4/25/2024 8:57:07 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧ​ត្តមរដ្ឋមន្ត្រីវេង​សាខុនបាន​ អញ្ជើញបន្តដំណើរមកកាន់ខេត្តស្ទឹង​ត្រែង ប្រគល់ផ្ទះសំ​ណា​​ញ់សម្រាប់ពង្រីក ​ពូជដំ​ឡូងមីឆាប់រ​ហ័ស​ និងគ្មាន​​ជំងឺ
Thu,12 May 2022 (Time 10:40 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 502នាក់)


នៅរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីវេងសាខុន អមដំណើរជាមួយលោកស្រី Amber Cernobs និងសហការីបានអញ្ជើញបន្តដំណើរមកកាន់ខេត្តស្ទឹងត្រែងដើម្បីមកប្រគល់ ផ្ទះសំណាញ់សម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលពិធីនេះបានរៀបចំនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមផងដែរ ឯកឧត្តម ស្វាយ សំអៀង អភិបាលនៃគណ:អភិបាលខេត្ត និងមានវត្តមានលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ លោកប្រធានមន្ទីរជុំវិញខេត្ត ក្រុមហ៊ុន និងប្រជាកសិករប្រមាណ ១៥០នាក់។ ជាបឋម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍ជូនជ្រាបអំពីសក្តានុពលនៃផលិតកម្មដំឡូងមី ពូជ បញ្ហាប្រឈម ទីផ្សារ និងការសាកពិសោធន៍ពូជដំឡូងមីដែលកំពុងដំណើរការ។

លោកបានឲ្យដឹងថា គម្រោងផ្ទះសំណាញ់ត្រូវបានគាំទ្រដោយមូលនិធិរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី អនុវត្តដោយក្រុមហ៊ុន ខាតណ្ហ អ៊ីមើជីង ម៉ាឃីត និងគាំទ្របច្ចេកទេសដោយមជ្ឈមណ្ឌល អន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិច (CIAT)។ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តបានធ្វើចំណាប់អារម្មណ៍ទាក់ទងនិងពិធីដ៏មានសារ:សំខាន់នារសៀលថ្ងៃនេះ និងជាពិសេសបានបង្ហាញឆន្ទ:គាំទ្រលើការអនុវត្តគម្រោងនេះ ប្រយោជន៍ដើម្បីកំណើនផលិតកម្មដំឡូងមី ផលិតភាពកំណើនសេដ្ឋកិច្ចគ្រួសារ តាមរយ:ការប្រើប្រាស់ពូជដំឡូងមីគ្មានជំងឺ។ ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរ និងមន្រ្តីជំនាញ ខិតខំបន្ថែមទៀត ធ្វើការពង្រីកពូជដំឡូងមីគ្មានជំងឺនេះឲ្យបានគ្រប់គ្រាន់ ឆ្លើយតបតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រី Amber Cernobsដែលបានជំរុញ និងគាំទ្រឲ្យគម្រោងនេះបានកើតឡើង លើទឹកដីខេត្តស្ទឹងត្រែងដែលមានសក្តានុពលលើវិស័យកសិកម្មជារួម និងផលិតកម្មដំឡូងមីនិយាយដោយឡែក។

លោកសង្ឃឹមថាលទ្ធផលដែលទទួលបានពីគម្រោងនេះនឹងជួយឲ្យផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹងត្រែងមានកំណើន ធានាបានពូជដំឡូងមីមានសុខភាពល្អ ទិន្នផលខ្ពស់ និងគុណភាពល្អ។ លោកស្រីលេខាទី១ ក៏បានផ្តល់មូលវិចារដ៏មានអត្ថន័យក្តោមជារួមទាក់ទងនឹងគម្រោងផ្ទះសំណាញសម្រាប់ពង្រីកពូជដំឡូងមីឆាប់រហ័ស និងគ្មានជំងឺ ដែលរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី យល់ឃើញថាផលិតកម្មដំឡូងមីមានឥទ្ធិផលជាវិជ្ជមាន លើសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ហើយប្រាកដណាស់កន្លងមកមិនមែនតែ កម្ពុជាទេ សូម្បីប្រទេសក្នុងតំបន់មួយចំនួនក៏បាន និងកំពុងរងផលប៉ះពាលដោយសារជំងឺម៉ូសាអ៊ិចនេះយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យទិន្នផលដំឡូងមីរបស់បងប្អូនប្រជាកសិករធ្លាក់ចុះយ៉ាងគំហុក ហើយបានប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ចគ្រួសារ។ ដូច្នេះ លោកស្រីសង្ឃឹមថាគម្រោងនេះនឹងជួយដោះ ស្រាយបញ្ហាចំពោះមុខជូនប្រជាកសិករ គឺផលិតពូជសុទ្ធល្អ គ្មានជំងឺឆ្កង ផ្តល់ទិន្នផលខ្ពស់ និងធានាបានគុណភាព។ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបាន ជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ អំពីផលិតកម្មដំឡូងមី បរិមាណផល គុណភាព និងជំងឺឆ្លងម៉ូសារអ៊ិច។ល។

