9/25/2023 9:18:27 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកវុធ ផល្លីត្រូវតែបិទល្បែងសុីសងបៀរ អាប៉ោង បញ្ជល់មាន់ នៅផ្ទះលេខ8 ផ្លូវលេខ466 សង្កាត់បឹងត្របែក ខណ្ឌ ចំការមនជាបន្ទាន់!
Mon,11 April 2022 (Time 06:22 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 392នាក់)


តារាងបាល់ទះមួយកន្លែង ដែលប្រជាពលរដ្ឋរាយការណ៏មកថា ជារបស់លោកផ្កាយ៣ វុធ ផល្លីអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ក្រសួង មហាផ្ទៃកំពុងក្លាយជាបនល្បែងខុសច្បាប់និង ជាទីពេញនិយមរបស់ក្រុមមនុស្សញៀនល្បែង ដោយសារតារាងបាល់ទះនោះ បានបើកអោយលេង បៀរ អាប៉ោង បញ្ជល់មាន់ដោយ ជ្រកក្រោមរូបភាពតារាងបាល់ទះរបស់ក្មួយប្រសារលោក  ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែម្តង។ ហើយបុរសម្នាក់ឈ្មោះខ្លឹងដែលជាមន្ត្រីនគរបាលដែរនោះគឺជាអ្នកគ្រប់គ្រងបនល្បែងខុសច្បាប់នេះ។

 

ថៅកែតារាងបាល់ទះដែលជាមន្ត្រីនគរបាលផ្កាយ៣ឈ្មោះ វុធ ផល្លីនិងឈ្មោះខ្លឹងជាមេបនល្បែងនោះល្បីថាកំពុងរកសុីបើកល្បែងរកចំណូលបានយ៉ាង ច្រើនហើយសូកប៉ាន់អភិបាលខណ្ឌចំការមន និងអធិការនគរបាលខណ្ឌចំការមន លោក យិន សានទៀតផង។

ប៉ុន្តែបនល្បែង របស់ផ្កាយ៣នគរបាលជាតិរូបនេះ វាជាមេរោគសង្គមដែលនាំគ្រោះថ្នាក់ដល់សង្គមជាតិដោយសារល្បែងសុីសងនេះ បង្កឲ្យមានចោរឆក់ ចោរលួច ចោរប្លន់និងអំពើហឹង្សាក្នុងគ្រួសារទៀតផង។

 

កន្លងមកអាជ្ញាធរដែនដីនិងសមត្ថកិច្ចមូលដ្ឋាននៃខណ្ឌចំការមន មិនហ៊ានបង្ក្រាបទីតាំងតារាងបាល់ទះបង្កប់ដោយល្បែងសុីសងនេះឡើយដោយពួកគេខ្លាចអំណាចលោក វុធ ផល្លីជាឧត្តមសេនីយ៏ផ្កាយ៣និងជាក្មួយប្រសាររបស់លោក  ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

      ប្រភពពីប្រជាពលរដ្ឋនៅក្បែរបនល្បែងនេះ អោយដឹងថា៖ទីតាំងតារាងបាល់ទះខាងលើបានបង្កប់ល្បែងសុីសងយ៉ាងអាណាធិបតេយ្យស្ថិតនៅផ្ទះលេខ 466 ភូមិសង្កាត់បឹងត្របែកជាយូរមក ហើយ។ ម្ចាស់ទីតាំងបាល់ទះ គឺលោក វុធ ផល្លីនិងមេការឈ្មោះខ្លឹង បានប្រើរូបភាពបំភាន់ភ្នែកដោយប្រើប្រាស់តារាងបាល់ទះ នេះជាលេសដើម្បីបង្កប់បនល្បែងសុីសង ល្មើសច្បាប់ដូចជាអាប៉ោង បៀរ បញ្ជល់មាន់ផង លេងយ៉ាងអាណាធិបតេយ្យ   ប្រជាពលរដ្ឋរស់នៅជិតទីតាំងនោះ បានប្រតិកម្មនឹងសកម្មភាពលេងល្បែងខាងលើនេះ ដោយបានសម្តែងពីក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពបុគ្គល និងគ្រួសាររបស់ពួកគាត់ ពីព្រោះល្បែងសុីសងបង្កឲ្យមានចោរលួចចោរឆក់និងចោរប្លន់យ៉ាងសាហាវនៅក្នុងសង្គម។ ប៉ុន្តែ អាជ្ញាធរមូលដ្ឋានបិទភ្នែក ធ្វើមើលមិនឃើញបនល្បែងរបស់ក្មួយប្រសារ លោក  ខេងនេះទេ ទើបមិនហ៊ានបង្ក្រាបឡើយពីព្រោះលោក វុធ ផល្លីជាម្ចាស់តារាងបាល់ទះនិងមេការឈ្មោះ

