7/27/2024 10:39:02 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ហ៊ុន សែន និងលោក ស ខេងមិនទាន់បញ្ជាលោក ឃួង ស្រេង លោក ស ថេត និងលោក រ័ត្ន ស្រ៊ាង ចុះបង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងដ៏ធំរបស់ឈ្មោះ "ភ្នំមាស ហៅ ហ៊ាសួរ និងម៉ែនញ៉ូ តូតូ''!
Sun,07 May 2023 (Time 01:48 PM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 386នាក់)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងលោក  ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទាន់បញ្ជាឲ្យអាជ្ញាធររាជធានីភ្នំពេញដែលមានលោក ឃួង ស្រេងជាអភិបាលរាជធានី លោក  ថេតជាស្នងការនគរបាល និងលោក រ័ត្ន ស្រ៊ាង មេកងរាជអាវុធហត្ថក្រុងភ្នំពេញ បង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងដុះស្លែរដែលមានឈ្មោះ "សួរហៅភ្នំមាស និង ម៉ែនញ៉ូជាមេខ្លោងស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់អូរឬស្សីទី២ ខណ្ឌ  មករា ដែលមានលោក នេត សុីថុន ជាអធិការខណ្ឌនេះនៅឡើយទេ ហើយមេល្បែងទឹកភ្លៀង ឈ្មោះ "សួរនិង ម៉ែនញ៉ូ កំពុងដំណើរការល្បែងចាក់លុយរាប់សែនដុល្លារនេះដោយរលូនជារៀងរាល់ថ្ងៃ។

រហូតមកដល់ពេលនេះ មិនទាន់ឃើញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចាត់តាំងកងកម្លាំងចុះបង្ក្រាបទីតាំងភ្នាល់ទឹកភ្លៀងរាប់សែនដុល្លារ របស់ឈ្មោះ "សួរភ្នំមាដ និងម៉ែនញ៉ូ  ខាងលើនេះនៅឡើយទេ។

ល្បែងទឹកភ្លៀងនេះដែលឈ្នោះ "សួរភ្នំមាស និងម៉ែនញ៉ូ ជាម្ចាស់ទីតាំងភ្នាល់ទឹកភ្លៀងដ៏ធំនេះគឺលេងតាមរបៀបសាមញ្ញគឺទិញ-លក់តាមរយះហៅហាងឆេង តាមonline និង អាយកូម ហើយអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងម្នាក់ៗសុទ្ធតែមានលុយដាក់ក្នុងធានាគាកក់ទុកលុយមុនព្រមអាយកូមពេញដៃដើម្បីទាក់ទងគ្នាអំពីហាងឆេងនិងកំពស់ទឹកភ្លៀងដែលកំពុងភ្លៀង។ អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងភាគច្រើនកាន់អាយកូមពេញដៃហើយចល័តមកនៅស្តាតអូរឡាំពិចដើម្បីតាមដានមើលមេឃថា "តើថ្ងៃនេះភ្លៀងឬក៏មិនភ្លៀង?" បើភ្លៀងតើអាចយកជាការបានឬទេ?

ទីតាំងល្បែងភ្នាល់ទឹកភ្លៀងនេះ មានមេខ្លោងឈ្មោះ "សួរហៅភ្នំមាស និងអាម៉ែនញ៉ូបើកលេងយ៉ាងចំហរ និងអាណាធិបតេយ្យនៅក្បែរសាលារៀនបាក់ទូក។

លោក ឃួង ស្រេងដែលជាអាជ្ញាធរដែនដីរហូតមកដល់ពេលនេះមិនទាន់ហ៊ានបង្រ្កាបមេល្បែងទឹកភ្លៀង ឈ្មោះភ្នំមាស"សួរនិម៉ែនញ៉ូនៅទ្បើយទេ។

