ឯកឧត្តម សនិ្តបណ្ឌិត សុខ ផល រដ្ធលេខាធិការក្រសួងមហាផ្ទៃមន្ត្រី និង ជាប្រធាន ក្រុមការងារ រាជរដ្ធាភិបាលចុះជួយថ្នាក់មូលដ្ធាន ស្រុក / ឃុំ /សង្កាត់ បាណន់ 15/03/2023
ឯកឧត្តម សនិ្តបណ្ឌិត សុខ ផល រដ្ធលេខាធិការក្រសួងមហាផ្ទៃមន្ត្រី និង ជាប្រធាន ក្រុមការងារ រាជរដ្ធាភិបាលចុះជួយថ្នាក់មូលដ្ធាន ស្រុក / ឃុំ /សង្កាត់ បាណន់ បានដឹកនាំមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ប្រតិភូ របស់រាជរដ្ឋាភិបាលជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុកបាណន់ ឃុំចែងមានជ័យ ភូមិ បុុះខ្នុរ នៅ ចំណុច ប៉ៃឡាំនៅរសៀល ថ្ងៃទី 15ខែ3 ឆ្នាំ2023 ។
ឯកឧត្តម សនិ្តបណ្ឌិត សុខ ផល រដ្ធលេខាធិការក្រសួងមហាផ្ទៃមន្ត្រី និង ជាប្រធាន ក្រុមការងារ រាជរដ្ធាភិបាលចុះជួយថ្នាក់មូលដ្ធាន ស្រុក / ឃុំ /សង្កាត់ បាណន់ដោយមានក្រុមថ្នាក់ដឹកនាំ មូលដ្ឋាន ភូមិ ឃុំ សង្កាត់ បានអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ធលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារចុះស្រុកបាណន់ខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំណុចបរិវេណសាលាបឋមសិក្សាប៉ៃឡាំ ភូមិ បុះខ្នុរ ឃុំ ចែងមានជ័យ ស្រុក បាណន់ ដែលប្រជាពលរដ្ឋចំនួន សរុប 999 គ្រួសារ ដែលរៀបបង្កើតភូមិថ្មីក្នុងនោះ មាន185 គ្រួសារ ចូលរួម សំណេះសំណាលជាមួយ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងភូមិបានស្នើសុំ ផ្លូវ ពីរ ខ្សែ ដោយមានការពិបាកធ្វើដំណើរទៅមកជិតឆ្ងាយ ។លោក កង សារី នាយកសាលារៀនបឋមសិក្សានៅចំណុច ប៉ៃឡាំ ភូមិ បុះខ្នុរ បានស្នើសុំ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ធលេខាធិការក្រសួងមហាផ្ទៃ ចំនួនពីរខ្នង បណ្តាល័យ1និង ទីចាត់ការ 1 ទាំងអស់ចំនួន 2 ខ្នង និង ប្រព័ន្ធភ្លើងដោយសារតែមានការលំបាកដោយប្រព័ន្ធប្រើប្រាស់អគ្គិសនីនិង ប្រពន្ធ័ នានា ដែលជាតម្រូវការ ចាំបាច់បំផុតក្នុងការប្រើប្រាស់ គណៈនោះឯកឧត្តម បានយល់ព្រមតាមសំណើរបស់លោក កង សារី នាយកសាលា។
នៅចុងបញ្ចប់ ក្នុងកិច្ចសំណេះឯកឧត្តមសន្តិបណ្ឌិតបានផ្តល់នូវ អំណោយជូន ប្រជាពលរដ្ធ. អង្ករ 25 គីឡូ ទឹកត្រី 3 ដប និង ទឹកសាអ៊ុីវ 3ដប ត្រីខ1យួ មីជាតិ 1កេះនិង ថវិកាចំនួន2មីុនរៀលក្នុងមួយគ្រួសារ ព្រមនិងឧបត្ថម្ភ រថយន្ត សង្គ្រោះ 1គ្រឿង ដល់ក្រុមការងារ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាក។
បន្ទាប់មកឯកឧត្តមបានផ្តាំផ្ញើរដល់ប្រជាពលរដ្ធទាំងអស់ត្រូវតែការពារនូវជម្ងឺកូវិដ19ទាំងអស់គ្នាលាងដៃ និងសាប៊ូ ឫអាកុល ឫជែលហើយថែរក្សាគម្លាតនិងពាក់ ម៉ាស់ឫក្រមាតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាពីព្រោះជំងឺនេះមិនទាន់ផុតរលត់នៅឡើយទេការពារប្រសើរជាងព្យាបាល ការពារដើម្បីសុវត្ថិភាពរបស់ខ្លួននិងក្រុមគ្រួសាររបស់អ្នក ៕ ដោយលោក សុខ យោធិន សារព័ត៌មាន និង ផ្តិតរូបភាព ប៉ុក ស្រី