03/07/2022 ឯកឧត្តម ទុយ រី ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសជប៉ុនជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអាហារសាមគ្គីជាមួយបងប្អូនសិក្ខាកាម ពលករជំនាញនៅខេត្តអុីបារ៉ាគិ នៃប្រទេសជប៉ុន!
ខេត្តអីបារ៉ាគិប្រទេសជប៉ុន៖ ឯកឧត្តម សុខ ចំណាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាតំបន់អីបារ៉ាគិ នៃប្រទេសជប៉ុន តំណាង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាវីជ: និងឯកឧត្តម ឈាង ឆុំ ជាអនុប្រធានក្រុមការងាររួមជាមួយប្រធាន និងអនុប្រធានសាខាបក្សនៅតំបន់អុីបារ៉ាគិ នៃប្រទេសជប៉ុនបានដឹកនាំក្រុមការងារធ្វើកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងហូបអាហារសាមគ្គីជាមួយសិក្ខាកាម និងពលករជំនាញចំនួន30 នាក់ ក្រោមអធិបតីភាពឯកឧត្តម ទុយ រីប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៅ តំបន់ អុីបារ៉ាគិ នៃប្រទេសជប៉ុន
ថ្ងៃអាទិត្យ ០៥កើត ខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ខែកក្តដាឆ្នាំ២០២២នៅវេលាម៉ោង ១១:៣០ នាទីព្រឹក។
ក្នុងនោះដែរឯកឧត្តម សុខ ចំណាន បានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ជូនដល់បងប្អូនសិក្ខាកាម ពលករជំនាញ បានស្តាប់ និងឯកឧត្តម ទុយ រី បានធ្វើការសំណេះ សំណាលសួរសុខទុកបងប្អូនសិក្ខាកាម ពលករជំនាញ ដែលធ្វើការងារនៅតំបន់អុីបារ៉ាគិនៃប្រទេសជប៉ុន និង សួសុខទុកដល់ក្រុមការងារសមាជិកបក្សប្រជាជនកម្ពុជាប្រចាំនៅតំបន់អុីបារ៉ាគិ និងណែនាំពីវិធីការពារ នៃជំងឺខូវីដ 19 ដើម្បីជៀសផុតពីជំងឺដ៏សាហាវមួយនេះ។ក្នុងនោះ
ឯកឧត្តម ទុយ រី ប្រធានគណ:កម្មាធិការគណបក្សប្រចាំនៅប្រទេសជប៉ុន និងសហការី
បានថ្លែងអំណអរគុណ ដល់ឯកឧត្តម សុខ ចំណាន និងឯកឧត្តម ឈាង ឆុំ រួមទាំងក្រុមការងាររបស់ឯកឧត្តមប្រធានក្រុមការងារនៅតំបន់អុីបារ៉ាគិ នៃប្រទេសជប៉ុនទាំងអស់ដែលបានបង្កើតកម្មពិធីអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងអាហារសាមគ្គីថ្ងៃទី ០៣ ខែ កក្តដាឆ្នាំ ២០២២នេះឡើង ។
ឯកឧត្តម ឈាង ឆុំ ដែលជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំនៅតំបន់អុីបារ៉ាគិ បានបញ្ជាក់ជាមួយសារព័ត៌មានថា ឯកឧត្តមនិងខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនៅប្រទេសជប៉ុនជាពិសេសបងប្អូនដែលកំពុងធ្វើការងារនៅតំបន់អុីបារ៉ាគិ នៃប្រទេសជប៉ុន និងជួយដោះស្រាយជូនបងប្អូនសិក្ខាកាម ពលករជំនាញខ្មែរយើងដែលមានបញ្ហាជាពិសេសគឺត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនដែលមិនទាន់មានវីសាធ្វើការងារស្របច្បាប់ត្រូវជួយពួកគាត់អោយបានស្របច្បាប់តាម តាមច្បាប់នៃប្រទេសជប៉ុន ទាំងអស់នាពេលខាងមុខនេះ ។
ឯកឧត្តម សុខ ចំណានប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំនៅតំបន់អុីបារ៉ាគិ នៃប្រទេសជប៉ុន តំណាង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: សូមគោរពអរគុណយ៉ាងជ្រាជ្រៅបំផុតជូនចំពោះ ឯកឧត្តម ទុយ រី ប្រធានគណ:កម្មាធិការគណបក្សប្រចាំនៅប្រទេសជប៉ុន រួមជាមួយឯកឧត្តមទីប្រឹក្សាពលករប្រចាំនៅប្រទេសជប៉ុន និងសហការី រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ប្រចាំនៅប្រទេសជប៉ុនទាំងអស់ខ្ញុំបាទនិងក្រុមការងារសាខាបក្សនៅតំបន់អុីបារ៉ាគិ ដែលមានវត្តមានថ្ងៃនេះ សូមគោរពជូនពរអោយ ឯកឧត្តម លោកជំទាវទទួលបាននូវជោគជ័យ និង មានសុខភាពល្អជារៀងរហូត ។
អរគុណសន្តិភាព