លោក ម៉ៅ ធនិន ឲ្សគីម ម៉េង “ ហៅ សុខ គីម ចាយ ” ជា មេបន ល្បែង ដុះ ស្លែ បើក ឲ្យ ពលរដ្ឋ ខ្មែរ ចូល លេង យ៉ាង គំហុក ដោយ ខុសច្បាប់ នៅ ព្រែក ក្រឹស ក្នុងស្រុក កំពង់ត្រាច ktk168.com 05/02/2022 |
Tel: 0966635168 | WhatsApp= 012 841377
ខេត្ត កំពត ÷ ក្រុម ប្រជាពលរដ្ឋ បាន លើកឡើង ថា មេ បន ល្បែងស៊ីសង ខុសច្បាប់ ឈ្មោះសុខ គីម ម៉េង ហៅ សុខ គីម ចា កំពុង យក អំណាច ” អាជ្ញា ប័ន កាស៊ីណូ ” របស់ខ្លួន បើ ឲ្យប្រជាពលរដ្ឋ ខ្មែរ ចូល ទៅ លេង យ៉ាង គគ្រឹក គ គ្រេង ដោយ ខុសច្បាប់ ការអនុញ្ញាត ពី ក្រសួងដែល ចេញ អាជ្ញា ប័ន ឲ្យ បើក កាស៊ីណូ ដោយ ក្រសួង ហាមឃាត់ មិន ឲ្យ ប្រជន ខ្មែរ ចូល ទៅលេង ល្បែងស៊ីសង នៅ កាស៊ីណូ នោះ ឡើយ ។
ជាក់ស្តែង ក្នុង មួយ សប្តាហ៍ នេះ ត្រូវ គេ បាន សង្កេត់ឃើញថា វង់ល្បែង កាស៊ីណូ ចំណុច តន់ហន់ ភូមិ ព្រែក ក្រឹស ឃុំ ព្រែក ក្រឹស ស្រុក កំពង់ត្រាច ខេត្ត កំពត មួយ នេះ បាន និង កំពុង បើកល្បែង ឲ្យ ប្រជា ពលរដ្ឋ ខ្មែរ ចូល លេង ចាក់ ភ្នាល់ លុយ រាប់ ម៉ឺន ដុល្លារ ដោយ គ្មានការទប់ស្កាត់ ពី អាជ្ញាធរ និង សមត្ថកិច្ច ពី ថ្នាក់ ស្រុក និង សមត្ថកិច្ច ខេត្ត កំពត នោះទេ ។
ករណី កាស៊ីណូ បើក ល្បែងស៊ីសង ឲ្យ ប្រជាពលរដ្ឋ ខ្មៅ ចូល លេង ល្បែងស៊ីសង យ៉ាង អ នាធិ តេ យ្យ ខាងលើនេះ លោក ម៉ៅ ច័ន្ទ ម ធ រិទ្ធ ស្នងការ ខេត្ត កំពត នៅ រសៀល ថ្ងៃ ទី ៣ ខែកុម្ភៈ ម្សិលមិញ នេះ លោក បាន ឆ្លើយ ឲ្យដឹងថា ពេលនេះ លោក កំពុង ជាប់រវល់ ប្រជុំ ។ បើទោះជា ដូច ច្នេះ ក៏ដោយ នៅ ថ្ងៃ ដ៏ ដែល នេះ លោក អូន ថន អភិបាល នៃ គណៈអភិបាលស្រុក កំពង់ត្រាច លោក ថា លោក ខិតខំ ចុះ អប់រំ ប្រជាពលរដ្ឋ ក្នុងភូមិ - ឃុំ និង ស្រុករបស់ លោក មិន ឲ្យមាន ការជួបជុំ រឺ ប្តុំ គ្នា ឡើយ ព្រោះ ខ្លាច ជួប បញ្ហា ការផ្ទុះ រាលដាល ជំងឺ កូវីដ និង ជំងឺ បំលែងខ្លួន ថ្មី មួយទៀត គឺ ជំងឺ , អ មី ក្រុង ជាដើម ។
លោក ថា អ្នកមាន អំណាច ក្នុង ខេត្ត កំពត មួយចំនួន មិន ត្រឹមតែ មិន បាន ជួយ ទប់ស្កាត់ ពី ជំងឺទាំងនេះ ទេ ថែម ទាំង ជួយ សម្រួល ឲ្យមាន ការបើក កាស៊ីណូ សុខ គីម ម៉េង ហៅ សុខ គីមចាយ ជា ម្ចាស់ បន ល្បែង មួយ នេះ ទៀត ។ ហើយ លោក បាន បញ្ចាក់ ទៀតថា ពាក់ព័ន្ធ ការបើក កាស៊ីណូ ខាងលើនេះ លោក មិន បានដឹង ទេ ព្រោះ ម្ចាស់ កាស៊ី ឈ្មោះ សុខ គីម ចាយ គេបាន រត់ ច្បាប់ កាស៊ីណូ ពី ក្រសួង មក ហើយ ពួកគេ បើក ឲ្យ ពលរដ្ឋ ខ្មែរ ចូល លេង តែង ម្តង ។
សូមជម្រាបថា កាលពី រសៀល ថ្ងៃទី ៣ កុម្ភៈ ២០២២ ម្សិលមិញ នេះ ផ្ទុះ រឿង អ្នកសារព័ត៌មានចែក លុយ ឲ្យ អ្នកកាសែត ក្នុងស្រុក រឺ មក ពី ក្រៅ ស្រុក “២ ម៉ឺនៗ ” បិទបាំង កុំឲ្យ មាន ការផ្សព្វផ្សាយ ព័ត៌មាន រឿង កាស៊ីណូ មានច្បាប់ តែ បើក ឲ្យ ពលរដ្ឋ ខ្មែរ ចូល លេង ល្បែង ដោយខុសច្បាប់ នៅ ទីតាំង កាស៊ីណូ សុខ គីម ម៉េង ហៅ លោក សុខ គីម ចាយ ។ អ្នកសារព័ត៌មានដែល ឈរ ចែក លុយ ឲ្យ អ្នកកាសែត ខាងលើនេះ ត្រូវ គេ ស្គាល់ឈ្មោះ កែម ច ន ជាអ្នកសារព័ត៌មាន អង្គភាព .TNM អន ឡាញ ។
យ៉ាងណាក៏ដោយ ករណី បន ល្បែង របស់ ឈ្មោះ សុខ គីម ម៉េង ( ហៅ សុខ គីម ចាយ ) នៅចំណុច ភូមិ - ឃុំ ព្រែក ក្រឹស ក្រុម ប្រជាពលរដ្ឋ ស្រុក កំពង់ត្រាច សំណូម ដល់ ឯកឧត្តម ម៉ៅច័ន្ទ មធុ រិទ្ធ ស្នងការ រដ្ឋា ន នគរបាល ខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ គណៈ អ ភិលខេត្ត កំពត មេត្តា ជួយ ចុះ ត្រួតពិនិត្យ និង ជួយ ទប់ស្កាត់ បន ល្បែង របស់ ឈ្មោះ សុខ គីម ម៉េងខាងលើ នេះ ផង ព្រោះ កាស៊ីណូ មួយ នេះ បាន បើក ល្បែង ឲ្យ ប្រជា ពលរដ្ឋ ខ្មែរ ឲ្យចូលលេង ល្បែង នៅ បន ល្បែង មួយ នេះ យ៉ាងគំហុក ។