លោក ឈាង ឆុំ អនុប្រធានសាខាគណបក្សប្រជាជន កម្ពុជាទទួលបន្ទុកពលករប្រចាំនៅខេត្តឈុនបូរី និង ច័ន្ទ បូរី នៃព្រះរាជាណាចក្រថៃឡង់
លោក ឈាង ឆុំ អនុប្រធានសាខាគណបក្សប្រជាជន កម្ពុជាទទួលបន្ទុកពលករប្រចាំនៅខេត្តឈុនបូរី និង ច័ន្ទ បូរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងលោកស្រី វ៉ាន់ សឿន ជាប្រធានសាខា រួមទាំងក្រុមការងារនៅខេត្ត ឈុនបូរី និង ច័ន្ទបូរីទាំងអស់ បានដឹកនាំក្រុមការងារចុះទៅសំណេះសំណាល និងហូរអាហារសាមគ្គីជាមួយបងប្អូនពលករជាង300 នាក់ នៅខេត្តឈុនបូរីរោងចក្រ M.T.A. នៃព្រះរាជាណាចក្រថៃឡង់ដ៏
ថ្ងៃអាទិត្យ ១៥កើត ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នៅវេលាម៉ោង 9:30 នាទីព្រឹក
លោកស្រី វ៉ាន់ សឿន ប្រធានសាខាបក្សប្រជាជនកម្ពុជា និង លោកឈាង ឆុំ អនុប្រធានសាខាបក្សប្រជាជនកម្ពុជាប្រចាំនៅខេត្តឈុនបូរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ រួមជាមួយឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា និង សហាការីប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏ ពិធីសំណេះសំណាលលោកស្រី វ៉ាន់ សឿន ប្រធានសាខាបក្សប្រចាំនៅខេត្តឈុនបូរី រួម លោក ឈាង ឆុំ អនុប្រធានសាខាបក្សប្រចាំនៅខេត្តឈុនបូរី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា និង ឯកឧត្តមទីព្រឹក្សាពលករ រួមទាំងសហការីប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏ លោកស្រីប្រធាន និង ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ បានធ្វើការសំណេះ សំណាលសួរសុខទុកបងប្អូនពលករខ្មែរដែលធ្វើការងារនៅរោងចក្រM.T.A និង សួសុខទុកដល់ក្រុមការងារសមាជិកបក្សប្រជាជនកម្ពុជាប្រចាំនៅខេត្តឈុនបូរី និងណែនាំពីវិធីការពារ នៃជំងឺខូវីដ 19 ដើម្បីជៀសផុតពីជំងឺដ៏សាហាវមួយនេះ។
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏ សូមអរគុណ ដល់លោកស្រី វ៉ាន សឿន និង លោក ឈាង ឆុំ រួមទាំងក្រុមការងាររបស់លោកស្រីប្រធានសាខាទាំងអស់ដែលបានបង្កើតកម្មពិធីសំណេះសំណាលនិងអាហារសាមគ្គីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២០ នេះឡើង ។
លោក ឈាង ឆុំ ដែលជាអនុប្រធានសាខាបក្សប្រជាជនកម្ពុជាប្រចាំនៅខេត្តឈុនបូរីបានបញ្ជាក់ជាមួយសារព័ត៌មានថាលោកនិងខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនៅប្រទេសជាពិសេសបងប្អូនដែលកំពុងធ្វើការងារនៅខេត្ត ឈុន បូរី និង ច័ន្ទ បូរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជួយដោះស្រាយជូនបងប្អូនពលករខ្មែរយើងដែលមានបញ្ហា ជាពិសេសគឺត្រូវយកចិត្តទុកដាក់ចំពោះបងប្អូនដែលមិនទាន់មានវីសាធ្វើការងារស្របច្បាប់ត្រូវជួយពួកគាត់អោយបានស្របច្បាប់តាម MOU ទាំងអស់នាពេលខាងមុខនេះ ។
ក្នុងនាមខ្ញុំជាអនុប្រធានសាខាបក្សប្រជាជនកម្ពុជាប្រចាំនៅខេត្ត ឈុន បូរី និង ចន័្ទ បូរី ទទួលបន្ទុកពលករនៅព្រះរាជាណាចក្រថៃឡង់ដ៏ ។
សូមគោរពអរគុណ ដល់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏ រួម ឯកឧត្តមទីប្រឹក្សាពលករប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏ និង សហការី រួមជាមួយថ្នាក់ដឹក នាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ខ្ញុំបាទនិងក្រុមការងារបក្សនៅសាខាខេត្ត ឈុន បូរី និងច័ន្ទបូរីដែលមានការិយាល័យ នៅទីនេះផ្ទាល់ ។
សូមគោរពអរគុណយ៉ាងជ្រាជ្រៅបំផុតចំពោះវត្តមានថៃនេះ សូមគោរពជូនពរអោយ ឯកឧត្តម លោកជំទាវទទួលបាននូវជោគជ័យ និង មានសុខភាពល្អជារៀងរហូត ។ ដែលបានមកធ្វើការសំណេះសំណាល និង អាហារសាមគ្គីជាមួយបងប្អូនពលករជាង 300 នាក់ នៅរោងចក្រ B.T.A ដែលស្ថិតនៅខេត្តឈុនបូរី ។
អរគុណសន្តិភាព