លោក ម៉ូវ ចរិយា លោក សុង ឡេង និង លោក ហៀង ប៉ូរ៉ាន់ ឃុបឃិតគ្នាជាប្រប័ន្ធ ប្រព្រឹត្ត អំពើពុករលួយនៅអង្គភាពបញ្ញត្តិករទូរគមនាគមន៏ជាច្រើនឆ្នាំមកហើយ!
ក្រុមមន្ត្រីតូចតាយនៃក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏កម្ពុជាឲ្យដឹងថា លោក ម៉ូវ ចរិយា លោក សុង ឡេង និង លោក ហៀង ប៉ូរ៉ាន់ ឃុបឃិតគ្នាជាប្រប័ន្ធ ប្រព្រឹត្ត អំពើពុករលួយនៅអង្គភាពបញ្ញត្តិករ ទូរគមនាគមន៏ជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានមន្ត្រីណាម្នាក់នៅក្រសួ ងប្រៃសណីយ៏និងទូរគមនាគមន៏ហ៊ានប៉ះពាល់ឡើយដោយអាងអំណាចកូនប្រសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនឈ្មោះ សុខ ពុទ្ធិវុធ។
នេះជាបក្ខកនិយម ការប្រព្រឹត្តអំពើពុករលួយនិង ការកិបកេងថវិការដ្ឋដេីម្បីប្រកួតប្រជែងគ្នាផ្នែក សម្ភារះនិយមបានកំពុងផ្ទុះឡើងជាថ្មី ក្នុងអង្គភាពបញ្ញត្តិករនៃក្រសួងប្រៃសណីយ៏និងទូរគមនាគមន៏ក្រោមការដឹកនាំរដ្ឋមន្រ្តីថ្មី ជា វ៉ាន់ដេត។
ដោយសារតែបែបនេះ ការប្រព្រឹត្តអំពើពុករលួយជាថ្មី របស់មន្ត្រីធំៗនៃអង្គភាពបញ្ញករទូរគមនាគមន៏កម្ពុជាដែលដឹកនាំ ដោយក្រុមឆ្លៀតឱកាសនិយមមួយក្តាប់តូចរួមមានលោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួង ប្រៃសនីយ៏និងទូរគមនាគមន៏ លោក ម៉ូវ ចរិយា ប្រធានអង្គភាពបញ្ញត្តិករ ទូរគមនាគមន៏ កម្ពុជា លោក សុង ឡេង នាយកលេខាធិការដ្ឋានបញ្ញត្តិករ ទូរគមនាគមន៏កម្ពុជាដែលទើបតែត្រូវបាន តែងតាំងជាអគ្គនាយកនៃលេខាធិការដ្ឋាន ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏ និង លោក ហៀង ប៉ូរ៉ាន់ ប្រធាននាយកដ្ឋានរដ្ឋបាល ហើយក្រុមនេះបានកំពុងចាប់ផ្តើមបន្តប្រព្រឹត្តអំពើពុក រលួយជាថ្មីឡើងវិញដោយម្នាក់ៗយកច្បាប់បញ្ញត្តិករ ទៅគំរាមកំហែងកៀបយកលុយពីប្រតិបត្តិករ ក្រុមហ៊ុនឯកជន លើសេវារលកវិទ្យុ អាកាសហ្វ្រេកង់វិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍និង ក្រុមហ៊ុនសេវាកម្មអ៊ិនធឺណែត (Internet) ទូទាំងប្រទេសជាពិសេសនៅរាជធានីភ្នំពេញដែលសំបូរ អាជីវកម្មនេះច្រេីនជាងគេ។
