លោក យី ថុលមេគយច្រកព្រែកចាក ល្បីល្បាញខាងពុករលួយជាប្រពន្ធ័ !លោក គុណ ញឹម អគ្គនាយកគយនិងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរមើលរំលង? 19/09/2021
ប្រភពបានឲ្យដឹងទៀតថា ការដែលលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺមានការបើកដៃពីសំណាក់មេគយខេត្តកំពតផងដែរ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យមេគយខេត្តកំពត និងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពពីមន្រ្តីនៅក្នុងខេត្តកំពត បានឲ្យដឹងថា ចាប់តាំងពីលោក យី ថុល ទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពតរហូតមកដល់ពេលនេះគឺលោក យី ថុល ប្រើតួនាទីនិងអំណាចអំពើពុករលួយយ៉ាងពេញទំហឹង។
ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថាទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធត្រឹមតែ40ទៅ45ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយមន្រ្តីគយពុករលួយ?។ទន្ទឹមនឹងនេះក្រុមឈ្មួញនិងអាជីវករដែលនាំចូលទំនិញនិងពងមាន់ពងទា តាមច្រករបៀងត្នោតចុងស្រង់ ក៏ជាប្រភពចំណូលរបស់លោក យី ថុល ប្រធានការិយាល័គយច្រកទ្វារអន្តរជាតិព្រែកចាក និងបក្ខពួកដែរ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយឲ្យលោក យីថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បន្តសាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុកទៀតទេ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីស្រុកយួនតាមច្រកព្រែកចាក បានឲ្យដឹងថាបច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញលោក យី ថុល និងបក្ខពួកបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូនហើយសូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីក៏ឈ្មួញអាចនាំចូលតាមច្រកព្រែកចាក បានដែរ។ ហេតុនេះលោក គុណ ញឹម អគ្គនាយកគយនិងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយរបស់លោក យី ថុល ។មានត