12/5/2024 1:57:19 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក អភិបាលខេត្តកំពុងឆ្នាំងរួមឈ្មួញដុះស្លែរធំៗដែលធ្វើឲ្យអជ្ញាធរមូលដ្ឋាន និង មន្ត្រីមានសមត្ថកិច្ច ប្រចាំឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញកាវលៀស លង់លក់ សម្ងំប្រមូលប្រាក់ម៉ែនឬ!?
Sun,27 November 2022 (Time 10:34 AM)
ដោយ ៖ ktk 168 (ចំនួនអ្នកអាន: 587នាក់)


កំពង់ឆ្នាំង:   យោងតាមប្រភពប្រជាពលរដ្ឋបានលួចបង្ហើបបន្តថាឈ្មួញដុះស្លែរធំៗដែលកំពុងគៀងកបក្ខពួករបស់ខ្លួនដើម្បីឲ្យចុះទៅរកលៀសអោយខ្លួនប្រចាំឃុំឆ្នុកទ្រូមានចំនួន៥នាក់ដែលមានឈ្មោះដូចខាងក្រោម៖

/លោក ហុង

 /លោក ប៉ោង 

/ចែ លាភ 

ចែ ញ៉ាញ់ 

ចែហុីង ឈ្មួញទាំងនេះបក្សពួកចំនួនកំពុងតែសប្បាយនឹងកើបលុយខណៈដែលអាជ្ញាធរក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកំពុងតែដេកលង់លក់អស់ពលរដ្ឋម្នាក់ទៀតសូមបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ថាលៀសរាប់សិបការ៉ុងរាប់សិបតោនអាចប្រមូលផលបានដោយសារតែមេឈ្មួញទាំងលើនេះបានកៀងកបក្សពួកឲ្យរកលៀសមកឲ្យលក់ខ្លួនដោយប្រើឧបករណ៍ការរាស់ដោយរនាស់ដែកដែលក្រុមអ្នកនេសាទហៅថា«កាវលៀស»ដោយម៉ាស៊ីនជាឧបករណ៍ទំនើបរាប់សិបកាណូតបាឡាស្មាច់ ដែលបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ស្ទើរគ្រប់ទីកន្លែងនៅតាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កើបប្រមូលបានលៀសរាប់ពាន់ការុង រាប់សិបតោន បានដឹកចេញពីខេត្តនេះជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាមមួយចំនួនធំនិងមានតិចតួចលក់នៅក្នុងប្រទេស  ប៉ុន្តែសកម្មភាពនេះ នៅមិនទាន់ឃើញសមត្ថកិច្ចរដ្ឋបាលជលផល ចេញវិធានការការពារឬទប់ ស្កាត់បែបណានៅឡើយទេដោយការដាក់ការសង្ស័យពីប្រជាពលរដ្ឋមូលដ្ឋានថាប្រហែលជាមានការបើកដៃពីរសំណាក់ឃុំ/ស្រុក/ខេត្តហើយមើលទៅទើបមិនមានមន្ត្រីជំនាញពាក់ព័ន្ធជលផលណាមនាក់ហ៊ានចេញមុខចុះពិនិត្យនិងធ្វើការបង្ក្រាបឡើយ។ពលរដ្ឋម្នាក់ដែលកំពុងលើកលៀសចេញពីកាណូតដាក់ឡើងគោក បានធ្លុយមាត់និយាយថា ជារៀងរាល់ថ្ងៃគាត់ឃើញទូកកាវលៀសដែលបំពាក់ដោយម៉ាស៊ីនរាប់សិបគ្រឿង បណ្តែតបណ្តាក់គ្នាដូចខ្យងលើផ្ទៃទន្លេសាប ដោយប្រើប្រាស់នូវកញ្ច្រែងដែក ប្រៀបដូចរនាស់ដែកដែលមានទំហំមុខកាត់ចាប់ពី១ម៉ែត្រទៅ១ម៉ែត្រកន្លះ ទម្លាក់ចុះកប់ក្នុងភក់បាតទន្លេ ដើម្បីចូកកាវលៀសដោយប្រើម៉ាស៊ីនអូសទាញយកលៀសចេញពីក្នុងភក់បាតទន្លេ 

   ប្រជាពលរដ្ឋបានលើកឡើងថាបទល្មើសកាវលៀសដោយប្រើម៉ាស៊ីនបែបនេះ នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិដែរ ដែលអនាគតទៅនឹងវិនាសអន្តរាយអស់ 

   ពលរដ្ឋជាច្រើនសំណូមពរលោក ឌិត ទីណា ទើបមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាណនិងសាទ គួរតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យជាក់ស្ដែងតាមដងទន្លេដើម្បីធ្វើការបង្ក្រាបចំពោះឈ្មួញខាងលើដុះស្លែកំពុងតែអួតអាងបញ្ចេញសកម្មភាពរបស់ខ្លួនរាល់ពេលយប់ព្រោះការធ្វើសកម្មភាពបែបនេះ នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេសកម្មភាពទាំងនេះហើយធ្វើឲ្យប៉ះពាល់មច្ឆជាតិគ្រប់ប្រភេទ ជាពិសេសមានត្រីមួយចំនួនក៏បានពងកូននៅក្នុងភក់បាតទន្លេនោះដែរយូរមិនឆាប់នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិ អនាគតទៅនឹងវិនាសអន្តរាយអស់ 

   សូមបញ្ជាក់ថា ទីតាំងឈ្មួញចាំទទួលទិញលៀសដើម្បីដឹកយកទៅលក់បន្ត គឺនៅក្នុងស្រុកបរិបូណ៌ មាននៅមាត់កំពង់ទឹកឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូដោយមានឈ្មួញទាំងនេះដែលមានធនធានទើបអាចគៀងកឲ្យពលរដ្ឋទាំងនោះចុះប្រើឧបករណ៍ដើម្បីកាយលៀសឱ្យមកលក់ឱ្យខ្លួនជារៀងរាល់យប់។

   មហាជនមួយចំនួនដទៃទៀតរង់ចាំមើលថាតើអាជ្ញាធរក៏ដូចជាមន្ត្រីមានជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលមានភារកិច្ចក្នុងការបង្ក្រាបនៃបទល្មើសធនធានធម្មជាតិខាងលើនេះបានដោយរបៀបណាផងដែរ?

   ទោះបីជាយ៉ាងណាក្តីអង្គភាព សារព័ត៏មាននឹងរងចាំការបកស្រាយគ្រប់សាមីអង្គរៀងរាល់ម៉ោងធ្វើការ។

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់