11/28/2023 11:13:26 PM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឯកឧត្តម ឈាង ឆុំ អនុប្រធានប្រតិបត្តិ ក្រុមយុវជនការពារ សន្តិភាព នៃគណ:កម្មាធិការកណ្តាល ផ្ញើសារលិខិតជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៥ ឈានចូល ៤៦ឆ្នាំ
Wed,19 October 2022 (Time 06:42 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 373នាក់)


(ភ្នំពេញ) ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី នៃពិធីខួបកំណើត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គម្រប់ ៤៥ឆ្នាំឈានចូល ៤៦ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឈាង ឆុំ អនុប្រធាន និងសមាជិកសមាជិកា ព្រមទាំង ថ្នាក់ដឹកនាំទាំងអស់ នៃក្រុមយុវជនការពារសន្តិភាព សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជា ឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ VIP

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តព្រះសីហនុ កំពុងត្រូវប៉ាន់ជាមួយទំនិញ គេចពន្ធដែលនាំចូលជាចំហ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

នកសា រព័ត៌មានត្រូវបានគេចាត់ ទុកថាជា បញ្ញាវន្តចេះ ដឹងមួយខណៈអ្នកកាសែ តផែងវណ្ណៈមាន ច រឹតពាល (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023 (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់