12/22/2024 8:39:39 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
តើត្រូវរក្សាទុកមេកន្ទុយលេខឆ្នោតយួនខុសច្បាប់ពាសពេញទីក្រុងភ្នំពេញ តែអញ្ចឹងតទៅឬ?មិនបង្ក្រាបមកពីខ្លាចឥទ្ធិពលឧកញ៉ាសង្គមងងឹតនិងមន្ត្រីទុច្ចរិតកាងឆ្នោតកន្ទុយលេខយួន? vojhotnews.com ntt168.com 0966635168 012841377
Mon,12 July 2021 (Time 03:24 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 859នាក់)


 


    លោកលឹម ប៊ណ្ណា ហៅខ្មារ ដែលធ្លាប់ល្បីខាងបំផ្លិចបំផ្លាញព្រៃឈើជាតិខ្មែរ អោយហិនហោចនៅភាគឦសាន្តប្រទេសកម្ពុជា អស់ឈើ ស្វាទឹកភ្នែករកកន្លែងជ្រកគ្មាន គាត់មានឥទ្ធិពលដឹកឈើលក់អោយបរទេសដោយសេរី កើបលុយរាប់ពាន់លានដុល្លារ «អ្នកច្បាប់ឃើញខ្លាច» ហើយគ្មាននរណាម្នាក់អាចនាំខ្លួនលោកទៅទទួលទោសបាន ពេលនេះត្រូវពលរដ្ឋហៅថាជា«ឧកញ៉ាសង្គមងងឹត»

   មានជនទុច្ចរិតជ្រកក្រោមតួរនាទី ឋានៈជាមន្ត្ត្រីគ្រាក់ៗខ្លះបំរើការក្នុងស្ថាប័ននគរបាលជាតិ និងខ្លះជាមន្ត្រីPMក្រុងភ្នំពេញ ខ្លះជាអ្នកមានធនធានធ្វើជាខ្ទួយអែបសំបកអ្នកមានឋានខ្ពង់ខ្ពស់។ពួកគេក្លាយជាជនទុច្ចរឹតកាងបើកល្បែងសុីសងកត់ឆ្នោតកន្ទុយលេខពាសពេញទីក្រុងហាក់ដូចជាប្រទេសអនាធិប្បតេយ្យមហាលោតផ្លោះមហាអស្ចារ្យ។

   សមាសភាពឧកញ៉ាសង្គមងងឹត មន្ត្រីគ្មានតម្លៃ  អ្នកមានខ្ទួយអែបសំបកខ្លះទាំងនោះកំពុងបានដៃក្រអើតក្រទមបំផុតបើកល្បែងសុីសងកត់ឆ្នោតកន្ទុយលេខយួនខុសច្បាប់ ជ្រកក្រោមឆត្រ័អាជ្ញាប័ណ្ណឆ្នោតឡូតូគ្រប់ៗគ្នា  បង្កើតទីតាំងឆ្នោតកន្ទុយលេខខុសច្បាប់រាតត្បាតគគ្រឹកគគ្រេងពេញទីក្រុងភ្នំពេញ ប៉ុន្តែលោកឧត្តមសេនីយ៍  ថេតក្នុងនាមស្នងការនគរបាលក្រុងហាក់ដូចជាមានឥរិយាបទរួញក្រាបដូចពង្រូលឬមិនហ៊ានបង្ក្រាប

  ថ្មីៗនេះលោកលឹមប៊ុណ្ណាហៅខ្នារដែលពលរដ្ឋហៅថា«ឧកញ៉ាសង្គមងងឹត»បានចេញមុខដាក់កូនកញ្ច្រែង  កត់ឆ្នោតកន្ទុយលេខយួនបើកការអុកឡុកនៅខេត្តកំពតទៀត បណ្តាលអោយផ្អើលចៃល្បែងគ្រាក់ៗនៅភ្នំពេញរួមទំាងជើងយកាង មានខ្លា មានតោ ជាមន្ត្រីទុច្ចរិតពាក់ផ្កាយព្រោងព្រាតខ្លះធ្លាប់ប៉ាវផ្តាច់នៅខេត្តកំពត បង្ករព្យុះភ្លៀងទប់ស្កាត់ករណីចង់ប៉ាវផ្តាច់កន្ទុយលេខឆ្នោតយួនខុសច្បាប់ទាំងក្នុងខេត្តកំពតដែរ ។ធ្វើអោយលោកឧកញ៉ាសង្គមងងិតយើង បានប៉ះនឹងចចក ខ្លាកាច  ដណ្តើមគម្រង់ខ្មោចល្បែង ប្រខាំគ្នាលាន់ទ្រហឹងពេញខេត្តកំពត។ចេញមកប្រឆាំងតវ៉ាបរិហារពីភាពអស្ចារ្យដែលថាឧកញា៉ខ្នារអាចបញ្ជាសមត្ថកិច្ចបានដូចបាញ់អាប៉ោងដែកឆក់អោយចាប់កូនកញ្ច្រែងថែលធ្លាប់កត់អោយតោ អោយខ្លា យ៉ាងអាមាស់តាម(ក្លីបវីដេអូ)។ប៉ុន្តែក្រោយពីក្រុមរកសុីទុច្ចរិតខាំគ្នាមកល្បីថាស្នងការខេត្តកំពតបានបើកយុទ្ធនាការបង្ក្រាបនិងប្តេជ្ញាបិទទាំងអស់  តែនៅមិនទាន់ដឹងថាបានប៉ុន្មានដង្ហើមចង្រឹតនៅឡើយ។

