លោក ឳម យុិនទៀងប្រធានប្រឆាំងអំពើពុករលួយគួរពិនិត្យលើលោក ធឿន សុថាវរិទ្ធប្រធានរដ្ឋបាលTCទូរគមនាគមន៏កម្ពុជា។
តាមប្រភពស្និទ្ធនឹងលោក ធឿន សុថាវរិទ្ធ នាយករដ្ឋបាលនៃTCទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ការដែលលោក ធឿន សុថាវរិទ្ធ ហ៊ាន ធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានរ ដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មួយរូប ជាបង្អែ កដ៏រឹង មាំ។ រីឯប្រភពស្និទ្ធនឹងលោក អ៊ឹម ហង្ស ប្រធានគណនេយ្យនៃទូរគមនាគមន៍កម្ពុជា ក៏បានឲ្យដឹងដែរថា ការដែលលោក អ៊ឹម ហង្ស ហ៊ានប្រើតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយគឺ ដោយសារអាងមានការ ឃុបឃិតជាប្រព័ន្ធពីមន្ត្រី ក្រាក់ៗមួ យ ចំនួន ក្នុងក្រ សួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងនោះរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មួយរូបត្រូវបា នគេដឹងថា មា នឥទ្ធិពលគ្របសង្កត់ទៅលើលោក ជា វ៉ាន់ដេតដែលជារដ្ឋមន្ត្រីថ្មីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ហើយយរដ្ឋលេខាធិការ ម្នាក់នោះជាបង្អែករបស់ក្រុមមន្ត្រីពុករលួយ។
ប្រភពពីមន្ត្រីនិងបុគ្គលិកនៅ ក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា(TC) បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ធឿន សុថា វរិទ្ធ នាយករដ្ឋបាលនៃទូរគមនាគមន៍កម្ពុជា និងលោក អ៊ឹម ហង្ស ប្រធានគណនេយ្យនៃទូរគមនាគមន៍កម្ពុជា នៅតែ មាន សិទ្ធិអំណាចធំធេ ងក្នុងការប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ចំណែកលោក រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និ ងទូរគមនាគមន៍ បានរក្សាភាពស្ងៀមស្ងាត់ ហើយបណ្តោយឲ្យមន្ត្រីពុករលួយនៅក្នុងអង្គភាពប្រៃសណីយ៍កម្ពុជា ប្រព្រឹត្ត អំពើពុ ករ លួយគេងប្រវ័ញ្ចថវិកាជាតិស្រេចតែអំពើចិត្ត។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយយ៉ាងរាលដាលរបស់មន្ត្រីធំៗនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា នោះឡើយ។
តាមការបង្ហើបពីមន្ត្រី និងបុគ្គលិកនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នលោក ធឿន សុថាវរិទ្ធ នាយក រដ្ឋបា ល នៃទូរគមនាគមន៍កម្ពុជា និងលោក អ៊ឹម ហង្ស ប្រធានគណនេយ្យនៃទូរគមនាគមន៍កម្ពុជា នៅ តែប្រ ព្រឹត្ត អំពើពុករ លួយដោ យគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រ សួងប្រៃស ណីយ៍និ ងទូ រគមនាគមន៍ ពិនិត្យឡើងវិញជាបន្ទាន់ ព្រោះមន្ត្រីធំៗក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា ជាពិសេសលោក ធឿន សុថាវ រិទ្ធ និងលោក អ៊ឹម ហង្ស កំពុងបង្កើនសកម្មភាពពុករលួយច្រើនបែបច្រើន។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធាន អង្គភា ពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងអំពើពុករលួយរបស់មន្ត្រីធំៗក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា នោះទេ ព្រោះក្នុង មួយឆ្នាំៗពួកគេកេងប្រវ័ញ្ចថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងរំភើយ។សូមរងចាំភាគបន្ត