គណបញ្ជាករឯកភាពក្រុងភ្នំពេញ បើកភ្លើងខៀវអនុញ្ញាត្តិ និងតស៊ូធ្វើមុខក្រាស់ប្រឈម នឹងការរិះគន់ជុំទិស ក៏នៅតែមិនបង្ក្រាបល្បែង ទឹកភ្លៀងខុសច្បាប់ ខាងជើងផ្សារអូរឬស្សីដដែលមែនឬ !!?? ថ្ងៃចេញផ្សាយៈ 17/04/2022
បែងទឹកភ្លៀងខុសច្បាប់ដុះស្លែរនៅខាងជើងផ្សារអូរឬស្សីកណ្តាលក្រុងភ្នំពេញ ដែល ទិញលក់ជាកៅស៊ូៗ មានទិញម៉ាកៅស៊ូលក់ម៉ាកៅស៊ូរហូតដល់១០កៅស៊ូ=១០មុឺនដុល្លារឈានដល់១០០កៅស៊ូ=១លានដុល្លារសុីសាច់ហុតឈាមតាមរលកទឹកភ្លៀងមាន ឈ្មោះ ទឹកភ្លៀងភ្នំទឹកហូរ ភ្លៀងផ្ការី ភ្លៀងអូសអួន ភ្លៀងសំលី ភ្លៀង..........នោះ ខណៈនេះបាននិងកំពុងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីតាំពីផ្សារអូរឬស្សី អូទ្បាំពិច ផ្សារថ្មីពីព្រលឺមដល់យប់គ្មានទាក់ភ្នែកអាជ្ញាធរឬសមត្ថកិច្ចខាងណាឡើយនិយាយអោយចំគឺមិនហ៊ានក្អកចុះទៅបង្ក្រាបល្បែងខុសច្បាប់នោះទេ រាប់ទាំងលោកឃួង ស្រេង ជា គណៈបញ្ជាការឯកភាពនិងលោកស ថេតផង។ឯមេល្បែងកាន់តែបានចិត្ត(មេសួរ រហ័សនាមភ្នំមាស)និង អ្នកលេងកាន់តែពេញនិយមបំផុតដូចឆ្នាំមុនៗដដែល។ដោយឡែក ដែលគួរអោយអស់សំណើចគឺថាលោកឃួងស្រេងចៅហ្វាយក្រុងនិងលោកស ថេតស្នងការក្រុងសុខចិត្តតស៊ីធើ្វមុខក្រាស់ទរទូស្បែកក្របីដូចដើរអត់លីអូប្រឈមនឹងពាក្យរិះគន់របស់ពលរដ្ឋក៏មិនព្រមចាត់តាំងការបង្ក្រាបឡើយ គណបញ្ជាករឯកភាពតែមាត់ត្រកៀកងាប់ស្តូក។
លោក លឹមប៊ុនហុង (ហៅថា លីតៅហ៊ូរ)អ្នកលេងទឹកភ្លៀងម្នាក់រស់នៅអូរឬស្សីទី២ អោយដឹងថា៖មេល្បែងទឹកភ្លៀងអូរឬស្សីនេះមានខ្នងបង្អែកមិនធម្មតាទេនៅជិតទេវតា។គាត់ថា៖អ្នកកាងមេល្បែងទឹកភ្លៀងខាងជើងអូរឬស្សីក្នុងក្រុងភ្នំពេញនេះ ខ្ញុំមិនអាចចេញឈ្មោះទេ ដើម្បីការពារសុវត្ថិភាពខ្លួន ហ៊ានគ្រាន់តែប្រាប់អោយដឹងថាមាន (ក្បាលគាត់ទល់មេឃជើងគាត់ផុតពីដី)បានហើយ។គាត់បន្តថា តែគួរអោយសោកស្តាយណាស់ដែលស្រុកទេសយើង បែរជាមានមន្ត្រីកំពូលអគុណធ៌មបន្ថោកខ្លួនឯង ពីក្បាលទល់មេឃ មកកាងល្បែងសុីសងជាជម្ងឺសង្គមគួរអោយអៀនខ្មាស់ដូច្នេះ។
តើដោយសារមានមន្ត្រីជាន់ខ្ពស់ជិតផុតកំពូល បន្ថោកបន្ទាបខ្លួនឯងមករកប្រយោជន៍ខ្លួនបែបអគុណធ៌មអញ្ចឹងមែនឬ? តើហេតុនឹងឬទើបបានជាដល់ថ្នាក់គណបញ្ជាការឯកភាពក្រុងដែលមានអភិបាលក្រុងលោកឃួង ស្រេងនិងស្នងការនគរបាលក្រុងភ្នំពេញ លោក ស ថេត ដ៏មានឥទ្ធិពលបែរជាសុខចិត្តធ្វើមុខក្រាស់ដូចដើរទរទូស្បែកគោ ក្បត់ឧត្តមគតិ បំភ្លេចតួនាទីបំពានបទបញ្ចាក្រសួងមហាផ្ទៃ បោះបង់គោលការណ៍ភូមិឃុំមានសុវត្ថិភាព ទៅអោបក្រសោបល្បែង កាងអោយល្បែងចង្រៃក្រុងអោសោចិ៍កេរ្តិ៍ មិនបង្ក្រាបបែបនេះ?។