    និយាយពីបនល្បែងកត់កន្ទុយលេខយួននៅក្នុងក្រុងភ្នំពេញវិញ  ប្រភពពីអ្នកញៀនកន្ទុយលេខយួន នៅភ្នំពេញថា៖ឧកញ៉ាសង្គមងងឹត លឹម ប៊ុណ្ណា(ខ្នារព្យាយាមកាងផ្តាច់មុខកន្លែងកត់ឆ្នោតយួនខុសច្បាប់ទាំងអស់ដែរតែទៅអត់រួច កាងបានតែទីតាំងធំៗខ្លះ ដោយអាជ្ញាបណ្ណ័ឆ្នោតឡូតូK9 ជាលេសបន្លំកត់កន្ទុយលេខឆ្នោតយួនខុសច្បាប់ ។ប្រភពបន្តថានៅកន្លុកកន្លៀតណាក៏មានសាខាកត់ឆ្នោតយួនខុសច្បាប់អោយលោកលឹមប៊ុណ្ណាដែរ។គាត់ជាឧកញ៉ាខ្លាំងមែន(អ្នកអនុវត្តច្បាប់ឮតែឈ្មោះខ្លាចដូចខ្លាចខ្មោច)។សមត្ថកិច្ចមូលដ្ឋានវិញមិនហ៊ានប៉ះពាល់បង្ក្រាបសាខាកត់ឆ្នោតយួនខុសច្បាប់ណាមួយដែលជាសាខាកត់ឆ្នោតយួនណាប្រើឈ្មោះក្រុមហ៊ុនK9

របស់គាត់ឡើយ ព្រោះតែឧកញ៉ាសង្គមងងឹតនោះក៏មានខ្នងបង្អែកដែលមានអំណាច  ក្បាលមិនជាប់មេឃជើងមិនជាប់ដីកាងពីក្រោយដែរ។សមត្ថកិច្ចខ្លះ  សុខចិត្តសម្ងំសោយសុខ (ដេកបន្លំដួលរមួលបន្លំគ្រេច ម៉ាៗយកតែស៊ង)ខ្លះលាតបាតដៃយកលុយប្រចាំខែតាមគ្នី តាមគ្នា  ទើបឈឹងអាវ៉ាកូនឈឹងអញ្ចឹងទៅ។ ជាក់ស្ដែងដូចជានៅទីតាំងធំៗមាន៖ អតីតតូបលក់ចានឆ្នាំងមួយកន្លែងនៅខាងលិចផ្សារធំថ្មី ,ខាងជើងផ្សាធំថ្មី . ផ្សារសាំហាន់ផ្សារទួលសង្កែផ្ទះមួយល្វែងនៅផ្លូវលេខ១០៥មានទីតាំងក្នុងភូមិបាក់ទូកក្បែរសង្កាត់ទួលសង្កែទី០១ ទីតាំងនៅផ្សារឯករាជ្យ២ជាការិយាល័យសាខាកត់និងទទួលយកការចាក់ឆ្នោតពីបណ្តាខេត្តផ្សេងៗទូទាំងប្រទេសរបស់លោកឧកញ៉ាសង្គមងងឹតទៀតផងតែមិនរំខានសមត្ថកិច្ចផ្នែកណាទាំងអស់​ ។ទីតាំងកត់កន្ទុយលេខយួនធំៗជាច្រើនក្រៅពីក្រុមហ៊ុនK9របស់លោកលឹម ប៊ុណ្ណាហៅខ្នារជារបស់ក្រុមហ៊ុនជ្រកក្រោមអាជ្ញាបណ្ណ័ឆ្នោតឡូតូនិងកត់តែកន្ទុយលេខឆ្នោតខ្មែរបំពានអាជ្ញាបណ្ណ័(កិច្ចសន្យា)ដូចគ្នាដូចជាក្រុមហ៊ុនK38 .ក្រុមហ៊ុនM99.ក្រុមហ៊ុន999