   គេសង្កេតឃើញថាអាជ្ញាធរទីក្រុងភ្នំពេញ ក្នុងជំនាន់លោកឃួង ស្រេង បានត្រឹមតែក្អេងក្អាងដាក់ផែនការបង្ក្រាបល្បែងសុីសងនៅទូទាំងរាជធានីភ្នំពេញនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាពក្រុងភ្នំពេញម្តងៗ។ ប៉ុន្តែបទល្មើសនិងល្បែងសុីសងនៅតែបន្តកើតឡើងយ៉សងពេញបន្ឋុក។

  គួររម្លឹកថា បនល្បែងទឹកភ្លៀងខុសច្បាប់នេះ គេដាក់បំពង់ទទឹកឬឧបករណ៍វាស់ទឹកភ្លៀង  នៅខាងលើដំបូលផ្ទះជាន់ទី៥ ត្រង់ចំណុចស្តុបខាងជើងផ្សារអូរឬស្សី តាមផ្លូវមុនីរ៉េត ដែលមានគណ:កម្មការគ្រប់គ្រងទឹកភ្លៀងមួយដែលមានឈ្មោះ ភ្នំមាស"សួរ"ជាមេខ្លោង។ 

មេទីតាំងល្បែងភ្នាល់ល្បែងទឹកភ្លៀងដ៍ធំនេះគឺជាខ្មែរ-អាមេរិកាំងឈ្មោះ"សួរបានបើកទីតាំងល្បែងភ្នាល់ទឹកភ្លៀងផ្តាច់មុខ នៅលើទីតាំងនេះ ហើយជាប់កំណត់ត្រា ជាបនល្បែងល្មើសច្បាប់ដ៏ធំបំផុតក្នុងក្រុងភ្នំពេញតែមួយគត់  ដែលអាចបើកលេងដោយសេរី  សមត្ថកិច្ចក្នុងទីក្រុងមិនហ៊ានបង្ក្រាបឡើយ។

       អ្នកលេងទឹកភ្លៀងមួយរូបអោយដឹងថា ល្បែងទឹកភ្លៀងលេងខុសច្បាប់ស្ថិតនៅជិត"ភ្លើងស្តុបខាងជើងផ្សារអូរឬស្សី ក្បែរផ្ការាំទឹករាំនេះ  បានដំណើរការជាង១០ឆ្នាំមកហើយ។ល្បែងទឹកភ្លៀងល្មើសច្បាប់មានទីតាំង១-ចំណុចខាងជើងស្តុបអូរឬស្សី សង្កាត់អូរឫស្សីទី២ខណ្ឌ៧មករា,-នៅចំណុចលើស្តាតអូឡាំពិក,និង៣-នៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់។ជនានុជនបានឃើញយ៉ាងច្បាស់ក្រឡែត នូវសកម្មភាពកំពុងបើកលេងយ៉ាងគគ្លើនក្បាលដំកង់ នៅតាមតុកាហ្វេ នៅលើស្តាតអូឡាំពិកនិងនៅលើដំបូលhotel- ខុនដូ ពាសពេញក្រុង ខ្វាក់មើលមិនឃើញសោះតែស្មន់ជាមន្ត្រីសម្ងំសុីបុណ្យសម្តេចមួយក្តាប់តូចប៉ុណ្ណោះ។    មន្ត្រីស្មន់នឹងមេបនល្បែងទឹកភ្លៀងល្មើសច្បាប់កំពុងសប្បាយចិត្តដូចមាន់ជិះរទេះ ក្នុងការនាំគ្នាធ្វើមុខក្រាស់ បូញមាត់ បិទភ្នែក បើកដៃ អោយមេល្បែងឈ្មោះសួរហៅ(ភ្នំមាស)ធីហៅ(menu)ធ្វើជាបង្អែកអោយជនទុច្ចរិតយ៉ាងត្រជាក់ពង។

