លោក ទ្បុង ឆេង ៖ការចូលរួមធ្វើបរិស្ថានអនាម័យ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ជាពិសេសយុវជន និងសិស្សានុសិស្ស 2022-11-23
(ភ្នំពេញ)៖ លោក ទ្បុង ឆេង នាយករងខុទ្ទការល័យឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីទទួលបន្ទុកអាកាសចរណ៏សុីវិល និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាវិសយ័ អាកាសចរណ៏សុីវិល បានចូលរួមដឹកនាំយុវជន និងសិស្សានុសិស្ស ធ្វើអនាម័យបរិស្ថាននៅតាមផ្លូវនានាក្នុងទីប្រជុំជនក្នុងខណ្ឌនាក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា។ការធ្វើបរិស្ថានអនាម័យនេះ មិនមែនធ្វើតែមួយថ្ងៃមួយទេ គឺយើងធ្វើជាប្រចាំ តែដោយសារយុវជនព្រមទាំងមន្ត្រីក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិលស្ស មានកាតព្វកិច្ចរៀងៗខ្លួនក្នុងធ្វើអនាម័យបរិស្ថាន។
លោក ប្រធាន បានបន្ថែមថា ដើម្បីឱ្យការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ជារៀងរាល់ឆ្នាំ អាចប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានការចូលរួមកាន់តែសស្រាក់សស្រាំ ថែមទៀត លោកសូមណែនាំអំពីការធ្វើអនាម័យបរិស្ថានតាមគោលដៅដូចខាងក្រោម៖
*ទី១៖ អាជ្ញាធរត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈ ជាប់ជាប្រចាំដោយត្រូវប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើតាមដងផ្លូវ នៅតាមមូលដ្ឋានរបស់ខ្លួន។
*ទី២៖ ស្ថាប័នគ្រឹះស្ថាននានា សាលារៀន វត្តអារាម និងមណ្ឌលសុខភាព សូមចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹង ឱ្យបានត្រឹមត្រូវស្របតាម គោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ) សំដៅធានាបរិយាកាសការងារល្អ និងសោភ័ណភាព។
*ទី៣៖ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ត្រូវធ្វើអនាម័យបរិស្ថានទាំងនៅក្នុង និងជុំវិញទីតាំងរបស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូនអំពីការគ្រប់គ្រង និងទុកដាក់សំរាម សំណល់រឹងឲ្យបានត្រឹមត្រូវ។
*ទី៤៖ រមណីយដ្ឋាន មណ្ឌលកំសាន្ត កាស៊ីណូ ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្ម សម្រាកលំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយ ដាក់ធុង សំរាមឱ្យបានគ្រប់គ្រាន់ និងដឹកជញ្ជូនចេញឲ្យទាន់ពេលវេលា។
*ទី៥៖ លំនៅដ្ឋាន អាជ្ញាធរមូលដ្ឋាន ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យបរិស្ថាន នៅតាមលំនៅដ្ឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាតប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានសមស្រប តាមស្ថានភាពជាក់ស្ដែងនៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឲ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាព និងអនាម័យ។
លោកបានស្នើដល់គ្រឹះស្ថានសាធារណៈរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ មេត្តាចូលរួមសហការ និងអនុវត្តតាមលទ្ធភាពជាក់ស្ដែងឱ្យបានជោគជ័យនូវ ស្មារតី (ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា) នេះដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង វិធានការ (៣កុំ ៣ការពារ) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ៕ktk