12/22/2024 8:10:41 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
រដ្ឋមន្ត្រី ជា វ៉ាន់ដេត មិនខ្វល់ពីអំពើពុករលួយផ្ទុះឡើងជាថ្មីនៅ អង្គភាព បញ្ញត្តិករទូរគមនាគមន៏ កម្ពុជាក្រោមកោគ្រប់គ្រងរបស់ សារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា លោក សុង ឡេង និង លោក ហៀង ប៉ូរ៉ាន់!ភាគទី១
Di,19 Mai 2020 (Time 01:10 )
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1613នាក់)


បក្ខពួកនិយម ការប្រព្រឹត្តអំពើពុករលួយនិង ការកិបកេងថវិការដ្ឋដេីម្បី ប្រកួតប្រជែងគ្នាផ្នែក សម្ភារះនិយមបានកំពុងផ្ទុះឡើងជាថ្ មីក្នុងអង្គភាពបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើអភិក្រមទី៥ ការប្រព្រឹត្តអំពើពុករលួយជាថ្មី របស់មន្ត្រីធំៗនៃអង្គភាពបញ្ញករទូរគមនាគមន៏កម្ពុជាដែលដឹកនាំ ដោយក្រុមឆ្លៀតឱកាសនិយមមួយក្តាប់តូចរួមមានលោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការ ក្រសួង ប្រៃសនីយ៏និងទូរគមនាគមន៏ លោក ម៉ូវ ចរិយា ប្រធានអង្គភាពបញ្ញត្តិករ ទូរគមនាគមន៏ កម្ពុជា លោក សុង ឡេង នាយកលេខាធិការដ្ឋានបញ្ញត្តិករ ទូរគមនាគមន៏កម្ពុជាដែលទើបតែត្រូវបាន តែងតាំងជាអគ្គនាយកនៃលេខាធិការដ្ឋាន ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏ និង លោក ហៀង ប៉ូរ៉ាន់ ប្រធាននាយកដ្ឋានរដ្ឋបាល ហើយក្រុមនេះបានកំពុងចាប់ផ្តើមបន្តប្រព្រឹត្តអំពើពុករ លួយជាថ្មីឡើងវិញដោយម្នាក់ៗយកច្បាប់បញ្ញត្តិករ ទៅគំរាមកំហែងកៀបយកលុយពីប្រតិបត្តិករ ក្រុមហ៊ុនឯកជន លើសេវារលកវិទ្យុ អាកាសហ្វ្រេកង់វិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍និង ក្រុមហ៊ុនសេវាកម្មអ៊ិនធឺណែត (Internet) ទូទាំងប្រទេសជាពិសេសនៅរាជធានីភ្នំពេញដែល សំបូរអាជីវកម្មនេះច្រេីនជាងគេ។ យោងតាមប្រភពព័ត៌មានពីក្រុមហ៊ុននឹងមន្រ្តីបំរើការនៅអង្គភាពបញ្ញត្តិករ កម្ពុជានិងក្រុមអាជីវករលើវិស័យ អ៊ិនធឺណែតនិងទូរស័ព្ទហើយនិងទូរសារ ឲ្យដឹងថាការប្រព្រឹត្តអំពើពុករលួយជាថ្មីនេះបានកើត ឡើង ដោយសារ ការបើកភ្លើងខៀវពីលោក សារ៉ាក់ ខាន់ រដ្ឋលេខាធិការដុះស្លែប្រចាំក្រសួង ប្រៃសណីយ៏និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីថ្មីនៃក្រសួងប្រៃសនីយ៍និងទូរគមនាគមន៏ឲ្យអង្គភាព នេះរកចំណូលក្រោមតុបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ពីប្រតិបត្តិករ ក្រុមហ៊ុនឯកជន លើសេវារលកវិទ្យុ អាកាសហ្វ្រេកង់ពីវិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍ ដោយសារតែ ឥទ្ធិពលរបស់លោក សារ៉ាក់ ខាន់ លោកម៉ូវ ចរិយា និងលោក សុង ឡេងបានបំពានលើស ហលក្ខន្តិកៈមន្ត្រីរាជការតាមតែទំនើងចិត្តមិនដែល គិតគូរពីការកែទម្រង់របស់រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រីហ៊ុន សែននិងការតវ៉ារបស់ក្រុមមន្ត្រីតូចតាចនៅក្រោមឱវាទរបស់ខ្លួននោះទេ ។ នៅពេលចុះទៅយកព័ត៌មានដល់ ការិយាល័យធ្វើការរបស់លោក ម៉ូវ ចរិយា ប្រធានបញ្ញត្តករ និងលោក សុង ឡេងនាយកលេខាធិការដ្ឋានបញ្ញត្តិករ ទូរគមនាគមន៏កម្ពុជានិង ជាអគ្គនាយកនៃអគ្គាលេខាធិដ្ឋាន និង ហៀង បូរ៉ាន់កាលពីពេលថ្មីៗនេះ លោក ម៉ូវ ចរិយា និង លោក សុុង ឡេងដែលទើបឡើងតំណែងជាអគ្គនាយកនៃអគ្គាលេខាធិដ្ឋានក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏កម្ពុជា ជំនួសលោក សែម សង្វារដែលត្រូវបានចាប់ខ្លួនពីបទពុករលូយ កាលពីពេលកន្លងទៅនោះ បានបដិសេធនូវការចោទប្រកាន់របស់មន្រ្តីក្រោមឱវាទនិងម្ចាស់ ក្រុមហ៊ុនទាំងនោះ។ ប៉ុន្តែទន្ទឹមនឹងនោះដែរ មន្ត្រីជាច្រើនបានសម្តែងនូវការឈឺចាប់យ៉ាងខ្លាំងចំពោះបុគ្គលអ្នកធំទាំង ៤នាក់ខាងលើនេះហើយពួកគេអះអាងថាលោករដ្ឋលេខាធិការ សារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា លោក ហៀង បូរ៉ាន់និងលោក សុង ឡេងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងមិនគិតគូរដល់មន្រ្តី រាជការតូចតាចឡើយនិងសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានោះទេ ដោយពួកគេ សំអាងថា គណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុន សែនលែងមានគូរប្រជែងនយោបាយទៀតហេីយ។ ទង្វើបែបនេះជាហេតុធ្ចើឲ្យមន្រ្តីរាជការភាគច្រើនងាកមកគាំទ្រនិងត្រៀមបោះឆ្នោតឲ្យគណបក្សដ៏ទៃ ការការអាក់អន់ចិត្តរបស់មន្ត្រីក្រសួងនេះ ក៏ជាហេតុ ធ្វើឲ្យគណបក្សប្រជាជន កម្ពុជាបាត់បង់អសន: មេឃុំ-ចៅសង្កាត់ដល់ទៅ៤៨៩ទៅបក្សប្រឆាំង ទៀតផងកាលពីបោះឆ្នោត ឃុំ-សង្កាត់កន្លងមកដោយសារតែគណបក្សប្រជាជនកម្ពុជាមានមន្រ្តីពុករលួយខិលខូចមួយ ចំនួនដូចជា លោកសារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា និងលោក សុង ឡេងជាដើម។ កន្លងមកលោក សុង ឡេង ដែលពីមុនជាអគ្គនាយករងប្រៃសណីយ៍កម្ពុជា