    ពលរដ្ឋម្នាក់ក្នុងចំណោម៦នាក់ មានលំនៅក្នុងទីក្រុងភ្នំពេញ ដែលជាជនរងគ្រោះព្រោះមានឪពុក ប្តី បងប្អូន ទៅលេងទឹកភ្លៀងចាញ់រលាយទ្រព្យអស់ បាននិយាយថា«ទាល់តែមានប៉ាវចិនខ្មែរ យកកាំបិតក្បាលខ្លា មកកាត់ក្បាលពួកមន្ត្រីពួនសុីបុណ្យសម្តេចចោលខ្លះ»ដើម្បីគម្រាមមន្ត្រីពុករលួយថោកទាប ដទៃៗទើបអាចបង្ក្រាប មេបនល្បែងទឹកភ្លៀងខុសច្បាប់ដែលកំពុងសាហាយស្មន់និងមន្ត្រីពួនសុីបុណ្យសម្តេចសព្វថ្ងៃបាន។

 ឆ្នាំនេះសាហាយស្មន់បើកលេងតាំងថ្ងៃទី១៥មីនា២០២២ប្រើ«ច្បាប់ក្រោមតុឬច្បាប់ខ្យល់»ដែលជាសមិទ្ធិផលបានមកពីការស៊ុំគ្រលំ បិទភ្នែក បូញមាត់បើកដៃពីមន្ត្រីពួនសុីបុណ្យសម្តេច ដែលបានធ្វើខ្លួនជាសំរាមក្រោមបាតជើងមេល្បែងទឹកភ្លៀងលោកសួរ(ភ្នំមាស)និងលោកធី(menu)។ពាលបាតសង្គមមេល្បែងទឹកភ្លៀងខុសច្បាប់ពេលនេះ អាចវ៉ៃឬកធំ សំដីថ្លោស បោះសំដីគ្រោតគ្រាតដាក់សមត្ថកិច្ចមូលដ្ឋាន ព្រហើនដាក់អ្នកសារព័ត៍មានវិជ្ជាជីវៈពេលចុះយកព័ត៌មានយ៉ាងសង្ហា ពាលបាតសង្គមធ្វើដូចពួកគេជាជនសប្បុរស  លែងជាជនពាលទុច្ចរិត បាតសង្គមអីចឹង!

   សរុបមកឥឡូវនេះជនទុច្ចរិតសប្បាយបើកល្បែងសុីសងខុសច្បាប់ពាសពេញក្រុងភ្នំពេញមិនធ្លាប់មាន។អាធី(menu)និងអាសួរ(ភ្នំមាស)មេទឹកភ្លៀងកំពុង ចំកោងខ្លួនដូចគីង្គក់ត្រូវមួយដំបងព្រោះអាងជាសាហាយស្មន់នឹងមន្ត្រីពួនសុីបុណ្យសម្តេច  ដែលមិនបង្ក្រាបហើយបែរជាកាងការពារ  អោយលេង យ៉ាងសប្បាយរីកថ្លើមដូចមាន់ជិះរទេះទៅវិញនោះ។

   មេល្បែងខុសច្បាប់ហាក់កាច់ចង្កូមខ្លាក្នុងទីក្រុងភ្នំពេញអស់ស្ទើរគ្មានសល់?គេឃើញនិងស្តាប់ឮអាជ្ញាធរបាក់អំនួត ក្រោមពាក្យចំអកឡកឡឺយពីមាត់ពលរដ្ឋក្នុងក្រុងភ្នំពេញ ដែលនិយាយតាមទីសាធារណឥតប្រណីមាត់ថា «លោកឃួងស្រេង ចេះត្រឹមដាក់ផែនការបង្ក្រាបក្នុងអង្គប្រជុំ»និយាយស្តីមានអំនួតអត់ប្រយោជន៍«រស់តែមាត់ត្រគៀកងាប់ស្តូក»ជាដើម។

  គួររម្លឹកថា៖មានតែ«អាអ៊ួងស្មងបាក់ហេង ពៅ»ម្នាក់គត់ ចាប់អា(សួរ)មេល្បែងទឹកភ្លៀងដុះស្លែរវ៉ៃខ្នោះញាត់ឡាន យកទៅកោសក្អែលនៅស្នងការដ្ឋាននគរបាលក្រុងម្តងគត់។           

