11/29/2023 12:12:06 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកយឹម វណ្ណៈមេគយចល័តតំបន់៤ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែមួយខែមែន!
Fri,21 April 2023 (Time 01:06 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 196នាក់)


មន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពីល៊លោក យឹម វណ្ណៈ ទទួលបានតំណែងជាប្រធានគយចល័តតំបន់៤ គឺលោក យឹម វណ្ណៈ កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរបៀម៉ៅការហើយឈ្មួញទាំង នោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែចច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលចូលខេត្តបាត់ដំបង។

ប្រភពពីនាក់ដឹកទំនិញបានឲ្យដឹងថាសព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកខេត្តបាត់ដំបងក្នុងមួយថ្ងៃៗមិនក្រោមពី 400 គ្រឿងទៅ800គ្រឿងនោះទេហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័ត្នតំបន់៤ក្នុងក្នុងរថយន្តនីមួយៗបង់ចន្លោះពី 100 ដុល្លារទៅ 300 ដុល្លារឲ្យទៅគយចល័តតំបន់4ទើបចូល ខេត្តបាត់ដំបងបានដោយសុវត្ថិភាព?

អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យឹម វណ្ណៈ  មេគយ​ គយចល័តតំបន់៤កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោកយឹម វណ្ណៈ  អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន​?

ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកយឹម វណ្ណៈ  មេគយចល័តតំបន់៤ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត

ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពីលោក យឹមវណ្ណៈ  ត្រូវបានតែងតាំងជាប្រធានគយចល័តតំបន់៤ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់

ប្រភពខ្លះបានលើកឡើងថា ដោយសារលោក យឹមវណ្ណៈ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានគយចល័តតំបន់៤ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន

ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមតាមបណ្ដាលខេត្តនានាចូលមកខេត្តបាត់ដំបងកាន់តែច្រើនឡើងៗហើយលោក យឹម វណ្ណៈ តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ

តាមមន្ត្រីគយដែលស្និទ្ធនឹងលោក យឹម វណ្ណៈ បានឲ្យដឹងថា  ចាប់ពីទទួលតំណែងគយចល័ត្នតំបន់៤មកលោក យឹម វណ្ណៈ ល្បីល្បាញខាងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកដែរ 

ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក យឹម វណ្ណៈ ជាបន្ទាន់ព្រោះអីលោកគុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោក យឹម វណ្ណៈធ្វើអ្វីៗតាមអំពើចិត្ត។នៅមានតភាគ

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

នកសា រព័ត៌មានត្រូវបានគេចាត់ ទុកថាជា បញ្ញាវន្តចេះ ដឹងមួយខណៈអ្នកកាសែ តផែងវណ្ណៈមាន ច រឹតពាល (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023 (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់