ធ្លាប់មានប្រវត្តិមិនល្អក្នុងការកេងប្រវ័ញ្ច បាត់ប្រាក់ចំណូលពីការលក់តែមរាប់សិបលានតែម បែរជាត្រូវបានតែងតាំង ឲ្យកាន់តំណែងជានាយកលេខាធិការដ្ឋានបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជានិងពេលនេះតម្លើងឋានះ មួយកម្រិតទៀតជាអគ្គនាយកនៃអគ្គាធិការដ្ឋានក្រសួងប្រៃសនីយ៏ទៅវិញហើយបច្ចុប្បន្ននេះ បុគ្គល សុង ឡេងកំពុងតែ យកតួនាទីថ្មីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនិងគាបសង្កត់ ក្រុមហ៊ុនប្រព័ន្ធអ៊ិនធើណែតឯកជនយកលុយស្រស់ៗតែម្តងដែលទង្វើទាំងនេះ ផ្ទុយពីអនុសាសន៏ របស់លោក នាយករដ្ឋមន្រ្តីហ៊ុន សែនដែលកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់ រដ្ឋាភិបាល អណត្តិទី៦នេះ។ ប្រភពព័ត៌មានបានបន្តទៀតថា លោក ជា វ៉ាន់ដេតរដ្ផមន្រី្តថ្មីក៏កំពុងតែមានជំនឿទៅលើបុគ្គលទាំង៤នាក់ នេះដែរពីព្រោះពួកមន្ត្រី៤នាក់នេះ ជាពិសេសលោក ម៉ូវ ចរិយានិងលោក សុង ឡេងមានលុយ ច្រើនយកទៅជូនលោករដ្ឋមន្ត្រីថ្មីដើម្បីការពារតួនាទីរបស់ខ្លួនផងដែរ។ ហើយទង្វើបក្ខពួកនិយមបែបនេះក៏បង្កឲ្យមានភាពអសកម្មនិងអំពើពុករលួយមិនចាញ់ជំនាន់ លោក សូរ ឃុន លោកប្រាក់ សុខុន និងលោក ត្រាំ អ៊ីវតឹក ធ្វើជារដ្ឋមន្ត្រីផងដែរ ពីព្រោះមន្ត្រីនិយម ប្រព្រឹត្តអំពើពុករលួយទាំង៣នាក់នេះសហការគ្នាជាប្រព័ន្ធក្នុងការកិបកេងប្រមូលថវិកាជាតិយកទៅ ច្រកហោប៉ៅផ្ទាល់ខ្លួននៅតែមានមុខ កាន់តំណែងធំៗក្នុងក្រសួងនេះដដែល ហើយមន្ត្រីជាច្រើន ក៏បាននាំគ្នានិយាយពីបញ្ហាបក្ខពួកនិយមនិង អំពើពុករលួយដែលកំពុងកើតមានក្នុងអង្គភាព បញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ដែលមានសិទ្ធិគ្រប់គ្រងប្រាក់ចំណូលទៅលើសេវាទូរគមនាគមន៍ ទូទាំងប្រទេស។ រឿងពិត ប្រាក់ចំណូលជាច្រើនបានហូរចូលហោប៉ៅមន្ត្រីពុក រលួយជាបក្ខពួក របស់លោករដ្ឋលេខាធិការ សារ៉ាក់ ខាន់ ហើយគ្មានភាពម្ចាស់ការគ្រប់គ្រងទៅលើប្រាក់ ចំណូល នោះទេដែលទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យមើលបញ្ហានេះឡើងវិញ ផងជា ពិសេស លោក ជា វ៉ាន់ដេត មិនគួរមើលរំលងបញ្ហាដែលកើតមានក្នុងអង្គភាព បញ្ញត្តិករ ទូរគមនាគមន៍ នេះលេីយ។ ក្រុមមន្ត្រីបានបង្ហើបឲ្យដឹងទៀតថា លោកម៉ូវ ចរិយា ប្រធានអង្គភាព បញ្ញត្តិករ ទូរគមនាគមន៏កម្ពុជា និងលោក សុង ឡេងបានរៀបចំបញ្ជាទិញរថយន្តម៉ាកនីសាន់ ណាវរ៉ា មក ប្រើប្រាស់ផ្ទាល់ខ្លួន ហើយលោក