យោងតាមប្រភពព័ត៌មានពីក្រុមមន្រ្តីបំរើការនៅអង្គភាពបញ្ញត្តិករ កម្ពុជានិងក្រុមអាជីវករលើវិស័យ អ៊ិនធឺណែតនិងទូរស័ព្ទហើយនិងទូរសារ ឲ្យដឹងថាការប្រព្រឹត្តអំពើពុករលួយជាថ្មីនេះបានកើត ឡើង ដោយសារ ការបើកភ្លើងខៀវពីលោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការដុះស្លែប្រចាំក្រសួង ប្រៃសណីយ៏និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីនៃក្រសួងប្រៃសនីយ៍និងទូរគមនាគមន៏ឲ្យអង្គភាព នេះរកចំណូលក្រោមតុបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ពីប្រតិបត្តិករ ក្រុមហ៊ុនឯកជន លើសេវារលកវិទ្យុ អាកាសហ្វ្រេកង់ពីវិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍ ដោយសារតែ ឥទ្ធិពលរបស់លោក សារ៉ាក់ ខាន់ លោកម៉ូវ ចរិយា និងលោក សុង ឡេងបានបំពានលើស ហលក្ខន្តិកៈមន្ត្រីរាជការតាមតែទំនើងចិត្តមិនដែល គិតគូរពីការកែទម្រង់របស់រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រីហ៊ុន សែននិងការតវ៉ារបស់ក្រុមមន្ត្រីតូចតាចនៅក្រោមឱវាទរបស់ខ្លួននោះទេ ។
នៅពេលសារព័ត៌មានចុះទៅយកព័ត៌មានដល់ ការិយាល័យធ្វើការរបស់លោក ម៉ូវ ចរិយា ប្រធានបញ្ញត្តករ និងលោក សុង ឡេងនាយកលេខាធិការដ្ឋានបញ្ញត្តិករ ទូរគមនាគមន៏កម្ពុជានិង ជាអគ្គនាយកនៃអគ្គាលេខាធិដ្ឋាន និង ហៀង បូរ៉ាន់កាលពីពេលថ្មីៗនេះ លោក ម៉ូវ ចរិយា និង លោក សុុង ឡេងដែលទើបឡើងតំណែងជាអគ្គនាយកនៃអគ្គាលេខាធិដ្ឋានក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏កម្ពុជា ជំនួសលោក សែម សង្វារដែលត្រូវបានចាប់ខ្លួនពីបទពុករលូយកាលពី ពេលកន្លងទៅនោះបានបដិសេធនូវការចោទប្រកាន់របស់មន្រ្តីក្រោមឱវាទនិងម្ចាស់ក្រុមហ៊ុនទាំង
នោះ។
ប៉ុន្តែទន្ទឹមនឹងនោះដែរ មន្ត្រីជាច្រើនបានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំងចំពោះបុគ្គលអ្នកធំទាំង៤ នាក់ខាងលើនេះហើយពួកគេអះអាងថាលោករដ្ឋលេខាធិការ សារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា លោក ហៀង បូរ៉ាន់ និងលោក សុង ឡេងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងមិនគិតគូរដល់មន្រ្តី រាជការតូចតាចឡើយនិងសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានោះទេ ដោយពួកគេសំអាង ថា គណបក្សប្រជាជនកម្ពុជារបស់ លោកហ៊ុន សែនលែងមានគូរប្រជែងនយោបាយនិងក្នុងរដ្ឋាភិបាលទៀតទ្បើយទើប ទង្វើបែបនេះជាហេតុធ្ចើឲ្យមន្រ្តីរាជការភាគច្រើនមិនគាំទ្រ ការការអាក់អន់ចិត្តរបស់មន្ត្រីក្រសួងនេះ ក៏ជាហេតុ ធ្វើឲ្យគណបក្សប្រជាជន កម្ពុជាបាត់បង់អសន: មេឃុំ-ចៅសង្កាត់ដល់ទៅ៤៨៩ទៀតផងកាលពីបោះឆ្នោត ឃុំ-សង្កាត់កន្លងមកដោយសារមន្រ្តីពុករលួយខិលខូចមួយចំនួន
ដូចជា លោកសារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា និងលោក សុង ឡេងជាដើម។
