12/22/2024 8:34:13 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ចេញផ្សាយនៅថ្ងៃទី (17/01/2022) ដោយអគ្គនាយកសមាគមន៍(ស.អ.ស.អ) 012841377 /0966289168 ខេត្តរតនគិរី ÷ ពួកមេឈ្មួញជើងខ្លាំង ហ៊ូវ ជីវ៉ៃ កំពង់ចាប់ផ្ដើមរត់ពន្ធ ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ឆ្លងដែនចេញទៅស្រុកយួនយ៉ាងរលូន លោក ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី និង លោកពូ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី អសមត្ថភាពក្នុងការបង្រ្កាប!
Wed,09 February 2022 (Time 09:50 PM)
ដោយ ៖ ktk169 (ចំនួនអ្នកអាន: 559នាក់)


 


មានសេចក្តីរាយការណ៍ពីមន្ត្រីនៅច្រកអូរយ៉ាដាវ បានឲ្យដឹងថា កាលពីយប់នាថ្ងៃទី១----ខែមករា ឆ្នាំ២០២២ថ្មីៗនេះ ពួកមេឈ្មួញឈ្មោះ មករា និងឈ្មោះ ហ៊ូវ ជីវ៉ៃ ចាប់ផ្ដើមធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចំនួន៦រថយន្តសាំយ៉ុង ហើយនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចំនួន៥រថយន្តសាំយ៉ុង និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ចំនួន៦រថយន្តសាំយ៉ុង។ ថ្ងៃបន្ទាប់មកទៀត លោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបើកបារ៉ាស់ឲ្យមេឈ្មួញឈ្មោះ មករា និងហ៊ូវ ជីវ៉ៃ បានបន្តសកម្មភាព ដឹកជញ្ជូនឈើ ទៅស្រុកយួន យ៉ាងរលូន ព្រោះអាងមានខ្នងបង្អែករឹងមាំខ្លាំង។ រីឯលោក ថាវ យ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី និងលោកពូ យិន ចំណានស្នងការនគរ បាលខេត្តរតនគិរីវិញ បានរក្សាភាពស្ងៀមស្ងាត់ ហើយមិនហ៊ានក្អក ធ្វើ ពុធជាមិនដឹងមិនឮអ្វីទាំងអស់ 

 

        តាមប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានលួចបង្ហើបប្រាប់ឲ្យដឹងថា ចាប់តាំងពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ រហូតមកដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នេះ លោកវរ:សេនីយ៍ឯក កែវ តាយ នាយរងប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យឈ្មួញឈ្មោះ មករា និងមេឈ្មួញ ហ៊ូវ ជីវ៉ៃ ដឹកជញ្ជូនឈើប្រណីតៗចេញទៅស្រុកយួន យ៉ាងពេញបន្ទុក  ចំណែកលោក វរ:សេនីយ៍ឯក ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក កែវតាយ ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ 

 

       ជុំវិញនឹងបញ្ហាខាងលើនេះ មហាជនសូមអំពាវនាវ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់ ព្រោះសមត្ថកិច្ច នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រួមឃុបឃិតគ្នាបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា​ និងហ៊ូវ ជីវ៉ៃ ព្រមទាំងបក្ខពួកដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមអំពើចិត្ត។ ជាងនេះទៅទៀត តាមប្រភពខ្លះ បានឲ្យដឹងថា លោក ខឹម ចិត្រា​ និងលោក កែវ តាយ អាងតែមានខ្នងបង្អែក ដ៏រឹងមាំ នៅក្នុងអគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ នៃក្រសួងមហាផ្ទៃ ទើបហ៊ានបើកបារ៉ាស់ ឲ្យឈ្មួញដឹកជញ្ជូនឈើ ទៅស្រុកយួន គ្មានញញើតច្បាប់បែបនេះ  ពុំគួរណា៎ ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មើលរំលងនោះទេសូមទានជ្រាប 

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់