12/22/2024 1:56:25 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
កាស៊ីណូភូមិយើងបើកដៃឱ្យពលរដ្ឋខ្មែចូលលេងល្បែងស៊ីសងយ៉ាងកុះករ គឺជាទង្វើផ្ទុយទាំងស្រុ ងនឹងគោលការណ៍រប ស់រាជរដ្ឋាភិបាល នៃកម្ពុជា ថ្ងៃចេញផ្សាយៈ July 21, 2020 0966635168 012841377 www.ktk168.com www.ntt168.com www.bnnhotnews.com
So,26 Juli 2020 (Time 08:03 )
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1216នាក់)


ត្បូងឃ្មុំ៖បើតាមប្រភពច្បាស់ការណ៍បានឱ្យដឹងថាកាស៊ីណូភូមិយើងនៅតែបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួនយ៉ាងពពាក់ពពូន។ក្នុងនោះផងដែរមានដូចជាជល់មាន់ បៀរ អាប៉ោងយូ គី តៃស្រ៊ីវ បានបើកលេងយ៉ាងចំហរជាលក្ខណៈទ្រង់ទ្រាយធំ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលសម្បូរទៅដោយពលរដ្ឋខ្មែរជាច្រើនចូលលេងយ៉ាងកុះករ។ប្រភពបន្តថាជារៀងរាល់ថ្ងៃមានរថយន្តនិងម៉ូតូជាច្រើនគ្រឿងចូលមកលេងហាក់បីដូចជាមិនមានការភ័យខ្លាចពីការចុះបង្ក្រាបរបស់សមត្ថកិច្ចទាល់តែសោះ មិនតែប៉ុណ្ណោះពួកអ្នកញៀនល្បែងជល់មាន់មានការភ្នាល់ចាប់ពី១០០០ដុល្លារហូតដល់៥០០០ដុល្លារ សម្រាប់ថ្ងៃពិសេសគឺថ្ងៃសៅរ៍នឹងថ្ងៃអាទិត្យ។រីឯថ្ងៃខុសពីហ្នឹង!ដើមសប្តាហ៍(ចន្ទ-សុក្រ)ចាប់ពី៥០ម៉ឺនរៀលដល់១លានទៅ២លានរៀលសម្រាប់ថ្ងៃធម្មតាអាប៉ោងមានការចាក់រាប់លានរៀលតែម្តង។

ប្រភពប្រជាពលរដ្ឋបានឱ្យដឹងទៀតថា បើនៅតែបណ្តែតបណ្តោយឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយូគី អាប៉ាង បៀរ មាន់ជល់នៅក្នុងកាស៊ីណូភូមិយើងនេះ ដោយពុំដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេ?ប្រជាពលរដ្ឋលើកឡើងថា គឺពិតជាមានផលប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណសេចក្តីសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិឃុំជាក់ជាមិនខានឡើយ ។ហើយជាពិសេសនោះគឺគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃនឹងបទបញ្ជារបស់សម្តេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាអនុសាសន៍របស់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។ភាពមិនប្រក្រតីចំពោះកាស៊ីណូខាងលើនេះធ្វើឱ្យប្រជាពលរដ្ឋពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបើកកាស៊ីណូបែបអនាធិបតេយ្យ នៅតំបន់ព្រំ ដែន កម្ពុជា-វៀតណាម ដែលផ្គើននឹងបំរាមរដ្ឋាភិបាលហើយពួកគាត់បានសំណូមពរយ៉ាងទទូចទៅលោកអធិការស្រុកនិងលោកស្នងការខេត្ត និងលោកអភិបាលខេត្តត្បូងឃ្មុំជុំវិញករណីបងប្អូនប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូភូមិយើងនេះ សូមឱ្យលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំមេត្តាពិនិត្យនឹងចុះចាត់វិធានការជាបន្ទាន់ចំពោះកាស៊ីណូខាងលើនេះដើម្បីចូលរួមគាំទ្រនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។ដូច្នេះប្រសិនបើលោកអភិបាលខេត្ត និងលោកស្នងការខេត្តត្បូងឃ្មុំ ពិតជាមិនបានជាប់ពាក់ព័ន្ធនិងផលប្រយោជន៍ផ្ទាល់ខ្លួននោះទេគឺត្រូវតែហ៊ានបង្ហាញជំហរដឹកនាំដោយភាពស្មោះត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ប៉ុន្តែយ៉ាងណាក៏ដោយនៅថៃ្ងទី២១ខែកក្កដាឆ្នាំ២០២០នេះសមាគមសារព័ត៌មានយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ។សមាគមសារព័ត៌មានយើងផ្សព្វផ្សាយនេះក្នុងន័យជំរុញឲ្យបញ្ឍប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ១៩៩៨ដែលបានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម

មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀលដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសងផ្អែកតាម

មាត្រា៥៖ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។

ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា។សូមជម្រាបជូនថាសម្ដេចសខេងឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើសគ្រប់ប្រភេទដើម្បីធានាឱ្យភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។មិនតែប៉ុណ្ណោះសម្តេចសខេងបានជំរុញឱ្យអាជ្ញាធរបង្កើនការសហការគ្នាដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអានាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកបដោយប្រសិទ្ធភាពនិងការត្រួតពិនិត្យខុសច្បាប់។សម្ដេចបានបញ្ជាក់ថាការបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើសគ្រប់ប្រភេទនេះ ដើម្បីធានារក្សាសន្ដិសុខ សុវត្ថិភាពភូមិឃុំសង្កាត់ជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅនិងមិនមានការភ័យខ្លាចអំពីភាពអសន្ដិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤កាលពីរសៀលថ្ងៃទី១៧ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃ។គួរឲ្យដឹងដែរថាប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រី បានធ្វើការហាមប្រាម មិនឱ្យប្រជាពលរដ្ឋលេងល្បែងស៊ីសងគ្រប់ប្រភេទ ។ជាពិសេស ប្រជាពលរដ្ឋខ្មែរត្រូវតែហាមឃាត់ ជាដាច់ខាត គឺមិនអនុញ្ញាតឱ្យចូលទៅលេងល្បែងនៅក្នុងកាស៊ីណូនោះទេ។ស ម្តេចតេជោបានស្នើសុំ ឱ្យ បងប្អូនប្រជាពលរដ្ឋទាំង អស់ កុំលេងល្បែងស៊ី សង ឱ្យសោះ ព្រោះវាគ្មានកំណើតទេ ដែលធ្វើឱ្យខាតបង់លុយកាក់ ទ្រព្យសម្បត្តិ ដែលខំរកបានយ៉ាងលំបាក គឺសូមឱ្យ ចេះទុកដាក់ថែរក្សាការពារ ដោយប្រុងប្រយ័ត្ន!ជានិច្ច 

បើយោងតាមច្បាប់កាស៊ីណូ គឺអនុញ្ញាតឱ្យតែជនបរទេសទេទើបអាចចូលលេងបាន ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីយកពន្ធប្រមូលថវិកាចូលរដ្ឋ។ ប៉ុន្តែអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួននៅមិនទាន់អនុវត្តន៍បាននៅឡើយ។មិនតែប៉ុណ្ណោះ បានបណ្ដែតបណ្ដោយឱ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូបានដោយសេរី ជាក់ស្តែងគឺទីតាំងកាស៊ីណូភូមិយើងនេះតែម្តង ហាក់ដូចជាកំពុងផ្គើននឹងបទបញ្ជារបស់សម្តេចតេ ជោនាយករដ្ឋមន្ត្រីទៅវិញ៕ជាប្រភព ជាគន្ធា

6.jpg

108912602_1212535409086208_402578046698437244_n.jpg

109404698_309890566870707_4933492972663391781_n.jpg

រូប៖សហការី

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់