សុង ឡេង បានទិញរថយន្តម៉ាកឡិចស៊ីស ៥៧០ ប្រណាំងជាមួយលោក ម៉ូវ ចរិយា ដែលទិញរថយន្តស៊េរីថ្មី ឡិចស៊ីស ៥៧០មួយទៀតផងដែរ ហើយលុយទិញឡានថ្មីៗនេះសុទ្ធតែយកលុយប្រាក់ចំណូលរបស់រដ្ឋពីអង្គភាពបញ្ញត្តិករនេះ។ ប្រភពព័ត៌មាន បានលើកឡើងទៀតថា អំពើបក្ខពួកនិយមនិងពុករលួយដុះស្លែក្នុងអង្គភាពនេះ បានបំពានទៅលើសហលក្ខន្តិកៈមន្ត្រីរាជការ ព្រោះលោក សារ៉ាក់ ខាន់ ជាអ្នកបង្កើតឲ្យមាន អង្គភាពនេះ និងមានសិទ្ធិអំណាចចាត់ចែងមន្ត្រីជំនិតៗរបស់ខ្លួនឲ្យកាន់ការងារ លុយកាក់ចាត់ ចែងគ្មានតម្លាភាព ធ្វើឲ្យមន្ត្រីជាច្រើនមិនសប្បាយចិត្ត។ បើពិនិត្យលើគោលការណ៍កែទម្រង់ស៊ីជម្រៅវិញ លោក សារ៉ាក់ ខាន់ កំពុងតែគិតគូរអភិវឌ្ឍន៍ខ្លួន ឯងប្រមូលបក្ខពួកឲ្យកាន់ការងារធំៗកាន់តែច្រើនឡើងៗតាមរយៈការកម្ចាត់កម្ចាយមន្ត្រីដែលមាន ទស្សនៈគំនិតផ្ទុយពីគាត់ហើយរៀបចំ ដាក់ខ្សែស្រឡាយនិងបក្ខពួកតាមតែទំនើងចិត្ត។ មន្ត្រីមួយចំនួនបានបញ្ជាក់ថា លោក ម៉ូវ ចរិយា ដែលជាប្រធានបញ្ញត្តិករ ទូរគមនាគមន៍ កម្ពុជាកាលពីមុនជាមនុស្សដែលលោក សូរ ឃុន រៀបចំតែងតាំង តែពេលនេះបែរជាផ្ទេរ តំណែងឲ្យលោកម៉ូវ ចរិយា ជាសមាជិកទី១ នៃបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ហើយលោក សុង ឡេង ជាប្រធានលេខាធិការដ្ឋាន ដែលគ្រាន់តែមកកាន់តំណែងភ្លាមៗក៏ខំប្រឹងប្រមែប្រមូល ប្រណាំងប្រជែងគ្នា ទិញរថយន្តទំនើបៗ ដែលធ្វើឲ្យខាតបង់ថវិកាជាតិ ជាច្រើនពាន់លាន ក្នុងមួយឆ្នាំៗ ។ នៅពេលថ្មីៗនេះ លោក សែម សង្វាប្រធានអគារលេខាធិការដ្ឋានក្រសួងប្រៃសនីយ៏និង ទូរគមនាគមន៏ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ។ ឥឡូវនេះតំណែងរបស់លោកសែម សង្វាបានធ្លាក់ទៅលើលោកសុង ឡេងយ៉ាងរំភើយ។ក្រុមមន្រ្តីតូចតាចនៅក្រសួងប្រៃសណីយ៏និង អង្គភាពបញ្ញត្តិករ បានស្នេីឲ្យសារព័ត៌មានជាតិខ្មែរជួយសរសេរពាក្យប្តឹងលោក សារ៉ាក់ ខាន់ លោក ម៉ូវ ចរិយា និង លោក សុង ឡេងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាប់ខ្លួន បុគ្គលទាំង៣នាក់នេះដាក់គុកផងដែរ ជាពិសេស លោក ម៉ូវ ចរិយា និងសុង ឡេងដែលកំពុង ធ្វេីព្យុះធ្វេីភ្លៀងយ៉ាងខ្លាំងនៅក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ ដោយមិនញញេីតលោក នាយករដ្ឋមន្ត្រី ហ៊ុន សែនបន្តិចសោះឡេីយ៕ភាគួី១និងមានភាគទី២

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់