   ឆ្នាំនេះល្បែងទឹកភ្លៀង គេលេងជាមួយម៉ាសុីន បើអត់ញាត់លុយក្នុងម៉ាសុីនទោះស្តេចក៏ម៉ាសុីនវាមិនអោយលេងដែរ។

   រាល់ការលក់ចេញទិញចូល គឺម៉ាសុីនគឹតចំណេញ.ខាតអោយដោយស្វ័យប្រវត្តិទាំងអស់អ្នកលេងមិនបាច់ភ័យខ្វល់បាត់លុយលេងចាញ់ឬឈ្នះទេ។ដំបូងគេត្រូវយកលុយទៅដាក់តំកល់ក្នុងធនាគារណាមួយសិន រួចយកសែកនោះបញ្ចូលម៉ាសុីនតាម(បច្ចេកទេស)គេហៅថាប្រាក់កក់មុននឹងលេង។អ្នកលេងខ្លះគេដាក់លដាក់លុយ១លានដុល្លារឡើង។ឧកញា៉និងឧត្តមសេនីយ៍ញៀនល្បែងខ្លះដាក់ប្រាក់កក់ជាង៥លានដុល្លារឯណោះព្រោះគេលេងធំ។តាមប៉ាន់ស្មានលុយតំកល់ឬលុយកក់ម៉ាសុីនឆ្នាំនេះ សរុបមមានចំនួនមិនតិចជាង៣០លានដុល្លារនោះទេ។លុយកក់នោះជាម្សៅសំរាប់អាសួរ(ភ្នំមាសនិងអាធីហៅ(menu)ធ្វើម៉្សៅនំអត់ម្សៅ ពួកគេទាំង២អាចដកយកលុយទាំងអស់នោះទៅទិញក្បាលមន្ត្រីស្រេកឃ្លានលុយ អោយកាងការពារ យាមបនល្បែងបនពួកគេបានដូចជាកញ្ជះដាច់ថ្លៃបានតាមចិត្ត 