ខ្លឹងបង្កប់ល្បែងសុីសងខាងលើនេះ បានសូកលុយប្រចាំខែឲ្យអាជ្ញាធរខណ្ឌ ចំការមន ទើបអាជ្ញាធរខណ្ឌនេះមិនបង្ក្រាបបនល្បែងដ៏ធំនេះឡើយ។ 

 

ប្រជាពលរដ្ឋក្បែរបនល្បែងនេះ បាននិយាយថា ពួកគាត់តឹងទ្រូងនឹងអាជ្ញាធរសង្កាត់បឹងត្របែកខណ្ឌចំការមននេះណាស់ទើបពួកគាត់ទម្លាយព័ត៌មានចេញដល់អ្នកសារព័ត៌មានអោយជួយចុះផ្សាយ  ដើម្បីអោយបានដឹងដល់  លោកស្នងការនគរបាលក្រុងភ្នំពេញ និងលោកអភិបាលក្រុងភ្នំពេញនិង លោក  ខេងផងដើម្បីបង្ក្រាបបនល្បែងនេះជាបន្ទាន់។

 

        ប្រភពព័ត៌មានដដែលទម្លាយអោយដឹងថា៖នៅក្នុងសង្កាត់បឹងត្របែកនេះ អ្នករកសុីទុច្ចរិតបើកបនល្បែងសុីសង ល្មើស

ច្បាប់មានច្រើនស្កេកស្កះ បាននឹងកំពុងបើកអាជីវកម្មល្មើសច្បាប់ព្រោងព្រាតពាសពេញសង្កាត់ប៉ុន្តែអាជ្ញាធរនិងអធិការដ្ឋាននគរបាល ខណ្ឌចំការមនមិនព្រមបង្ក្រាបបនល្បែងនេះឡើយ។

 

ការបើកល្បែងសុីសងនៅកណ្តាលរាជធានីរបស់ផ្កាយ៣ វុធ ផល្លីបែបនេះ វាក៏ជាការ ផ្គើននឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន។

 សូមបញ្ជាក់ថាតារាងបង្កប់ល្បែងសុីសងខាងលើនេះ មានមន្ត្រីនគរបាលផ្កាយ៣ គឺលោក វុធផល្លីបានធ្វើជាបង្កែកឲ្យឈ្មោះ"ខ្លឹងដើម្បីរកផលប្រយោជន៍ឲ្យខ្លួនទៀតផង ទើបមេបនល្បែងឈ្មោះខ្លឹរូបនេះហ៊ានបើកលេងផ្គើននឹងច្បាប់

ជាចំហ 

       លោកចៅសង្កាត់បឹងត្របែកមិនទាន់អាចទាក់ទងសុំបំភ្លឺបានទេនៅព្រឹកនេះ ចំណែកលោកមេប៉ុស្តិ៍បឹងត្របែកបានឆ្លើយតបតាមតេឡេក្រាមយ៉ាងខ្លីថា លោក

មិនដឹងទេ សូមទាក់ទងខាងលើទៅ។

 

លោក យិន សានអធិការខណ្ឌចំការមន មិនអាចទាក់ទងសម្ភាសបានទេដោយទូរស័ព្ទចូល តែមិនទទួល។

 

រីឯលោកផ្កាយ៣ វុធ ផល្លីវិញបដិសេធមិនអត្ថាធិប្បាយពីរឿងបនល្បែងសុីសងនេះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023 (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

តេីល្បែងភ្នាល់ទឹកភ្លៀងខុចច្បាប់ក្នុងក្រុងភ្នំពេញក្រោមការសម្របសម្រួលពី ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម នេតសាវឿន មែនទេ ឬ មួយ សម្តេច ក្រឡាហោម ស ខេង ជាអ្នកចេញច្បាប់អនុញ្ញាតស្របច្បាប់ បានជា តាសួរ ដំណើរការយ៉ាងរលូនបែបនេះ? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរទីក្រុងភ្នំពេញត្រូវបានរះិគន់ដោយពលរដ្ឋថាធ្វើមិនដឹងមិនព្រមបង្ក្រាបល្បែងទឹកភ្លៀងនៅខាងជើងផ្សារអូរឬស្សី ស្តេចល្បែងទឹកភ្លៀងអាង ច្បាប់ក្រោមតុប្រចាំរាជធានីភ្នំពេញមាន៖ 1-ឧកញ៉ាតោ(លើមេឃនៅក្រោមតែមួក១) 2-ឧកញ៉ាធី(menu)កាកទឹកភ្លៀងបាត់ដំបង 3-ឆៃហ៊ូ ឈ្មោះសួរ ហៅភ្នំមាស! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហ៊ុន សែន និងលោក ស ខេងមិនទាន់បញ្ជាលោក ឃួង ស្រេង លោក ស ថេត និងលោក រ័ត្ន ស្រ៊ាង ចុះបង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងដ៏ធំរបស់ឈ្មោះ "ភ្នំមាស ហៅ ហ៊ាសួរ និងម៉ែនញ៉ូ តូតូ''! (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់