បន្ទាប់ពីបានជ្រាបតាមរយ:របាការណ៍របស់លោកប្រធានមន្ទីរអំពីបញ្ហាប្រឈមនៃផលិតកម្មដំឡូងមីនៅទូទាំងខេត្តស្ទឹង ត្រែង ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃលើលទ្ធផលសិក្សា ស្រាវជ្រាវ សាកពិសោធន៍ ដើម្បីបន្សុត ពូជដំឡូងមីគ្មានជំងឺ និងផ្តល់ទិន្នផលខ្ពស់ ដែលកម្មវិធី CAVAC (ដំណាក់កាលទី២) សហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ហើយបាននិងកំពុងហុចផលជាផ្លែផ្កា គួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា លទ្ធផលនេះនឹងជួយពង្រីកពូជសុទ្ធ គ្មានជំងឺ ទទួលបានទិន្នផលខ្ពស់ ដើម្បីផ្សព្វផ្សាយជូនប្រជាកសិករនៅទូទាំងខេត្តស្ទឹងត្រែង និងជាបន្ត បន្ទាប់យកទៅចែកជូនខេត្តនៅក្នុងតំបន់នេះទាំងមូល ធ្វើការដាំដុះឲ្យទាន់រដូវ។ យកឱកាសជួបជាមួយអ្នកដាំដំឡូងមី ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អំពីទីផ្សារដំឡូងមីក្នុងបរិបទនៃវិបត្តិជំងឺឆ្លង កូវីដ-១៩ ទាំងក្នុងតំបន់ និងអន្តរជាតិ និងជាពិសេសនោះគឺច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” បានអនុម័តដាក់ឲ្យអនុវត្ត ក្នុងបំណងគ្រប់គ្រង និងទប់ស្កាត់រាល់ការនាំចូលពូជដំណាំគ្រប់ប្រភេទដែលប្រឈមនឹងហានីភ័យជំងឺឆ្លង និងត្រូវលើកកម្ពស់ផលិតភាពផលិតកម្មពូជដំឡូងមី និងពូជដំណាំក្នុងស្រុកផ្សេងទៀត តាមរយ:វិស័យឯកជន និងដៃគូអភិវឌ្ឍ។

ដោយឡែក ចំពោះការងារបច្ចេកទេស លោកស្នើសុំឱ្យមន្រ្តីជំនាញយកចិត្តទុកដាក់បង្កើនចំណេះ ដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស បន្សុតពូជដំណាំដំឡូងមីនេះនៅតាមចំការ និង ក្រុមហ៊ុនផ្ទាល់ ដើម្បីធ្វើការផ្សព្វផ្សាយពូជ និងបច្ចេកទេឲឲសជូនកសិករនៅទូទាំងតំបន់នេះ ទទួលបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចខ្ពស់។ គម្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខ ហេតុ នេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម (នាយកដ្ឋានពូជដំណាំ) សហការ ជាមួយមន្ទីរ បន្តសកម្មភាពគម្រោងឲ្យមាននិរន្តរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ឋជាជីវះ!កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥លាននាក់ មានគោលបំណងផ្ដល់នូវជំនាញមួយប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បម្រើសេវា នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី ឆ្លើយតបចំពោះការរិះគន់រឿងដែលចោទប្រកាន់ខុសការពិត! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

បែក ធ្លាយថាមន្ត្រីគយខេត្តតាកែវ តែងតែចាប់រថយន្តដឹកទំនិញ គាបយកលុយក្នុង១គ្រឿងៗជាង១០លានរៀល ជាថ្នូរនិងដោះលែងវិញស្ងាត់ (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការងារទទួលបានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួនជាង១០ម៉ឺននាក់គិតត្រឹមថ្ងៃទី១ មករា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់