11/29/2023 12:17:50 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក ចាន់ តារា ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ មានជំនាញប្រព្រឹត្តអំពើពុករលួយខ្លាំងជាងមុនអាងអំណាចលោក ហេង សំបូរ មេគយខេត្តស្វាយរៀង 12/03//2023
Sun,12 March 2023 (Time 04:09 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 166នាក់)


ប្រភពស្និទ្ធនឹងលោក ចាន់ តារា បានបង្ហើបឲ្យដឹងថា អំពើពុករលួយរបស់លោក ចាន់ តារា អាចប្រព្រឹត្តទៅយ៉ាងសុខស្រួលក៏មានកិច្ចសហការសហប្រាជាមួយបក្ខពួករបស់ខ្លួន។

 បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយតាមច្រើនរូបភាពរបស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍នោះទេ។ ដោយហេតុថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ ទោះបីអំពើពុករលួយរបស់លោក ចាន់ តារា មេគយច្រកព្រៃវល្លិ៍និងអំពើពុករលួយរបស់លោក ហេង សំបូរ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។

តាមប្រភពពីមន្ត្រីគយនៅខេត្តស្វាយរៀងបានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមក គឺលោក ចាន់ តារា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។ អំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ អាចប្រព្រឹត្តទៅយ៉ាងសុខសាន្តគឺមានការបើកដៃពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ដែលជាចៅហ្វាយនាយផងដែរ។ ប្រសិនបើគ្មានការបើកដៃពីលោក ហេង សំបូរ ទេនោះគឺលោក ចាន់ តារា មិនហ៊ានប្រព្រឹត្តអំពើពុករលួយពេញទំហឹងដូចសព្វថ្ងៃនេះឡើយ ហើយត្រូវប្រឈមនឹងការព្រមានជាមិនខាន។

 

មន្រ្តីពាក់ព័ន្ធនៅច្រកអន្តរជាតិព្រៃវល្លិ៍ បានឲ្យដឹងថា បច្ចុប្បន្នលោក ចាន់ តារា បើកដៃឲ្យឈ្មួញទាំងធំទាំងតូចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគ្មានញញើតអ្វីទាំងអស់។ ទំនិញដែលឈ្មួញធំៗនាំចូលយ៉ាងគំហុកតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បង់ពន្ធមិនដល់50ភាគរយផងទេ ហើយក្រៅពីនេះក្រុមឈ្មួញបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក ចាន់ តារា យ៉ាងរលូន។ ប្រភពបានបង្ហើបឲ្យដឹងទៀតថា ក្រុមឈ្មួញរត់ពន្ធទំនិញចូលទៅស្រុកយួនតាមច្រករបៀងក្បែរៗច្រកទ្វារអន្តរជាតិព្រៃវល្លិ៍​ ក៏ជាប្រភពចំណូលរបស់លោក ចាន់ តារា ផងដែរ ក្នុងខណៈដែលលោក ហេង សំបូរ មេគយខេត្តស្វាយរៀង រក្សាភាពស្ងៀមស្ងាត់។មានត

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

នកសា រព័ត៌មានត្រូវបានគេចាត់ ទុកថាជា បញ្ញាវន្តចេះ ដឹងមួយខណៈអ្នកកាសែ តផែងវណ្ណៈមាន ច រឹតពាល (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023 (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់