ខ្សឹបតាមខ្យល់៖បែកក្រឡប្រហុកនៅ(ទូរគមនាគមន៍កម្ពុជា)TC ធ្លាយក្លឹនស្អុយថាប្រធាននាយកដ្ឋានគណនេយ្យធ្វើបាត់លុយអង្គភាពរាប់លានដុល្លារប៉ុន្តែមេៗព្យាយាមបិទបាំង
អាឡេវចូលផឹកកាហ្វេក្នុងហាងមួយចៃដន្យជួបនឹងនិយោជិកTCម្នាក់អង្គុយផឹកមុន ទើបធ្វើជាសួរសុខទុក្ខជាការគួរសម។អាឡេវមិនទាន់សួរពីរឿងការងារដឹកនាំTCអីផងស្រាប់តែគាត់លើកម្រាម១ដាក់ទទឹងមាត់គាត់ធ្វើភ្នែកក្រឡាប់ចុះឡើងមើលឆ្វេងស្តាំខិតមកជិតអាឡេវនិយាយតិចៗថានែ!ល្បងឃើញទឹកស្ងប់នៅTCមួយរយៈកុំថាឆ្មាមិនលួចសុីត្រីអាំងណា! ។មានរឿងហើយគឺប្រធាននាយកដ្ឋានគណនេយ្យធើបាត់លុយដល់ទៅរាប់លានដុល្លារផ្ទុះរឿងជិត២ខែហើយតែមេៗនាំគ្នាបិទជិតឈឹងអោយលោកចោរសម្ងំស្ងៀមចាំមេៗចាត់ការអោយទំនងពួកគេក៏ជាបក្លិនមិនស្រួលដែរ?
អាឡេវគឹតថា៖ក្នុងទូរគមនាគមន៍កម្ពុជារកសុីលក់ខ្យល់ចំណេញកប់ក្តោងគ្រប់គ្រងដោយលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួង ជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាដែលល្បីមានអំណាចជាងលោករដ្ឋមន្ត្រីត្រាំ អុីវតឹកដែលមានលោកសន វីជាអគ្គនាយក នឹង បើមើលពីខាងក្រៅហាក់ដឹកនាំបានល្អ រលូនណាស់។តែការពិតផ្ទៃក្នុងដណ្តើមហែកហួរគ្នាតាមរបៀបមាន់ព្រៃកំចាយមាន់ស្រុកទេតើ?កំពុងឡប់កញ្ជ្រឹលហើយតើនេះ។
អាឡេវចាំថាលោកអគ្គនាយក សន វី លោកស ធូរីនិងលោក អ៊ុង ពីសិដ្ឋ កាលពី២ឆ្នាំមុនត្រូវលោកសុខ ពុទ្ធីវុធដកចេញច្រងាប់ច្រងឹលកុំអោយទើដៃជើង បន្សាបឥទ្ធិពលក្រោមលេសកែទម្រង់មុជសុីជ្រៅ។បន្ទាប់មកសុខពុទ្ធីវុធបានដាក់មនុស្សជំនិតៗជា(កូនក្រក)របស់គាត់ចូលកាន់កន្លែងខ្លាញ់ទាំងអស់ដូចជា មានឈ្មោះលោក ធឿន សុថាវរឹទ្ធ ជាប្រធាននាយកដ្ឋានរដ្ឋបាលនិងលោកអុឹម ហង្សជាប្រធាននាយកដ្ឋានគណនេយ្យនិងក្មេងៗដែលសុទ្ធតែមានប្រវត្តិពនេចរធ្វើការម្នាក់ៗ៥-៦កន្លែងមកជួយកែទម្រង់។
កំពុងស្យង់រឿងចាស់ស្រាប់តែភ្ញាក់ព្រើតដោយនិយោជិកដដែលបន្តថា៖ កន្លងថ្មីៗនេះក្នុងTCមានផ្ទុះរឿងអាស្រូវពុះកញ្ជ្រោលខ្លាំងណាស់ដោយសារលោក (កូនក្រក)លោកសុខពុទ្ធីវុធសង្ស័យពាក់ព័ន្្ធរឿងអាស្រូវបុិនមេឃក្នុងការធ្វើអោយខាតបង់លុយអង្គភាពនិងបាត់លុយលុយចំណូលរបសអង្គភាពTCអស់រាប់លានដុល្លារអាមេរិកនៅក្នុងរយៈពេលគាត់កាន់តំណែងជាប្រធានគណនេយ្យតែជិត២ឆ្នាំសោះ ។រឿងនេះបានបែកធ្លាយនៅផ្ទៃក្នុង២ខែហើយតែត្រូវមេៗTCនាំគ្នាបិទបាំងទៅវិញដោយគ្រាន់តែចងមុងធ្វើសវនកម្មស្ងាត់រកឃើញជនពុករលួយតែបែរជាលាក់បាំង។ទំនងរឿងនេះវាសម្លកំពឹសដូចគេថា សត្វពព្លាក់សុីផ្លែពព្លាជំពាក់កទា ក្រហាយក្តិតឈ្លូសហើយមើលទៅ?តែម៉េចជិតទើបតែផ្ទុះស្អុយពេញTCនៅអំឡុងថ្ងៃ២៨-២៩ចុងខែ០២នេះហើយ។
ប្រភពគាត់សង្កត់ធ្ងន់ថានេះជាអំពើពុករលួយដ៏ធំនៅTCដែលមេៗក្នុងTCនិងក្រសួងកំពុងនាំគ្នាព្យាយាមបិទបាំងការពិតមិនចាត់ការលើជនពុករលួយតាមច្បាប់។ រឿងពុករលួយនេះលោករដ្ឋមន្ត្រីត្រាំ អុីវតឹកនិងលោកឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនហ៊ានក្អកឬប្រមាញ់បុគ្គលពុករលួយនៅTCនោះទេព្រោះ ខ្លាចអំណាចមេក្លោងនៅក្រោយខ្នងជនពុករលួយដែលជាកូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។
ប្រភពខាងលើបន្ទោសថាបុគ្គលពុករលួយដល់ខួរឆ្អឹងពាក់យីហោជាមន្ត្រីបំរើជាតិនៅTCទាំងនោះហើយដែលប្រៀបដុចច្រេះសុីដែកចាំបំផ្លិចបំផ្លាញសន្លឹកឆ្នោតរបស់CPPគ្រប់អាណត្តិនិងធ្វើអោយមេដឹកនាំជាន់កំពូលៗនៃបក្សCPPធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិម្តងៗ។ដូច្នេះតើមានមូលហេតុអីទើបនាំគ្នាជួយបិទបាំងការពារជនពុករលួយ?លើកលែងតែមេៗទាំងនោះក៏ជាប់ពាក់ព័ន្ធដែរសុីលៀសរអៀសខ្លួន។
និយោជិក ដដែលបានបង្ហើបថា ចាប់តាំងពីលោកសុខពុទ្ឌីវុធបន្សាបអំណាចលោកសន វីនិងកូនក្រក ល្អៗញាត់កូនក្រកជំនិតខ្លួនចូលកាន់កាប់កន្លែងខ្លាញ់អស់ដោយប្រើលេសធ្វើការកែទម្រង់សុីអោយកាន់តែអាលាយឆាប់ទេបងឡេវ។
និយោជិកដដែលបន្ថែមថាប្រធាននាយកដ្ឋានគណនេយ្យនោះកាលចូលមកពីដំបូងជិះតែម៉ូតូកញ្ចាស់សោះគួរអាណិតស្រាប់តែមកកាន់គណនេយ្យនៅTCមិនបាន២ឆ្នាំផងបញ្ចេញឫកពារឡូយឆាយបណ្តើររហូតទិញឡានទំនើបម៉ាក(ម៉ាសដា)តម្លៃ៦មឺុនដុល្លារជិះទិញផ្ទះល្វេង២-៣កន្លែង ហើយចូលចិត្តស្រីស្អាតៗ។(កូនក្រក)លោកសុខ ពុទ្ធីវុធស្ទើរទាំងអស់សាហាវណាស់ កាលចូលមកភ្លាមក្ងេងក្អាងមិនគោរពមន្ត្រីចាស់ព្រហើនប្រៀបដូចជនពាលដោយប្រើលេសមកកែទម្រង់។ឥឡូវកែទម្រង់ខ្មោចយក៍អីត្រូវសង្ស័យបានពីការកឹបកេងនិងសង្ស័យបានពីការធ្វើអោយបាត់លុយដល់ទៅលានដុល្លារ។ថ្មីៗនេះទំនងមានទំនាសរវាងមាន់ព្រៃនិងមាន់ស្រុកខ្លះហើយទើបបានជាបែកធ្លាយរឿងបាត់លុយដ៏សម្បើមដល់បណ្តាបុគ្គលឹកនិងនិយោជិកមួយចំនួនបានដឹងយ៉ាងនេះពុំនោះទេពួកគេនាំគ្នាសម្ងំសុីយ៉ាងត្រជាក់ចិត្តមិនខាន។
អាឡេវមិនដឹងថាការលើកឡើងទាំអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេ។ដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ លោកសុខ ពុទ្ធីវុធ លោកសន វីនិងលោកធឿន សុថារឹទ្ធសុទ្ធតែមិនលើកទូរសព្ទ័ទើបមិនអាចទាក់ទងសុំការបកស្រាយពន្យល់បានទេកាលពីម្សិលមិញ។ឯលោកលោកប្រធានគណនេយ្យដែលជាបុគ្គលត្រូវគេចោទប្រកាន់និងសង្ស័យធ្វើអោយបាតលុយរាប់លានដុល្លារនោះមិនត្រឹមតែទាក់ទងសុំបំភ្លឺមិនបាននោះទេ ថែមទាំងទើបទទួលបានព័ត៌មានថាលោកបានបាត់ខ្លួនមិនបង្ហាញមុខនៅTCជាង១សប្តាហ៍មកហើយទើបមិនអាចទាក់ទងសុំបំភហលឺបាន។
