11/28/2023 11:24:06 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក រស់ ភីរុណះ កម្ពុជាទទួលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម ១២លានដុល្លារ កើនឡើងជិត១៦% នៅឆមាសទី១ឆ្នាំនេះ តែទាបជាងផែនការកំណត់
Fri,28 July 2023 (Time 09:34 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 112នាក់)


(ភ្នំពេញ) នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានប្រមាណ ១២លានដុល្លារអាមេរិក កើនឡើងជិត១៦បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

លោក រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មានថា ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម នៅមានចំនួនទាប និងមានភាពយឺតយ៉ាវនៅឡើយ ពោល គឺការប្រមូលចំណូលរយៈពេល ៦ខែដើមឆ្នាំនេះ បានតែ២៩.នៃច្បាប់ថវិកាជាតិតែប៉ុណ្ណោះ ដោយច្បាប់នេះ បានកំណត់ឱ្យវិស័យល្បែងពាណិជ្ជកម្ម ត្រូវប្រមូលចំណូលឱ្យបានជាង ៤២លានដុល្លារ នៅឆ្នាំនេះ។

លោកសង្ឃឹមថា នៅឆមាសទី២ ឆ្នាំ២០២៣ ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មនឹងកើនឡើង ក្រោយការហូរចូលនៃភ្ញៀវទេសចរអន្តរជាតិ។

លោកបានឱ្យដឹងថា វិស័យល្បែងពាណិជ្ជកម្ម បានបាត់បង់ចំណូលស្ទើរតែទាំងស្រុង នៅអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ និងបានចាប់ផ្តើមងើបឡើងវិញបន្តិចៗម្តង ដែលលោកព្យាករណ៍ថា វិស័យនេះនឹងមានសន្ទុះល្អឡើងវិញ នៅក្រោយឆ្នាំ២០២៤ បន្ទាប់ពីកម្ពុជាបានអនុវត្តច្បាប់ ស្តីពីការគ្រងគ្រប់វិស័យល្បែងពាណិជ្ជកម្ម បានរឹងមាំ ដែលនឹងធ្វើឱ្យការបង់ចំណូលកើនឡើង។

លោក រស់ ភីរុណ បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនក្នុងវិស័យល្បែងពាណិជ្ជកម្មចំនួន ១៨១កាស៉ីណូ ក្នុងនោះអាជ្ញាបណ្ណ បន្តសុពលភាពធ្វើអាជីវកម្ម ដែល បានបំពេញលក្ខខណ្ឌពេញលេញចំនួន ៨៧ការបន្តសុពលភាពអាជ្ញាបណ្ណដែលមិនទាន់បានបំពេញលក្ខខណ្ឌ ពេញលេញ ឬអាជ្ញាបណ្ណបណ្តោះអាសន្នចំនួន ៩១ និងអាជ្ញាបណ្ណថ្មី ដែលផ្តល់ដល់អ្នកដែលទើបចាប់ផ្តើមអាជីវកម្មថ្មី មានចំនួន៣។

បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឱ្យដំណើរការល្បែងតែពីរប្រភេទប៉ុណ្ណោះ រួមមានកាស៊ីណូ និងល្បែងផ្សងសំណាង។ ដោយឡែកសម្រាប់ល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំមានការផ្តល់អាជ្ញាបណ្ណ ឬអនុញ្ញាតឱ្យដំណើរការនៅកម្ពុជានោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

នកសា រព័ត៌មានត្រូវបានគេចាត់ ទុកថាជា បញ្ញាវន្តចេះ ដឹងមួយខណៈអ្នកកាសែ តផែងវណ្ណៈមាន ច រឹតពាល (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023 (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់