9/25/2023 9:31:27 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
តើលោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករឲ្យលោក នូ ស៊ីថា ប្រធានគយខេត្តបន្ទាយមានជ័យ និងលោក ងួនកុសល ប្រធានគយប៉ោយប៉ែត ពុករលួយ និងឃុបឃិតគ្នា អំឡុងកូវីត១៩ មែនឬ?
Di,01 September 2020 (Time 10:07 )
ដោយ ៖ ktk (ចំនួនអ្នកអាន: 1153នាក់)


តើលោកគុណ ញឹម អគ្គនាយកគយនិងរដ្ឋាករឲ្យលោក នូ ស៊ីថា ប្រធានគយខេត្តបន្ទាយមានជ័យ និងលោក ងួនកុសល ប្រធានគយប៉ោយប៉ែត ពុករលួយ និងឃុបឃិតគ្នា អំឡុងកូវីត១៩ មែនឬ?

សមាគម សហពន្ធ័អ្នកសារព៏ត៏មានកម្ពុជាអង្កេតការពិត 0966635168 និង www.ktk168.com

បន្ទាយមានជ័យ ៖ សារព័ត៌មាននៅក្នុងស្រុកមួយចំនួនបានចេញផ្សាយ ពីភាពមិនប្រក្រតីច្រើនរបស់លោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ កំពុងឃុបឃិតគ្នា ឲ្យលោក ងួន កុសល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបក្ខពួកប្រព្រឹត្តអំពើពុករលួយពេញបន្ទុក។ប្រភពពីឈ្មួញធំ តូចបានឲ្យដឹងថា ទោះ​មានកូវិដ19កាចសាហាវយ៉ាងណាក៏ដោយក្រោយពេលលោក នូ សុីថា មកទទួលបានតំណែងជា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ នឹង លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រមទាំងបក្ខពួកក៏នៅ​មានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដដែល។ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាន់តែច្រើនឡើងព្រោះមានការឃុបឃិតបើកដៃពី សំណាក់លោកងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលល្បីល្បាញខាងពុករលួយនោះ។ ក្រុមឈ្មួញនិងអាជីវករធំ តូចមួយចំនួនដែលរកស៊ីនាំចូលទំនិញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ទោះបីពួកគេបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ត្រូវមន្ត្រីគយឈ្មោះ កែវ វិរ: ដែលជាមនុស្សជំនិតរបស់លោក ងួន កុសល គាបយកលុយលើតុក្រោមតុមួយជាន់ទៀត តាមតែចិត្ត។ ប្រការនេះធ្វើឲ្យពួកគាត់ ត្អូញត្អែរ​ និង​របររកស៊ីស្ទើរគ្មាននៅសល់ផលចំណេញ ព្រោះដឹកមួយជើងៗត្រូវបង់ឱ្យ មួយរថយន្តទៅចាប់ពី ៣លានទៅ ៧លានរៀល ទៅមន្ត្រីគយប្រចាំស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាបយកលុយតាមរបៀប ពុករលួយកាន់តែ ពិបាកទៅៗ ។ មន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា ការដែលលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួកឈ្មោះ កែវវិរ: ហ៊ានធ្វើអ្វីៗតាម អំពើចិត្តគឺដោយសារអាងមានលោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ជាបង្អែកដ៏រឹងមាំរបស់ខ្លួន។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថាមួយរយៈកូវិដ19-នេះគ្រប់ទឹកតែម្តងហើយ លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើ ពុករលួយកាន់តែខ្លាំងក្លាជាងមុនហើយពួកគេប្រើឈ្មោះលោក នូសុីថា មេគយសាខាខេត្តបន្ទាយមានជ័យ មកបិទបាំងយ៉ាងរលូន។ហេតុនេះសូមលោកបណ្ឌិត គុណញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលងអំពើពុករលួយ យ៉ាងពេញទំហឹងរបស់លោក នូ សុីថាប្រធានសាខាគយខេត្តបន្ទាយមានជ័យ ដែលកំពុងល្បីល្បាញខាងពុករលួយនោះទេ។ ពួកគាត់ដែលជាតំណាងឈ្មួញដឹកជញ្ជូនទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានត្អូញត្អែហើយលើកឡើងថា សព្វថ្ងៃនេះលោកនូ សុីថា មេគយសាខាខេត្តបន្ទាយមានជ័យ និងលោក ងួន កុសលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតជំរឹតទារលុយច្រើនពេកធ្វើអោយពួកគាត់ពិបាកក្នុងការរកសុីខ្លាំងណាស់។គាត់បាននាំគ្នានិយាយបន្តទៀតថាបើចំពោះតែលុយបង់ចូលរដ្ឋគឺមិនអីទេ ប៉ុន្តែពួកគាត់ខ្លាចបំផុតគឺលុយក្រៅផ្លូវការគឺលុយក្រោមតុនេះឯ ។រឿងអាស្រូវច្រើនយ៉ាងបែបនេះលោកបណ្ឌិត គុណញឹម មិនគួរទុក​​ឱកាសឲ្យលោកនូ សុីថា និងលោក ងួន កុសល គ្រប់គ្រងជាប្រធានសាខា និង ប្រធានការិយាល័យគយបន្តទៅទៀតទេ ។ សូមអានភាគបន្តនូវលេខក្រោយទៀត

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចហ៊ុន សែនះ-ដីម៉ែលោកឯង!បើភូមិឃុំស្រុក ចុះហត្ថលេខា ទទួលស្គាល់ដីឧ្យពលរដ្ឋត្រូវបាន មន្រ្តីជំនាញភូមិបាលស្រុកស្អាង ចោទថា មិនបានយល់ដឹង តែបើលក់បឹងឧ្យឧកញ៉ា សមប៊នok? (ឃុំក្រាំងយ៉ូ ខេត្តកណ្តាល)ចេញផ្សាយ ថ្ងៃទី August 10, 2023 (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តជូនអាជ្ញាធរសាធារណៈពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

តេីល្បែងភ្នាល់ទឹកភ្លៀងខុចច្បាប់ក្នុងក្រុងភ្នំពេញក្រោមការសម្របសម្រួលពី ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម នេតសាវឿន មែនទេ ឬ មួយ សម្តេច ក្រឡាហោម ស ខេង ជាអ្នកចេញច្បាប់អនុញ្ញាតស្របច្បាប់ បានជា តាសួរ ដំណើរការយ៉ាងរលូនបែបនេះ? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរទីក្រុងភ្នំពេញត្រូវបានរះិគន់ដោយពលរដ្ឋថាធ្វើមិនដឹងមិនព្រមបង្ក្រាបល្បែងទឹកភ្លៀងនៅខាងជើងផ្សារអូរឬស្សី ស្តេចល្បែងទឹកភ្លៀងអាង ច្បាប់ក្រោមតុប្រចាំរាជធានីភ្នំពេញមាន៖ 1-ឧកញ៉ាតោ(លើមេឃនៅក្រោមតែមួក១) 2-ឧកញ៉ាធី(menu)កាកទឹកភ្លៀងបាត់ដំបង 3-ឆៃហ៊ូ ឈ្មោះសួរ ហៅភ្នំមាស! (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហ៊ុន សែន និងលោក ស ខេងមិនទាន់បញ្ជាលោក ឃួង ស្រេង លោក ស ថេត និងលោក រ័ត្ន ស្រ៊ាង ចុះបង្ក្រាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងដ៏ធំរបស់ឈ្មោះ "ភ្នំមាស ហៅ ហ៊ាសួរ និងម៉ែនញ៉ូ តូតូ''! (ktk 168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់