អំពើពុករលួយអរូបីយ គ្មានរូប គ្មានក្លិនសង្ឃឹមដឹងដល់សម្តេចតេជោហ៊ុនសែន ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងសមត្ថកិច្ចជំនាញធ្វើការសុើបអង្កេតស្វែងរកការពិតដើម្បីដាក់ទោសជនពាក់ពន្ធ័ពុករលួយលួចជាតិតាមបំណងរបស់និយោជិកដែលសុីតែប្រាធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិម្តងៗ។ដូច្នេះតើមានមូលហេតុអីទើបនាំគ្នាជួយបិទបាំងការពារជនពុករលួយ?លើកលែងតែមេៗទាំងនោះក៏ជាប់ពាក់ព័ន្ធដែរសុីលៀសរអៀសខ្លួន។ និយោជិក ដដែលបានបង្ហើបថា ចាប់តាំងពីលោកសុខពុទ្ឌីវុធបន្សាបអំណាចលោកសន វីនិងកូនក្រក ល្អៗញាត់កូនក្រកជំនិតខ្លួនចូលកាន់កាប់កន្លែងខ្លាញ់អស់ដោយប្រើលេសធ្វើការកែទម្រង់សុីអោយកាន់តែអាលាយឆាប់ទេបងឡេវ។ និយោជិកដដែលបន្ថែមថាប្រធាននាយកដ្ឋានគណនេយ្យនោះកាលចូលមកពីដំបូងជិះតែម៉ូតូកញ្ចាស់សោះគួរអាណិតស្រាប់តែមកកាន់គណនេយ្យនៅTCមិនបាន២ឆ្នាំផងបញ្ចេញឫកពារឡូយឆាយបណ្តើររហូតទិញឡានទំនើបម៉ាក(ម៉ាសដា)តម្លៃ៦មឺុនដុល្លារជិះទិញផ្ទះល្វេង២-៣កន្លែង ហើយចូលចិត្តស្រីស្អាតៗ។(កូនក្រក)លោកសុខ ពុទ្ធីវុធស្ទើរទាំងអស់សាហាវណាស់ កាលចូលមកភ្លាមក្ងេងក្អាងមិនគោរពមន្ត្រីចាស់ព្រហើនប្រៀបដូចជនពាលដោយប្រើលេសមកកែទម្រង់។ឥឡូវកែទម្រង់ខ្មោចយក៍អីត្រូវសង្ស័យបានពីការកឹបកេងនិងសង្ស័យបានពីការធ្វើអោយបាត់លុយដល់ទៅលានដុល្លារ។ថ្មីៗនេះទំនងមានទំនាសរវាងមាន់ព្រៃនិងមាន់ស្រុកខ្លះហើយទើបបានជាបែកធ្លាយរឿងបាត់លុយដ៏សម្បើមដល់បណ្តាបុគ្គលឹកនិងនិយោជិកមួយចំនួនបានដឹងយ៉ាងនេះពុំនោះទេពួកគេនាំគ្នាសម្ងំសុីយ៉ាងត្រជាក់ចិត្តមិនខាន។ អាឡេវមិនដឹងថាការលើកឡើងទាំអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេ។ដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ លោកសុខ ពុទ្ធីវុធ លោកសន វីនិងលោកធឿន សុថារឹទ្ធសុទ្ធតែមិនលើកទូរសព្ទ័ទើបមិនអាចទាក់ទងសុំការបកស្រាយពន្យល់បានទេកាលពីម្សិលមិញ។ឯលោកលោកប្រធានគណនេយ្យដែលជាបុគ្គលត្រូវគេចោទប្រកាន់និងសង្ស័យធ្វើអោយបាតលុយរាប់លានដុល្លារនោះមិនត្រឹមតែទាក់ទងសុំបំភ្លឺមិនបាននោះទេ ថែមទាំងទើបទទួលបានព័ត៌មានថាលោកបានបាត់ខ្លួនមិនបង្ហាញមុខនៅTCជាង១សប្តាហ៍មកហើយទើបមិនអាចទាក់ទងសុំបំភហលឺបាន។ អំពើពុករលួយអរូបីយ គ្មានរូប គ្មានក្លិនសង្ឃឹមដឹងដល់សម្តេចតេជោហ៊ុនសែន ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងសមត្ថកិច្ចជំនាញធ្វើការសុើបអង្កេតស្វែងរកការពិតដើម្បីដាក់ទោសជនពាក់ពន្ធ័ពុករលួយលួចជាតិតាមបំណងរបស់និយោជិកដែលសុីតែប្រាក់ខែស្ទើរមិនរស់ផង។