ល្បីថាកាងដោយមន្ត្រីស្នងការនគរបាលម្នាក់ដែលកាងជាង៣០ឆ្នាំទៅហើយដូចជានៅផ្លូវត្រសក់ផ្អែម,នៅខាងជើងផ្សារអូរឬស្សីកាងដោយមន្ត្រីPMក្រុងម្នាក់ និងមានទីតាំងកត់កន្ទុយលេខឆ្នោតយួនខុសច្បាប់រាប់ពានកន្លែងកាងដោយមេកញ្ច្រែងជាខ្ទួយអែបសំបកដូចជាទីតាំងនៅកាច់ជ្រុងខាងជើងឈៀងខាងកើតផ្សារសុវណ្ណានិងជុំវិញផ្សាររបឹងព្រលឹតជារបស់មន្ត្រីមានអំណាចក្នុងស្ថាប័នPMម្នាក់ជាដើម។

    សព្វថ្ងៃគ្រាន់តែជាកាសែតទោះយល់ថាបើនៅតែបណ្តោយអោយមានល្បែងសុីសងច្រើនស្កេកស្កះគ្រប់ផ្លូវ គ្រប់ផ្សារ គ្រប់ឌៀងហែមណាៗទាំងអស់សុទ្ធតែជាល្បែងកន្ទុយលេខឆ្នោតយួនខុសច្បាប់ ហើយសុទ្ធតែយកអជ្ញាបណ្ណ័ឆ្នោតឡូតូស្អីគេនោះមកបិទបាំងធ្វើឡប់ឡែ បើកកត់ម៉ាទំហឹងពេញទីក្រុងដូច្នេះ វាជាមហន្តរាយដល់សង្គមជាតិធ្ងន់ធ្ងរ និងកំពង់ធ្វើឲ្យប្រជាជនជួបរងនូវការលំបាកបន្ថែមទៀតពេលcovid-19 កំពង់វាយប្រហារ។

      ក៏ប៉ុន្តែបុគ្គលខ្លះដែល ពួកគេកំពុងក្តាប់អំណាចពេញដៃ ជាមន្ត្រីថោកយស ជាឧកញ៉ាសង្គមងងឹត គេគឹតនិងយល់ផ្ទុយទៅវិញ  គេបែរជាគឹតនិងចាត់ទុកថាការបើល្បែងសុីសងពេញទីក្រុងដូច្នេះគឺជាវាសនាដែលទេវតាប្រទានអោយគេនូវមាសប្រាក់ យសសក្ត័ ធ្វើអោយគេហុឺហារគ្រួសារជីវភាពរុងរឿងទៅវិញបែបនេះហើយទើបមិនមានការបង្ក្រាប់ដុំកំភួន។

    លោកលឹម ប៊ុណ្ណាដែលគេនិយមហៅថា

«ឧកញ៉ាសង្គមងងឹត»ដែលពាក់ពន្ធ័នឹងមុខរបរទុច្ចរិតខាងលើ ខណៈលោកមានគោរម្យងារឧកញ៉ាមិនអាចសុំបកស្រាយបានទេតាមទូរសព្ទ័កាលពីព្រឹកមិញ។លោកស្នងការនគរបាលក្រុងភ្នំពេញលោកស ថេត បានទូរសព្ទ័សុំបំភ្លឺមិនអាចទាក់ទងបានពីព្រឹកមិញ។មានមន្ត្រីអ្នកនាំពាក្យកងកម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញ មិនអាចទាក់ទងបំភ្លឺនូវសាមាសភាពPMក្រុងដែលល្បីកាងល្បែងបានដែរកាលពីព្រឹកមិញ។យ៉ាងណាយើងនៅតែរងចាំការបកស្រាយពីគ្រប់អ្នកពាក់ពន្ធ័គ្រប់វេលា។

     ស្ថាប័នកំពូលៗពាក់ពន្ធ័ការផ្តល់ជូនគោរម្យងារឧកញ៉ាដល់បុគ្គលទាំងឡាយ គួរតែត្រូវកែសម្រួលលប់ឈ្មោះឧកញ៉ាៗចោលខ្លះទៅក្នុងចំណោមតួរលេខឧកញ៉ាជាង៧០០នាក់មានឧកញ៉ាខ្លះជាជនសង្គមងងឹត ឧកញ៉ាខ្លះជាចោរឆក់ប្លន់ដីធ្លីប្រជារាស្ត្រ ឧកញ៉ាខ្លះរកសុីតែមុខរបរទុច្ចរឹតធ្វើអោយខូចកិត្តិយសដល់ឧកញ៉ាមួយចំនួនដែលបានជួយជាតិរាល់គ្រប់គ្រាលំបាកកុំអោយដូចពំនោលថា«ត្រីមួយត្រកស្អុយ១ស្អុយទាំអងស់»៕សូមអានភាគទី3បន្តទៀត

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់