     ប្រភពនិយាយថាអ្នកដាក់លុយចូលម៉ាសុីនលេងទឹកភ្លៀងមានចិននៅស្រុកចិននិងយួននៅស្រុកយួននិងទេសចរល្បែងចិនយួននិងខ្មែរពីតាមខេត្តនានិងអ្នកមានអ្នកល្ហាមនៅភ្នំពេញដែរ ។មានមនុស្សដល់ទៅរាប់ពាន់នាក់ បានដាក់លុយកក់ចូលម៉ាសុីនសម្រាប់លេង  ខ្លះដាក់តិចពី៥០០០$ទៅ១០០០០$តាមធនរកចំណេញ)ធានដែរ។មានខ្លះក៏ដាក់លុយកក់ដើម្បីមានសិទ្ធិរកសុីទិញលក់បន្តហាងឆេងយកចំណេញក្បាលកាក់ពីលើហាងឆេងសេវាម៉ាសុីនទៀតផងដែរ។ម្នាក់ៗទិញលក់ៗយ៉ាងតិចពី១០ទៅ២០លើកក្នុងមួយថ្ងៃសម្រាប់លេង១២ម៉ោង (យប់ក៏លេងដែរ)។ទាំងអ្នកលេងតូចក្តី លេងធំក្តី មួយថ្ងៃៗអាចមានមនុស្សដល់រាប់ពាន់នាក់ ធ្វើការទិញនិងលក់ចេញ។សម្រាប់មនុស្សម្នាក់ៗបើទិញ១០ដងអាចលក់វិញយ៉ាងហោចក៏១០លើកដែរ ។ឯម៉ាសុីនចាំកាត់យកសេវារហូត គឹតតាមឯកតាជាកៅស៊ូគឺទិញក្នុងមួយកៅស៊ូម៉ាសុីនកាត់១២លក់វិញ១កៅស៊ូកាត់យក១២ដុល្លារទៀត។មនុស្សលេងរាប់ពាន់នាក់មួយថ្ងៃៗ ម្នាក់ៗអាចទិញ១០ដងហើយលក់ក៏១០លើកដែរ។បើអញ្ចឹងសរុបទិញលក់កើនដល់រាប់មុឺនដងឯណោះ។ដូច្នេះតើមានការទិញលក់នោះមានប៉ុន្មានពាន់កៅស៊ូក្នុងមួយថ្ងៃៗ?បើភាគតិចបំផុតដែលហាមាត់ឡើងទិញមួយកៅស៊ូហើយភាគច្រើនទិញដល់១ដុំ=១០កៅស៊ូឬ១០០ដុំ=១០០០កៅស៊ូហើយទិញលក់ៗញាប់ដូចឆ្កែអេះហើមួយកៅស៊ូត្រូវតែទិញហើយលក់វិញបង់សេវា២៤$តើអាសួរសុីក្បាលកាក់ឬសេវាប៉ុន្មានមុឺនដុល្លារក្នុងមួយថ្ងៃ??។ម៉ាសុីនកាត់ទុកអោយក្រុមអាសួរ ដោយស្វ័យប្រវត្តិ បើទិញនិងលក់ក្នុងមួយកៅស៊ូ=១០០០$ម៉ាសុីនកាត់២៤$។បើទិញលក់១ដុំ=១០០០០$ម៉ាសុីនកាត់អោយ២៤០ឬអ្នកខ្លះទិញលក់ដល់១០០ដុំ=១លានដុល្លារម៉ាសុីនកាតលុយ២៤០០$មានខ្លះហ៊ានទិញលក់ដល់៣០០ដុំឯណោះចូរគណនាទៅ២៤០០x($)=៧២០០$ចុះបើម្នាក់នោះដដែលទិញ២ដងមួយថ្ងៃគឺត្រូវលក់២ដងដែរ ដូច្នេះAសួរ(ភ្នំមាស)និងAធី(menu)អាចសុីបាន១៤៤០០$បាត់ទៅហើយ។ដល់ចប់រដូវទឹកភ្លៀង៦ខែ អាសរវេចលុយ$ទៅអាមេរិកបាត់ឈឹង អ្នកដែលរងទុក្ខគឺលោកឧកញ៉ា និងលោកពាក់ផ្កាយយើង និង ពលរដ្ឋខ្មែរដែលងប់ងុលល្បែងនេះ។ប្រាកដណាស់នេះរឿងនេះកើតឡើងបានក៏ព្រោះតែដោយសារតែមានមន្ត្រីគ្រាប់ល្ពៅពួនសុីបុណ្យសម្តេចមហាលោភលន់លួចលាក់សហាយស្មន់និងអាចោរមេបនល្បែងទុច្ចរឹត?។តើនឹងមានអ្វីកើតឡើងចំពោះសង្គមជាតិដែលសម្តេចតេជោកំពុងខិតខំដឹកនាំនេះទៅបើលោកឧកញ៉ាៗនិងលោកផ្កាយៗគាត់ចាញ់វាល់លានៗដុល្លារ?អោយពលរដ្ឋសង្ឃឹមអី បើមានពាលពាក់ប្រឡៅមន្ត្រី អត់ខ្វល់រឿងសុវត្ថិភាពនិងជីវភាពសង្គម?បើបែបនោះវាមិនខុសនឹងពំនោលថា«ពាលពាក់ប្រឡៅមន្ត្រីពួនសុីបុណ្យសម្តេចរាស្ត្រតូចតាចរងកម្មទឹកភ្នែក»នោះទេ?

      លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញ  និងលោកស ថេត ស្នងការនគរបាលក្រុងភ្នំពេញមិនអាចទាក់ទងពន្យល់ណែនាំអ្វីដែលពាក់ពន្ធ័នឹងឥរិយាបទស្ងាត់ស្ងៀមដែលមិនព្រមបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់កណ្តាលក្រុងភ្នំពេញនេះបានទេ ដោយទូរសព្ទ័របស់លោកទាំង២និងតេឡេក្រាមសុទ្ធតែពុំអាចទទួលហៅចូលឬឆាតចូលជាច្រើនលើកបាននោះទេកាលពីម្សិលមិញ៕សូមរងចំាអានភាគ9បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់