ឥរិយាបទព្រងើយកន្តើយរស់លោកឃួង ស្រេងនិងលោក ស ថេត នេះត្រូវបានពលរដ្ឋមើលឃើញច្បាស់ក្រឡែត និងរិះគន់ថាលោកអភិបាលក្រុងនិងលោកស្នងការក្រុងរស់តែមាត់ត្រគៀកងាប់ស្តូក មាត់ប្តេជ្ញាបង្ក្រាបល្បែងក្នុងទីក្រុងអោយអស់ តែក្រោយប្រជុំប្រកូកប្រកាសរួចបែរទៅចាប់យាយៗលេងបៀរ៥០០៛-១០០០៛តាមផ្ទះថតដាក់ផ្សាយតាមទូរទស្សន៍ទៅវិញ ឯល្បែងទឹកភ្លៀងខុសច្បាប់លេងសុីសងសុីសាច់ហុតឈាមនៅលេងដដែលមិនបង្ក្រាបសោះ។ការនិយាយចេញឬដូចស្តោះចេញទៅហើយលេបចូលវិញតើជាសម្តីស្អី?។ផ្ទុយទៅវិញឥរិយាបថទាំងនេះឆ្លុះអោយឃើញថាក្នុងគណបញ្ជាការឯកភាពកមរុងមានដង្កូវក្នុងជួុរអ្នកដឹកនាំទីក្រុងភ្នំពេញទើបជាប់សង្ស័យថាកន្ទេលធំបន្លំដេកជាមួយ មេល្បែងទឹកភ្លៀងជម្ងឺសង្គមតែម្តងបែបនេះ។ព្រោះគាប់ជុួនកំពុងល្បីរន្ទឺរសុះសាយពេញទីក្រុងថាមុននឹងបើកលេងល្បែងទឹកភ្លៀងបាននៅដើមរដូវម្តងៗ មេទឹកភ្លៀងបានយកដុល្លារទៅជះកណ្តាលក្រយ៉ៅមេៗធំៗក្នុងក្រុងខ្លះ ម្នាក់ៗចំនួនរាប់សែនដុល្លារជា មុនសិនមុនបើកលេងរួចអស់ទៅហើយ?
គួរបញ្ជាក់ថា៖ទីតាំងទឹកភ្លៀងនោះបើកលេងនៅលើដំបូលផ្ទះថ្មជាន់ទី៥ កាច់ជ្រុងស្តុបខាងជើងផ្សារអូរឬស្សីមាន ល្បែងតាមonline zoomsនិង តាមអាមេញញូស ចាក់មួយកៅស៊ូរសងមួយកៅស៊ូនិង ល្បែងផ្សេងៗទៀត។ល។
គេបានសម្គាល់ថា អ្នកបោះមេល្បែងទឹកភ្លៀងឈ្មោះ(សួររហ័សនាមភ្នំមាស)ដែលកំពុងជាប់ផុងនៅអាមេរិកនឹងចង់ហោះមកកម្ពុជា ជាមនុស្សវ៉ៃឫកខ្ពស់ជាងចៅហ្វាយក្រុងទៅទៀតដោយសំអាងបានរត់ការសូកប៉ាន់គ្រប់ស្ថាប័នអស់ហើយទើបបើកលេងបានដោយសេរី។ពេលខ្លះថែមទាំងបោះពាក្យពេចន៍មិនញញើតអាជ្ញាធរនិងសមត្ថកិច្ចគ្រាក់ៗដែលមានអំណាចគ្រប់គ្រងទីក្រុងឡើយ។ដោយទំនងសំអាងថាគេបានទិញទឹកចិត្តអ្នកកាន់កាប់អំណាចក្នុងក្រុងដាច់ថ្លៃក្នុងតម្លៃខ្ពស់កប់ពពកអោយកាងការពារទាំងស្រុងនេះឯង។
លោកឃួងស្រេងអភិបាលក្រុងភ្នំពេញ និងលោកស ថេតស្នងការក្រុងភ្នំពេញព្រមទាំងលោកអភិបាលខណ្ដ៧មករាមិនអាចទាក់ទងពន្យល់បំភ្លឺរឿងបើកល្បែងទឹកភ្លៀងក្នុងទីក្រុងភ្នំពេញសួរនូវសំណួររសើបដែលសង្ស័យមានការពាក់ពន្ធ័នឹងការសុីសំណូកសូកប៉ាន់បើកដៃអោយលេងល្បែងទឹកភ្លៀងខុសច្បាប់ទើបបើកលេងបានខណៈឥរិយាបទមេដឹកនាំក្រុងហាក់ព្រងើយកន្តើយមិនបង្ក្រាបល្បែងទឹកភ្លៀងកណ្តាលក្រុងភ្នំពេញនេះបានទេកាលពីព្រឹកមិញ៕ភាគទី4នឹងបន្តទៀតសូមអរគុណ