12/22/2024 1:53:28 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
រាជធានីភ្នំពេញ÷ចេញផ្សាយនៅថ្ងៃទី(26/12/2022) លោកជូន សុវណ្ណ និងប្រពន្ធធី សុគន្ធា ជាមួយលោក ប្រាក់ សុគ្ធសំណាង ប្រធានការិយាលយ័ភូមិបាលខណ្ឌដង្កោបានឃុបឃិតយកដីប្រជាពលរដ្ឋមួយកន្លែងដែលមានទំហំ១៦៤៤ម៉ែត្រការ៉េលួចធ្វើប្លង់ដីក្លែងយកទៅលក់បាត់ឈឹង!!?
Sat,24 December 2022 (Time 09:09 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 514នាក់)


ជាក់ស្ដែងលោកពូ យ៉ាត សាន និងអ្នកមីង តុប ចាន់ថុល រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យអ្នកសារព័ត៌មានយើងដឹងថា ដីពួកគាត់មានទំហំ៤១៣៩ ម៉ែត្រការ៉េ ដីនេះគឺនៅក្នុងអំឡុងឆ្នាំ១៩៩០ រដ្ឋបានធ្វើការបែងចែកឱ្យមកគ្រួសារយើងខ្ញុំដែលមានសមាជិកគ្រួសារ ចំនួន៧នាក់ ដើម្បីធ្វើស្រែ ដីនេះមានទំហំ ៤១៣៩ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ ភូមិព្រែកប្រណាក សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានចេញបង្កាន់ដៃទទួលពាក្យកាន់កាប់ដីលេខ ១៨៥៤៣ ភព ចុះថ្ងៃទី៩ ខែមករា ឆ្នាំ១៩៩០។ក្រោយមក នៅក្នុងអំឡុងឆ្នាំ២០១២~២០១៣ ដីនៅតំបន់នេះ ត្រូវបានក្រុមមន្ត្រីសុរិយោដី ចុះធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ប៉ុនែ្តដីនេះ ត្រូវបានពួកមន្ត្រីសុរិយោដី ចុះបញ្ជីជូនយើងខ្ញុំ បានតែចំនួន ២៤៩៥ ម៉ែត្រការ៉េ តែប៉ុណ្ណោះ ចំណែកដីនៅសល់ទំហំ ១៦៤៤ ម៉ែត្រការ៉េទៀត មិនទាន់បានចុះបញ្ជីទេ ប៉ុនែ្តយើងខ្ញុំនៅតែបន្តកាន់កាប់ ធ្វើស្រែរហូតមកដល់សព្វថ្ងៃនេះ  លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ខ្ញុំបាទ និងប្រពន្ធ បានលក់ផ្ទាល់ លក់ដីលើកទី១-ទំហំ ២៤៩៥ម៉ែត្រការ៉េ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ មានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៥១៥០៤-០០០២ នេះ ឱ្យទៅឈ្មោះ ម៉ិច សុខមេត្រី និង ប្រពន្ធឈ្មោះ ឆាយ សុភា 