កន្លងមកលោក សុង ឡេង ដែលពីមុនជាអគ្គនាយករងប្រៃសណីយ៍កម្ពុជា ធ្លាប់មានប្រវត្តិមិនល្ អក្នុងការកេងប្រវ័ញ្ច បាត់ប្រាក់ចំណូលពីការលក់តែមរាប់សិបលានតែម បែរជាត្រូវបានតែងតាំង ឲ្យកាន់តំណែងជានាយកលេខាធិការដ្ឋានបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជានិងពេលនេះតម្លើងឋានះ មួយកម្រិតទៀតជាអគ្គនាយកនៃអគ្គាធិការដ្ឋានក្រសួងប្រៃសនីយ៏ទៅវិញហើយបច្ចុប្បន្ននេះបុគ្គល
សុង ឡេងកំពុងតែ យកតួនាទីថ្មីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនិងគាបសង្កត់ ក្រុមហ៊ុនប្រព័ន្ធអ៊ិនធើណែតឯកជនយកលុយស្រស់ៗតែម្តងដែលទង្វើទាំងនេះ ផ្ទុយពីអនុសាសន៏ របស់លោក នាយករដ្ឋមន្រ្តីហ៊ុន សែនដែលកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល អណត្តិទី៥នេះ។
ប្រភពព័ត៌មានបានបន្តទៀតថា លោក ជា វាន់ដេត ក៏កំពុងតែមានជំនឿទៅលើបុគ្គលទាំង៤បាក់ នេះដែរពីព្រោះពួកមន្ត្រី៣នាក់នេះ ជាពិសេសលោក ម៉ូវ ចរិយានិងលោក សុង ឡេងមានលុយ ច្រើនយកទៅជូនលោករដ្ឋមន្ត្រីថ្មីដើម្បីការពារតួនាទីរបស់ខ្លួនផងដែរ។ ហើយទង្វើបក្ខពួកនិយមបែបនេះក៏បង្កឲ្យមានភាពអសកម្មនិងអំពើពុករលួយមិនចាញ់ជំនាន់លោក សូរ ឃុន និងលោកប្រាក់ សុខុនធ្វើជារដ្ឋមន្ត្រីផងដែរ ពីព្រោះមន្ត្រីនិយមប្រព្រឹត្តអំពើពុករលួយ ទាំង៤នាក់នេះសហការគ្នាជាប្រព័ន្ធក្នុងការកិបកេងប្រមូលថវិកាជាតិយកទៅ ច្រកហោប៉ៅផ្ទាល់ ខ្លួននៅតែមានមុខ កាន់តំណែងធំៗក្នុងក្រសួងនេះដដែល ហើយមន្ត្រីជាច្រើនក៏បាននាំគ្នានិយាយ ពីបញ្ហាបក្ខពួកនិយមនិង អំពើពុករលួយដែលកំពុងកើតមានក្នុងអង្គភាពបញ្ញត្តិករ ទូរគមនាគមន៍ កម្ពុជា ដែលមានសិទ្ធិគ្រប់គ្រងប្រាក់ចំណូលទៅលើសេវាទូរគមនាគមន៍ទូទាំងប្រទេស។ រឿងពិត ប្រាក់ចំណូលជាច្រើនបានហូរចូលហោប៉ៅមន្ត្រីពុក រលួយជាបក្ខពួក របស់លោករដ្ឋលេខាធិការ សារ៉ាក់ ខាន់ ហើយគ្មានភាពម្ចាស់ការគ្រប់គ្រងទៅលើប្រាក់ ចំណូលនោះទេដែលទាមទារឲ្យ អង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលបញ្ហានេះឡើងវិញ ផងជា ពិសេសលោក ត្រាំ អ៊ីវតឹក មិនគួរមើលរំលងបញ្ហាដែលកើតមានក្នុងអង្គភាព បញ្ញត្តិករ ទូរគមនាគមន៍ នេះទ្បើយក្រុមមន្ត្រីបានបង្ហើបឲ្យដឹងទៀតថា លោកម៉ូវ ចរិយា ប្រធានអង្គភាពបញ្ញត្តិករ ទូរគមនាគមន៏ កម្ពុជា និងលោក សុង ឡេងបានរៀបចំបញ្ជាទិញរថយន្តម៉ាកនីសាន់ ណាវរ៉ា មក ប្រើប្រាស់ផ្ទាល់ ខ្លួន ហើយលោក សុង ឡេង បានទិញរថយន្តម៉ាកឡិចស៊ីស ៥៧០ប្រណាំងជាមួយលោក ម៉ូវ ចរិយា ដែលទិញរថយន្តស៊េរីថ្មី