12/22/2024 1:04:31 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ប៉ែន ស៊ីថា មេ​គយ​ច្រកទ្វារព្រំដែន​អអន្តរជាតិត្រពាំងផ្លុងនិងបក្សពួកឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល តើអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស៊ើបអង្កេតឱ្យស៊ីជម្រៅ ?
Tue,25 July 2023 (Time 09:37 PM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 383នាក់)


លោក ប៉ែន ស៊ីថា មេគយច្រកទ្វារព្រំដែនអអន្តរជាតិត្រពាំងផ្លុងនិងបក្សពួកឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ ផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល តើអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស៊ើបអង្កេតឱ្យស៊ីជម្រៅ យ៉ាងណាចំពោះលោក ប៉ែន ស៊ីថា មេគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រមូលលុយតាមរបៀបពុករលួយ ដោយមានការឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន .​លោក ឱម យ៉ិនទៀង .​លោក គុណ ញឹម អគ្គនាយកគយកម្ពុជា គួរកុំរក្សាភាពស្ងៀមស្ងាត់ ?

ប្រភពបានឲ្យដឹងថា ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនស្រង់ដើមឲ្យឆាប់ និងឈានទៅបង្កើនការចំណេញឲ្យបានច្រើនលើសលុប លោក ប៉ែន ស៊ីថា បានប្រើឈ្មោះមន្ត្រីគយធំៗនៅអគ្គនាយកគយកម្ពុជា មកធ្វើការបិទបាំងរឿងអាស្រូវពុករលួយ នូវទង្វើរបស់ខ្លួន

ឈ្មួញទាំងតូចទាំងធំ ដែលនាំទំនិញពីប្រទេសចិន និងប្រទេសយួន ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងថ្លុង យ៉ាងគគ្រឹកគគ្រេង មានទំនិញបង្កប់ និងទំនិញខុសច្បាប់ ជាច្រើនប្រភេទដែលសម្រុកចូលតាមច្រកនេះ ដោយគ្មានការត្រួតពិនិត្យអ្វីឡើយ គឺគេឃើញតែឈ្មួញទាំងនោះបង់លុយឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមការបង្គាប់បញ្ជាកំណត់ពីមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ជាការស្រេចតែម្តង

មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បុគ្គល ប៉ែន ស៊ីថា កំពុងខំប្រឹងប្រមូលលុយស្រង់ដើមហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ដោយមានការឃុបឃិតជាមួយឈ្មួញធំៗ ដែលនាំទំនិញចូលពីប្រទេសយួនតាមច្រកនេះ ទាំងយប់ទាំងថ្ងៃ បើកដៃឲ្យឈ្មួញទាំងនោះបង់ពន្ធគយតាមរបៀបម៉ៅការ

ពន្ធម៉ៅការនេះត្រូវបានប្រភពលួចបង្ហើបឲ្យដឹងថា ស្ទើរមិនបានពី៤៥ភាគរយ ទៅ៥០ភាគរយទេថែមទាំងបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធស្ទើរមិនគ្រប់ និងទំនិញខុសច្បាប់ហូរចូលពីប្រទេសយួនតាមច្រកទ្វារអន្តរជាតិមួយនេះកាន់តែច្រើនឡើងៗ

ការប្រព្រឹត្តអំពើពុករលួយនៃលោក ប៉ែន ស៊ីថា ដោយខ្លួនមានខ្នងបង្អែកដ៏រឹងមាំដែលចាំការពារនិងជួយបិទបាំងនៅអគ្គនាយកគយកម្ពុជា ទៀតផងទើបបុគ្គលនេះ ហ៊ានប្រព្រឹត្តការស្រង់ដើមតាមរបៀបពុករលួយច្រើនបែបច្រើនបទ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់

តាមប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុគ្គលមេការិយាល័យគយច្រកអន្តរជាតិត្រពាំងផ្លុង មួយនេះបានឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្រោមឱវាទរបស់ខ្លួន គាបសង្កត់ជម្រិតកោសរូសទារលុយថ្លៃបាយ ថ្លៃទឹក បង្កើនការយកលុយលើតុក្រោមតុពីក្រុមឈ្មួញ និងអាជីវករកាន់តែច្រើនឡើងៗពីអាជីវករដែលរកស៊ីអូរទេះទំនិញ និងប្រជាពលរដ្ឋនាំទំនិញចេញចូលឆ្លងកាត់តាមច្រកនេះទៅតាមការបង្គាបបញ្ជាឲ្យបង់ប្រាក់តាមការកំណត់ដែការបង់ប្រាក់ទាំងនោះ គឺបង់ដោយគ្មានវិក្ក័បត្រពន្ធគយទេ

ក្រុមឈ្មួញ និងអាជីវករតូចតាចដែលរកស៊ីដឹកជញ្ជូនទំនិញចេញចូលតាមច្រកទ្វារនេះបានឲ្យដឹងថា មិនត្រឹមតែមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចេញចូលតាមច្រកទ្វារមួយនេះទេ គឺមានទាំងការបើកដៃឲ្យក្រុមឈ្មួញដឹកដឹកតំឡូងឆ្លងដែនយកទៅយួនថែមទៀតផង ហើយឈ្មួញ​  មានការឃុបឃិតជាមួយមេការិយាល័យគយច្រកទ្វារត្រពាំងផ្លុង ឈ្មោះ លោក ប៉ែន ស៊ីថា ទេីបអ្វីៗប្រព្រឹត្តដោយរលូន។សូមអានបន្តភាគ

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់