ពួកអ្នកទាំងពីរបសនបន្តទៀតថា បន្ទាប់មក នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ ម៉ិច សុខមេត្រីនិងប្រពន្ធឈ្មោះ ឆាយ សុភា បានលក់ដីលើកទី២-ដីទំហំ ២៤៩៥ ម៉ែត្រការ៉េ ដែលមានទីតាំងដូចខាងលើដដែលនេះ លក់បន្តទៅឱ្យឈ្មោះ រ៉ង រ៉ា  ក្រោយមក លក់លើកទី៣ នៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៦ ឈ្មោះ រ៉ង រ៉ា បានលក់ដីនេះ បន្តទៅឱ្យឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ  លក់លើកទី៤ នៅថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៨ គឺឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ បានលក់ដី ទំហំ២៤៩៥ ម៉ែត្រការ៉េ ទីតាំងដដែលនេះ បន្តឱ្យទៅឈ្មោះ ជួនសុវណ្ណ និង ប្រពន្ធឈ្មោះ ធី សុគន្ធា  ជាក់ស្ដែង នៅពេលដែលឈ្មោះ ជួន សុវណ្ណ និងប្រពន្ធបានក្លាយជាម្ចាស់កម្មសិទ្ធិ នៃដីដែលមានទំហំ ២៤៩៥ ម៉ែត្រការ៉េនោះរួចហើយ ឈ្មោះ ជួនសុវណ្ណ និងប្រពន្ធ បានរួមគំនិត ឃុបឃិតគ្នាជាមួយលោកប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ ប្រាក់ សុគន្ធសំណាង លួចធ្វើវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុថ្មី ដោយរំលោភបំពាន លើដីយើងខ្ញុំ ដែលនៅសល់ ទំហំ ១៦៤៤ ម៉ែត្រការ៉េ ដែលកំពុងកាន់កាប់ ជាក់ស្ដែង ឆ្លៀតឱកាសដែលដីនេះយើងខ្ញុំមិនទាន់ បានធ្វើវិញ្ញានប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនៅឡើយនោះទេ។ មិនតែប៉ុណ្ណោះ ក្រោយពីលួចធ្វើប្លង់រួចហើយ ឈ្មោះ ជួន សុវណ្ណនិងប្រពន្ធឈ្មោះ ធី សុគន្ធា បានឃុបឃិត ជាមួយឈ្មោះ ប្រាក់ សុគន្ធសំណាង ដែលមានតួនាទីជាប្រធានការិយាល័យ ភូមិបាល ខណ្ឌដង្កោ បានលក់ដីសរុបទាំងអស់ខាងលើនេះ ទៅឱ្យឈ្មោះខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ  ដោយសារមានបញ្ហា ភាពអយុត្តិធម៌ដូច្នេះហើយទើបរូបគាត់លោកពូ យ៉ាត សាន និង អ្នកមីងតុប ចាន់ថុល បានទំនាក់ទំនងមកខាងអ្នកសារព័ត៌មានយើង ឱ្យជួយចុះផ្សាយ ដើម្បីអោយប្រមុខដឹកនាំជាពិសេស សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តជួយអន្ដរាគមន៍ រកយុត្តិធម៌ឱ្យពួកគាត់ដោយក្ដីអនុគ្រោះផងចុះ។     

          គាត់បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើងថា ជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងរបស់ពួកគាត់ យកទៅចាត់ការហើយ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះពួកគាត់បានចូលទៅឆ្លើយបំភ្លឺ ជុំវិញនឹងបញ្ហាទង្វើរបស់ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ព្រមទាំង លោកប្រធានភូមិបាលមានឈ្មោះ ប្រាក់ សុគន្ធសំណាង ដែលបានរួមគំនិតគ្នា ធ្វើឲ្យខូចខាត ផលប្រយោជន៍របស់យើងខ្ញុំយ៉ាងធ្ងន់ធ្ងរ សម្បើមខ្លាំងណាស់ ទើបយើងខ្ញុំសម្រេចចិត្ដប្ដឹងអ្នកទាំង៣នាក់ខាងលើនេះដើម្បីឲ្យពួកគេ ប្រឈមមុខ នឹងផ្លូវច្បាប់  ទទួលខុសត្រូវចំពោះមុខច្បាប់ សងសំណង ការខូចខាតមកដល់យើងខ្ញុំទាំងពីរនាក់ ចំនួន ១លាន ៦សែន ដុល្លារអាមេរិក និងសូមសម្តេច ហ៊ុន សែននាយករដ្ឋមន្រី្ត មេត្តាជួយផង ជាពិសេសឯកឧត្តម ព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសលើឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ព្រមទាំងឈ្មោះ ប្រាក់ សុគន្ធសំណាង ឱ្យបានធ្ងន់ធ្ងរ ទៅតាមផ្លូវច្បាប់ ខ្ញុំបាទនាងខ្ញុំ មានសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិតជាយកចិត្តទុកដាក់ រកយុត្តិធម៌ឱ្យពួកគាត់បានជាក់ជាពុំខាន 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់