ឡិចស៊ីស៥៧០មួយទៀតផងដែរហើយលុយទិញឡានថ្មីៗនេះ សុទ្ធតែយកលុយប្រាក់ចំណូលរបស់រដ្ឋពីអង្គភាពបញ្ញត្តិករនេះ។ ប្រភពព័ត៌មាន បានលើកឡើង ទៀតថា អំពើបក្ខពួកនិយមនិងពុករលួយដុះស្លែក្នុងអង្គភាពនេះ បានបំពានទៅលើសហលក្ខន្តិកៈ មន្ត្រីរាជការ ព្រោះលោក សារ៉ាក់ ខាន់ ជាអ្នកបង្កើតឲ្យមានអង្គភាពនេះ និងមានសិទ្ធិអំណាច ចាត់ចែងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យកាន់ការងារ លុយកាក់ចាត់ចែងគ្មានតម្លាភាព ធ្វើឲ្យមន្ត្រីជាច្រើន មិនសប្បាយចិត្ត។ បើពិនិត្យលើគោលការណ៍កែទម្រង់ស៊ីជម្រៅវិញ លោក សារ៉ាក់ ខាន់ កំពុងតែ គិតគូរអភិវឌ្ឍន៍ខ្លួនឯង ប្រមូលបក្ខពួកឲ្យកាន់ការងារធំៗកាន់តែច្រើនឡើងៗតាមរយៈការកម្ចាត់ កម្ចាយមន្ត្រីដែលមានទស្សនៈគំនិតផ្ទុយពីគាត់ហើយរៀបចំ ដាក់ខ្សែស្រឡាយនិងបក្ខពួកតាមតែ ទំនើងចិត្ត។ មន្ត្រីមួយចំនួនបានបញ្ជាក់ថា លោក ម៉ូវ ចរិយា ដែលជាប្រធានបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា កាលពីមុនជាមនុស្សដែលលោក សូរ ឃុន រៀបចំតែងតាំង តែពេលនេះបែរ ជាផ្ទេរតំណែងឲ្យលោកម៉ូវ ចរិយា ជាសមាជិកទី១ នៃបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ហើយលោក សុង ឡេង ជាប្រធានលេខាធិការដ្ឋាន ដែលគ្រាន់តែមកកាន់តំណែងភ្លាមៗក៏ខំប្រឹងប្រមែប្រមូល ប្រណាំងប្រជែងគ្នា ទិញរថយន្តទំនើបៗ ដែលធ្វើឲ្យខាតបង់ថវិកាជាតិ ជាច្រើនពាន់លា នក្នុងមួយឆ្នាំៗ ។
នៅពេលថ្មីៗនេះ លោក សែម សង្វាប្រធានអគារលេខាធិការដ្ឋានក្រសួងប្រៃសនីយ៏និង ទូរគមនាគមន៏ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយដោយអង្គភាពប្រឆាំងអំពើពុករលួយ
ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ។ ឥឡូវនេះតំណែងរបស់លោកសែម សង្វា បានធ្លាក់ទៅលើលោកសុង ឡេងយ៉ាងរំភើយ។ក្រុមមន្រ្តីតូចតាចនៅក្រសួងប្រៃសណីយ៏និង អង្គភាពបញ្ញត្តិករ បានស្នេីឲ្យសារព័ត៌មានជាតិខ្មែរជួយសរសេរពាក្យប្តឹងលោក សារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា និង លោក សុង ឡេងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាប់ខ្លួនបុគ្គល ទាំង៤នាក់នេះដាក់គុកផងដែរ ជាពិសេស លោក ម៉ូវ ចរិយា និងសុង ឡេងដែលកំពុងធ្វេីព្យុះ ធ្វេីភ្លៀងយ៉ាងខ្លាំងនៅក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ ដោយមិនញញេីតលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនបន្តិចសោះឡេីយ៕សូមរង់ចាំអានភាគទី៣ជាភាគបន្ត