ឯកឧត្តម គណៈអភិបាលខេត្តនិងលោក អូន(ហៅបឹងបុបា្ផ) ជាម្ចាស់កាស៊ីណូភូមិយើង កំពុងតែបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគ្រេង ឲ្រឆ្លងជំងឺកូវិត_19 និងជាប្រភពចំណូរផ្ទាល់ខ្លួន? Fr,24 Juli 2020 (Time 02:01 ) ដោយ ៖ ចែករំលែក (ចំនួនអ្នកអាន: 75នាក់) Like
ឯកឧត្តម គណៈអភិបាលខេត្តនិងលោក អូន(ហៅបឹងបុបា្ផ) ជាម្ចាស់កាស៊ីណូភូមិយើង កំពុងតែបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគ្រេង ឲ្រឆ្លងជំងឺកូវិត_19 និងជាប្រភពចំណូរផ្ទាល់ខ្លួន?
Fr,24 Juli 2020 (Time 02:01 )
ដោយ ៖ ចែករំលែក (ចំនួនអ្នកអាន: 75នាក់)
Like
|
Share
|
18 people like this. Sign Up to see what your friends like.
|
(ក្បូនឃ្មុំ) ÷ប្រភព៊ថ្មីៗពីប្រជាពលរដ្ឋនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថាបច្ចុប្បន្នម្ចាស់កាស៊ីណូភូមិយើង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនដូចហែរកឋិន្តដោយគ្មានញញើតអ្វីទាំងអស់ ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ តាមការបង្ហើបពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំកក់ បានឲ្យដឹងថា ឈ្មោះអូន (ហៅបឹងបុប្ផា )ជាអ្នកបើកល្បែងស៊ីសងនៅក្នុងកាស៊ីណូភូមិយើងយ៉ាងពេញទំហឹង ហើយនិងឈ្មោះ រតនា ជាអ្នករត់ការជាមួយសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរថ្នាក់ស្រុកថ្នាក់ខេត្តដើម្បីឲ្យអាជីវកម្មរបស់ពួកគេបើកបទឧក្រឺត្តប្រព្រឹត្តទៅដោយរលូន។
ចំណែកលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំនាំគ្នាសម្ងំស្ងាត់ឈឹងបណ្តោយឲ្យឈ្មោះអូន (ហៅបឹងបុប្ផា) ម្ចាស់កាស៊ីណូភូមិយើង ធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់នូវអាជីវកម្មកាស៊ីណូភូមិយើងដែលមានម្ចាស់ឈ្មោះអូន ហៅបឹងបុប្ផា ជាបន្ទាន់។
ដោយហេតុថាមួយរយៈកន្លងទៅនេះឈ្មោះអូន (ហៅបឹងបុប្ផា) ម្ចាស់កាស៊ីណូភូមិយើងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ អាប៉ោងយូគី និងល្បែងស៊ីសងច្រើនប្រភេទទៀតយ៉ាងគគ្រឹកគគ្រេងមិនខ្វល់ពីរឿងឆ្លងជំងឺកូវីដ-១៩ អ្វីនោះទេ។
ប្រភពបានឲ្យដឹងថា ឈ្មោះអូន (ហៅបឹងបុប្ផា) មានខ្នងបង្អែករឹងមាំក្នុងជួរមន្ត្រីជាន់ខ្ពស់នៃខេត្តត្បូងឃ្មុំ ទើបលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបណ្តោយឲ្យបុគ្គលនោះធ្វើអ្វីៗតាមអំពើចិត្ត។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានពលរដ្ឋខ្មែរជិះម៉ូតូរាប់រយគ្រឿងនិងរថយន្តរាប់សិបគ្រឿង ចូលទៅលេងល្បែងក្នុងកាស៊ីណូភូមិយើងយ៉ាងពពាក់ពពូន។
ប្រភពបានឲ្យដឹងទៀតថា ក្នុងការបញ្ជល់មាន់មួយគូៗមានដាក់ដើមថានពី១០០០ដុល្លារទៅ៥០០០ដុល្លារ ឬច្រើនជាងនេះ ហើយល្បែងអាប៉ោងបៀយូគី ក៏បើកលេងក្នុងទ្រង់ទ្រាយធំដែរព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ជាអ្នកសម្រួលឲ្យឈ្មោះអូន (ហៅបឹងបុប្ផា) ធ្វើអ្វីៗតាមទំនើងចិត្ត។
ដូច្នេះថ្នាក់ដឹងនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយ តទៅទៀតទេ ព្រោះល្បែងស៊ីសងយ៉ាងពេញបន្ទុកក្នុងកាស៊ីណូភូមិយើង កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំកក់ ក៏ដូចជាមជ្ឈដ្ឋាននានាព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ដោយមិនខ្វល់ពីអ្វីៗទាំងអស់ ទោះយា៉ងណាក៏ដោយសារព័ត៏ទាំងអស់នឹងចាំឆ្លើយតប៕ភាគទី៣ជាភាគបន្តសូមអរគុណ