លោក កែវ សុវណ្ណមុន្នី បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ ស្តីពីការបាត់អត្តសញ្ញាណប័ណ្ណ និងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ កែវ សុវណ្ណមុន្នី ចុះថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថាលោក កែវ សុវណ្ណមុន្នី ស្នាក់នៅផ្ទះលេខ៥៥៥ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានទូរស័ព្ទទំនាក់ទំនងលេខ 015 56 84 88 / 017 277 868 ។ យោងទៅតាមការដាក់ពាក្យបណ្តឹងរបស់លោក កែវ សុវណ្ណមុន្នី បានរាយការណ៍ ប្រាប់លោកប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គីឡូម៉ែត្រលេខ៦ ថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២:០០ នាទី មានជនមិនស្គាល់អត្តសញ្ញាណ បានគាស់ទ្វារផ្ទះ និងទ្វារបន្ទប់របស់គាត់ដោយលួចរបស់សំខាន់មួយចំនួនរបស់គាត់ ។ ក្នុងនោះរួមមាន អត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ និងប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលមានលេខមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 18040303-0029 ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ចំនួន ០១ ច្បាប់ ដូចមានរាយមានដូចខាងក្រោម ៖