លោក គី ណារិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ នៅតែប្រព្រឹត្តអំពើពុករលួយ ទោះធ្លាប់ត្រូវក្រុមឈ្មួញដឹកជញ្ជូនទំនិញលើកតវ៉ាប្រឆាំង
លោក គី ណារិទ្ធ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ នៅតែប្រព្រឹត្តអំពើពុករលួយ ទោះធ្លាប់ត្រូវក្រុមឈ្មួញដឹកជញ្ជូនទំនិញលើកតវ៉ាប្រឆាំង
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ នៅតែប្រព្រឹត្តអំពើពុករលួយ ទោះធ្លាប់ត្រូវក្រុមឈ្មួញដឹកជញ្ជូនទំនិញលើកតវ៉ាប្រឆាំង ខណៈលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនចាត់វិធានការទប់ស្កាត់
www.ktk168.comកាសែតនិង កេហាទំព័រ012841377
ប្រភពពីក្រុមឈ្មួញ និងក្រុមអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។
ប្រភពបានបញ្ជាក់ថា ទោះបីពួកគេដឹកជញ្ជូនទំនិញដឹកជញ្ជូនកសិផលផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ដដែលមិនអាចតវ៉ាបានឡើយ។ ចំណែកលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តដដែល។
គួររំលឹកដែរថា កន្លងមកក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើលើកគ្នាតវ៉ាប្រឆាំងនិងអំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ម្តងរួចមកហើយ។ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង នៅឡើយទេ។ ហេតុនេះហើយទើប លោក គង់ សុភាព នៅតែហ៊ានប្រើតួនាទី និងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល ព្រោះអាងមានលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ជាបង្អែកដ៏រឹងមាំ។
ប្រភពស្និទ្ធនឹងលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ទេនោះ គឺលោក គង់ សុភាព មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ហេតុនេះសូមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំេពើពុករលួយ គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ស្រុកត្បូងឃ្មុំ និងបក្ខពួកខ្លះផង។ ដោយហេតុថា បច្ចុប្បន្នលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង និងលោក គី ដាណារិទ្ធ នៅឡើយទេ៕