សៀមបាចប្រាក់(ដួង) យួនបាចប្រាក់(ដុង)បំផ្លាញខ្មែរ អោយទៅជា(ខ្មែរឆ្កោច) អា(មករា)ដឹកឈើខ្មែរអោយយួនតាមច្រកទ្វារអូរយ៉ាដាវកណ្តាលថ្ងៃត្រង់ ឯមន្ត្រីគ្រាប់ល្ពៅស្ងោកូនឈឹង អាវ៉ាកូនឈឹង! ថ្ងៃចេញផ្សាយៈ January 14, 2022 ខេត្តរតនគិរី៖0966635168 012841377
សៀមបាចប្រាក់(ដួង) យួនបាចប្រាក់(ដុង)បំផ្លាញខ្មែរ អោយទៅជា(ខ្មែរឆ្កោច) អា(មករា)ដឹកឈើខ្មែរអោយយួនតាមច្រកទ្វារអូរយ៉ាដាវកណ្តាលថ្ងៃត្រង់ ឯមន្ត្រីគ្រាប់ល្ពៅស្ងោកូនឈឹង អាវ៉ាកូនឈឹង!
ប្រភពពីខេត្តរតនគិរីអោយដឹងថា៖ ក្នុងរយពេលជិត២សប្តាហ៍ដើមខែមករា២០២២នេះ ឈ្មួញរកសុីដឹកឈើឈ្មោះ(មករា)ចាប់ផ្តើមជញ្ជូនឈើខ្មែរ ពីខេត្តរតនគិរីទៅអោយយួនទៀតហើយ។
ឈ្មួញឈ្មោះអា(មករា)ដឹកឆ្លងដែនតាមច្រកទ្វារអន្តរជាតអូរយ៉ាដាវទាំងកណ្តាលថ្ងៃ យ៉ាងសង្ហាមិនចាំយប់មិនបាច់ខ្លាចអាណាទាំងអស់។ជញ្ជូនដូចកណ្តៀរតាមឡានសាំយ៉ុងជិត២សប្តាហ៍មកហើយ។លោកយ៉ែម សំអឿនអភិបាលខេត្តរតនគិរី ប្រធានខណ្ឌរដ្ឋបាលព្រៃឈើ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម សមត្ថកិច្ចច្រកទ្វារអូរយ៉ាដាវ នាំគ្នាបាំងដៃមើលទាំងញញឹមមើលឈ្មោះ(អាមករា)ប្រព្រឹត្តិបទឧក្រឹដ្ឋកម្មព្រៃឈើខ្មែរ។បើកដៃអោយកាប់. ប្រមូលទិញ.ដឹកជញ្ជូនឈើខ្មែរចូលទៅលក់អោយយួនទាំងកណ្តាលថ្ងៃ គ្មានស្ថាប័នណាមួយយកគ្រាប់ភ្នែកមើលនោះឡើយ។
ប្រជាពលរដ្ឋ នៅទីរួមស្រុកអូររាំងដែលមានទឹកចិត្ត អាណិតឈើខ្មែរ បាននិយាយទាំងមុខស្រងូតស្រងាត់ប្រាប់ថា៖(សម័យលង្វែកអាសៀមបាចប្រាក់ដួងកំចាតឧបសគ្គគឺគុម្ពឬស្សីសម័យថ្មីយួនបាចច្រាក់ដុងដើម្បីកំចាតឧបសគ្គគឺមន្ត្រីគ្រាប់ល្ពៅ)ទិញក្បាលមន្ត្រីខ្មែរណា ដែលថោកឃ្លានលុយខ្លាំង ។ជះលុយដុងដូរជាដុល្លារទាំងរយលានៗដុល្លារ បញ្ចូលតាធនាគារស្របច្បាប់ខ្ចីដៃឈ្មួញខ្មែរ អោយដើរបាចពីលើក្បាលខ្លា ដូចសៀមបាចប្រាក់ដួងលើបន្លាឬស្សីជាឧបសគ្គ យ៉ាងណាយ៉ាងនោះឯង។យួនបាចលុយដុងវ៉ៃចេញជាដុល្លារពេញស្រុក ពាសពេញព្រៃ អោយពលរដ្ឋស្លូតត្រង់យើងអោយចូលកាប់ ឈើ ប្រមូលដឹកមកលក់អោយឈ្មួញជាកញ្ជះអ្នករកសុីឈើ ។ដូចជាដែលមានឈ្មោះ មករា ល្បីយកលុយពីយួន ឈរចាំទិញ កាងនិងរត់ការផ្លូវឃុបឃិតគ្នាជាប្រពន្ធ័ក្នុងការ ដឹកពីចេញពីព្រៃ ក្នុងស្រុកអូររាំង និងស្រុកជាប់គ្នា អាចដឹកឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការរដ្ឋបាលព្រៃឈើ ប្រចាំការតាមដងផ្លូវ ដែលបណ្តាក់ដូចខ្យងរារាំងពាំងមិនអោយបង្ក្រាបបាន រហូតដឹកឆ្លងដែនទៅយួនយ៉ាងរំភើយ។ឯសមត្ថកិច្ច តូចតាចតាមផ្លូវ គាត់ពាក់បេបមិនបេប ផ្កាយមិនផ្កាយ មិនហ៊ានក្អកទេ ព្រោះក្រុមអ្នករត់ផ្លូវគេប្រាប់ថាត្រូវនឹងមេៗពីលើអស់ហើយ ក៏ព្រម បើភ្លើងខៀវទៅភ្លាម តែពួកគាត់ឈរយាមមិនដឹងថាមេៗនោះគឺជាអារមួយណាជាមន្ត្រីគ្រាប់ល្ពៅស្ងោរពុករលួយនោះទេ?។ ធ្វើម៉េចពួកគាត់នឹងមានគ្រោះកាចធ្លាក់លើ ក៏បណ្តោយអោយក្រុមឈ្មួញឈើឈ្មោះល្បីខ្លាំង មានលោក(អា មករា)ដឹកដោយរលូនទៅ។ហើយខ្លះក៏លបលាតបាតដៃទទួលយកលាភពីឈ្មួញខ្លះទៅអានេះគេថាសុីចេកខ្ចីជាជាងមាត់ទទេ។
ប្រភពដដែលបន្តតអោយដឹងថា៖ឈ្មួញឈ្មោះ(មករា)បានរៀបគម្រោងគៀងគរ ពលរដ្ឋនៅរស់នៅក្បែរព្រៃធំៗ ដែលនៅមានឈើសេសសល់ នៅក្នុងស្រុកអូររាំង និងស្រុកក្បែរៗ អោយយករណាយន្ត និងគោយន្តកន្ត្រៃ រាប់សឹបគ្រឿង បន្តលួចចូលទៅក្នុងព្រៃកាប់ដឹកជញ្ជូននាំឈើចេញពីព្រៃ ដឹកឆ្លងតាមមុខ ប៉ុស្តិ៍ដ្ឋបាល ព្រៃឈើ ប៉ុស្តិ៍បរិស្ថាន ប៉ុស្តិ៍ប៉ូលីស ទាហ៊ាន ដែលយាមបណ្តាក់ដូចខ្យងដាច់ទឹកយូរ នៅតាមដងផ្លូវព្រៃ ចេញពីព្រៃ ចូលទីប្រជុំជន ឆ្លងទីរួមខេត្តខេត្តរតនគិរី ហើយបោលសំដៅមកទ្វារអូរយ៉ាដាវ ហើយឆ្លងដែនយ៉ាងរំភើយ។បើគិតមកដល់ពេលនេះ គេមិនទាន់ឃើញមានចំណាត់ការ របស់សមត្ថកិច្ចក្រុមណាមួយ ទៅលើក្រុមមេឈ្មួញឈើល្បីខ្លាំងឈ្មោះមករា នៅឡើយទេ។
ប្រភព បានអោយដឹង ទៀតថា៖ឈ្មួញឈ្មោះ(អាមករា) និងបក្សពួក បន្តសកម្មភាព ពួកវា ដឹកជញ្ជូន ឈើ យ៉ាង រាលដាលពីអូររាំងនិងស្រុកផ្សេងទៀត ដោយមាន ការបើក ដៃ ជាពិសេសពី សំណាក់ មន្ត្រីថោកទាបខ្លះនៃខណ្ឌរដ្ឋបាលខេត្តរតនគិរី និងមន្ត្រីគ្រាប់ល្ពៅស្ងោរកាន់កាប់ច្រកទ្វារអូរយ៉ាដាវខេត្តរតនគិរី ទើបអាចដឹកឈើខ្មែរចេញបានតាមចិត្ត។ដោយឡែកលោកអភិបាលខេត្តរតនគិរីជាបុរស់អត់ព្រួយ រស់រាយតែមាត់ ត្រកៀកងាប់ស្តូក មិនឃើញចាត់វិធានការលើ(អាមករា)សោះ។
ជុំវិញនៃការលើកឡើងខាងលើនិងការចុះផ្សាយនេះយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនលោកមករានិងមន្ត្រីពពាក់ព័ន្ធខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ៕