11/28/2023 10:18:40 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឧកញ៉ា ឈាវ មុន្និន ប្តឹងម្ចាស់គណនីហ្វេសប៊ុក «Da Da» ដែលចោទលោកជាជនបោកប្រាស់!
Wed,07 June 2023 (Time 06:20 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 138នាក់)


(ភ្នំពេញ) ឧកញ៉ា ឈាវ មុន្និន បានប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Da Da» ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរ ប្រមាថ ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។

ការប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Da Da» កាលពី ថ្ងៃ ទី៣១ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ បានបង្ហោះសារដោយចោទប្រកាន់ ឧកញ៉ា ឈាវ មុន្និន ជាអ្នករកស៊ីចងការប្រាក់ ហើយបោកលុយរបស់ខ្លួន។

ក្នុងពាក្យបណ្តឹងដាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ ឧកញ៉ា ឈាវ មុន្និនចាត់ទុកការបង្ហោះខាងលើនេះ គឺជាអំពើបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើងលើរូបលោក។ ជាពិសេសសកម្មភាព នេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកនៅក្នុងសង្គមយ៉ាង ធ្ងន់ធ្ងរជាទីបំផុត។

ឧកញ៉ា ឈាវ មុន្និន បានស្នើព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ស្វែងរកម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ «Da Da» និងឃាង់ខ្លួន ឃុំខ្លួន ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មីទៀត និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ឧកញ៉ា ឈាវ មុន្និន ក៏បានទាមទារសំណងជំងឺចិត្ត និងសេវាផ្នែកច្បាប់ ជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា ឧកញ៉ា ឈាវ មុន្និន គឺជាឧកញ៉ាមួយរូប ដែលស្រឡាញ់កិច្ចការសង្គម ហើយតែងតែចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅក្នុងសង្គមជាច្រើនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

នកសា រព័ត៌មានត្រូវបានគេចាត់ ទុកថាជា បញ្ញាវន្តចេះ ដឹងមួយខណៈអ្នកកាសែ តផែងវណ្ណៈមាន ច រឹតពាល (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023 (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់