1/2/2025 8:36:21 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ឆណាក់ប្រធាន ស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិជាំនិងលោក ញិប ផល្លិក គយចល័តតំបន់5កុំពុងសហការការគ្នាប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធ។
Sat,29 July 2023 (Time 12:07 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 350នាក់)


ខេត្តឧត្ដរមានជ័យ  លោកឆណាក់ប្រធានស្នាក់ការគយនិងរដ្ឋាករ កុំពុងចាប់ដៃគ្នាជាមួយលោកញិបផល្លិក គយចល័តតំបន់ប្រព្រឹត្តអំពើពុករលួយ ដោយបើកដៃឲ្យក្រុមឈ្មួញដឹក ត្រី សាច់ទំនិញខូចគុណភាព និងទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់ ប្រមូលពន្ធ ចូលរដ្ឋជាលក្ខណៈមៅការ 

ជារាងរាល់ថ្ងៃ គេសង្កេតឃើញ មានរថយន្ត សាំងយ៉ុង និងរថយន្តឆ្នៃកាត់ត៏ទ្រុងមួយបាំងកន្លះជាច្រើនគ្រឿងនិងរថយន្តសេរីទំនើប ផ្សេងទៀត កុំពុងធ្វើអាជីវកម្មចូលដឹកទំនិញ នៅប្រទេសសៀមតាមច្រកអន្តរជាតិជាំក្នុងទឺកដីស្រុកអន្លង់វែង យ៉ាងគគ្រឹកគគ្រេង។

  តាមប្រភពអ្នកដឹកទំនិញ ចេញចូលបានឲ្យដឹងថាលោក ញិប ផល្លិក ប្រធានគយចល័តតំបន់5ប្រចាំការប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំឃុំត្រពាំងប្រិយ៍កុំពុងតែសប្បាយ កៀបយកលុយពីរក្រុមឈ្មួញយ៉ាងកំរោល។

 បច្ចុប្បន្នឈ្មួញទាំងធំទាំងតូចសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិជាំ យ៉ាងពេញបន្ទុក។ ប្រភពបានបន្តទៀតថា សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីដូចជាជើងមាន់ ស្លាបមាន់ ជង្គង់មាន់គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ ក៏ លោក  ណាក់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចូលតាមអំពើចិត្តដែរ។

 រីឯលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បណ្ដោយឲ្យលោក  ណាក់ប្រមូលលុយតាមរបៀបពុករលួយយ៉ាងត្រជាក់ចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកអន្លង់វែង បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញទាំងតាមរថយន្តធុនធំ និងរថយន្តធុនតូចពីប្រទេសសៀម ដោយពួកគេ ដឹកច្រើនលើសលុប អាចបង្ករគ្រោះថ្នាក់ ដល់ពួកគាត់។ជាកស្ដែងកាលពីថ្ងៃទី២៦ខែកដ្ដា ឆ្នាំ២0២៣ កន្លងទៅនេះមានរថយន្ថម៉ាក់ធុនត្រា ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ (2BC 4278 ) បានដឹអីវាន់ មកពីប្រទសសៀមច្រើនហួសកំណត់ពេក អ្នកបើបរមិន អាចគ្របគ្រងក្នុងសណ្ថានភាពក្នុងការបើកបរបាន ធ្វើឲ្យក្តឡាប់ផ្ងាជើង នៅចំណុចសាលាជប៉ុន ឃុំណអូរស្វាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ 

 តាមការលើកឡើ របស់ក្រុមឈ្មួញ ថាបើមិនដឹក ឲ្យបានច្រើន ធ្វើម្ដេចមានផលចំនិញ ព្រោះបង់លុយច្រើន ជាងមុនទ្វេដង ហើយពួកគេដឹកយកមករក្សាទុកតាមឃ្លាំងច្រើនកន្លែងនៅក្បែរៗច្រកទ្វារអន្តរជាតិជាំ តាមអំពើចិត្ត។ បន្ទាប់មកឈ្មួញអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូនឲ្យតែបង់លុយតាមការកំណត់របស់មន្ត្រីគយចល័តតំបន់5ប្រចាំកុងត្រូលជជុះក្នុងភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមឈ្មួញបានបញ្ជាក់ថា លោក ញិប ផល្លិកប្រធានគយចល័តតំបន់5ប្រចាំប៉ុស្តិ៍ជជុះក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ មានចរិតក្រអឺតក្រទមខ្លាំងណាស់ ហើយគាបយកលុយលើតុក្រោមតុពីពួកគាត់តាមតែអំពើចិត្ត។

ប្រភពពីក្រុមឈ្មួញបានឲ្យដឹងទៀតថា ករណីលោក ញិប ផល្លិក គាបយកលុយពីពួកគាត់គឺពុំមានការចេញបង្កាន់ដៃ ឬវិក្កយបត្រឲ្យបានត្រឹមត្រូវនោះទេ ហើយក៏គ្មានអ្នកណាហ៊ានតវ៉ាដែរព្រោះខ្លាចប្រឈមនឹងការលំបាកកាន់តែខ្លាំង។ ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយឲ្យលោក  ណាក់ មេគយច្រកទ្វារអន្តរជាតិជាំ និងលោក ញិប ផល្លិក ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតទេ។ ដោយហេតុថាលោក ណាក់ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញប្រភេទចំណីអាហារខូចគុណភាពយ៉ាងពេញបន្ទុក ហើយលោក ញិប ផល្លិក ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ។ក្រុមការងារយើងមិនអាចសុំការបំភ្លឺ ពីរលោក ញិបផល្លិក គយចល័តក្រសួង និងលោកឆណាក់ប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិជាំបាននោះទេ ខលចូលគ្មានអ្នកលើកទូរស័ព្ទ។ភាគទី2បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់