12/22/2024 8:27:13 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
កូនប្រសារនាយករដ្ឋមន្ត្រីហ៊ុន សែននិងបក្ខពួក រងការរិះគន់រឿងបង្កើតអំពើពុករលូយ បែបជិះសេះដាច់បង្ហៀរនៅទូរគមនាគមន៍កម្ពុជាហៅកាត់TC
Sa,29 Februar 2020 (Time 07:27 )
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1674នាក់)


កូនប្រសារនាយករដ្ឋមន្ត្រីហ៊ុន សែននិងបក្ខពួក រងការរិះគន់រឿងបង្កើតអំពើពុករលូុយបែបជិះសេះដាច់បង្ហៀរនៅទូរគមនាគមន៍កម្ពុជាហៅកាត់TC លោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាហៅកាត់(TC)ដែលល្បីមានអំណាចជាងលោករដ្ឋមន្ត្រីត្រាំ អុីវតឹក និងលោក សន វី អគ្គនាយកTCព្រមទាំង លោក អ៊ុង ពីសិដ្ឋនិងមនុស្សជំនិតៗជាចំណូលថ្មី(កូនក្រៅខោ)របស់លោកសុខ ពុទ្ធីវុធ កំពុងល្បីថាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក នៅទូរគមនាគមន៍កម្ពុជាហៅកាត់ថា (TC) ។​ មន្ត្រីក្រោមឱវាទនៅក្នុងទូរគមនាគមន៍កម្ពុជា និយាយក្នុងលក្ខ័ណសុំមិនអោយបង្ហាញឈ្មោះអោយដឹងថា៖ អំពើពុករលួយដ៏ធំនៅTCនេះលោកត្រាំ អ៊ីុវតឹកដែលជា រដ្ឋមន្ត្រីមិនហ៊ានក្អកក្រហ៊ែមទេហើយកំពុងសម្ងំសោយសុខព្រោះខ្លាចបារមីកូនប្រសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប្រភពបន្តថា ឯលោកឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយវិញ កាន់តែមិនហ៊ានប្រមាញ់អំពើពុករលួយនៅTCនោះសោះតែម្តង។​តែក៏ល្បីដែរថាមាន បុគ្គលពាក់យីហោជាមន្ត្រីប្រឆាំងពុករលួយខ្លះទៅកម្លាអោយគប្បី យកសំណែនខ្លះដែរ?​។ឬព្រោះគេមិនអាចបោះបង់ចំណីដ៏មហិមានៅទីនោះបាន?​ ប្រភពខាងលើបន្ទោសថាបុគ្គលពុករលួយដល់ខួរឆ្អឹងពាក់យីហោជាមន្ត្រីបំរើជាតិនៅTCទាំងនោះហើយដែលបំផ្លិចបំផ្លាញសន្លឹកឆ្នោតរបស់CPPគ្រប់អាណត្តិនិងធ្វើអោយមេដឹកនាំជាន់កំពូលៗនៃបក្សCPPធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិ។​ព្រោះពួកគេតែងសំញែងទ្រព្យ ហុឺហា ក្រអើតក្រទម ខណៈពលរដ្ឋស្ថិតក្នុងភាពក្រីក្រជាប់បំណុលមីក្រូហិរញ្ញវត្ថុវ័នក វេទនាដូចអណ្តើកឆ្លងភ្លើងបានដឹងក្រយ៉ៅអស់។ ប្រភពដដែលបន្តថារឿងពុករលួយនៅTCនេះគ្មានថ្នាំទិព្វណាព្យាបាលទេ​ត្បិតសម្តេចហ៊ុន សែន (ស្តោះលើមេឃធ្លាក់លើដើមទ្រូង)។​ទោះសម្តេចធ្លាប់ស្បថមុនចូលអង្គុយកៅអីជានាយករដ្ឋមន្ត្រីអាណត្តិទី៦នេះនៅកណ្តាលវាំងស្តេចថានឹងអនុវត្តគោលនយោបាយចតុកោណដំណាក់កាលទី៤ថ្មីចែស(ហែកគ្លុំបេ)អួតអាងផ្តោតទៅលើការងារកំចាត់អំពើពុករលួយក្តី តែដល់ម៉ោងនេះទៅហើយនៅមិនទាន់ឃើញសម្តេច ហ៊ុន សែនចាត់ការមហាមន្ត្រីកូនប្រសារនិងបក្ខពួក មហាពុករលួយ ឈ្លើងសង្គម ជញ្ជក់សេដ្ឋកិច្ចជាតិនៅT Cទាំងនោះទាល់តែសោះ។​ឬសម្តេចគ្រាន់តែគោះស្នូកអោយឆ្កែត្រេកអរ?​ឬសម្បថឥតមានន័យ?​ឬសម្តេចគឹតថាទៅខ្លាចស្អីគ្រាន់ស្បថនៅវាំងឯព្រះនៅឯវត្តឯណោះសោះ?​។​និយោជិកនិយាយទាំងផ្ទុះសំណើចឌឺដងថា ថ្ងៃក្រោយមុនចូលកាន់អំណាចគួរឈប់នាំគ្នាចូលស្បថក្នុងវាំងទៅគួរតែទៅស្បថក្បែរជញ្ជាំងវាំងឬក្បែរវត្តវិញទៅ? បុគ្គលឹកនិងនិយោជិក ដដែលបានបង្ហើបថា៖ លោកសុខពុទ្ឌីវុធ​-លោកសន វីនិងលោកអ៊ុងពិសឹដ្ឋ កាន់កាប់កន្លែងលក់ខ្យល់ មិនបាច់ថ្លឹង មិនបាច់វាស់ មិនបាច់វាល់ នេះបាន២អាណត្តិហើយជាមុខជំនាញអង្គុយតុងពី ១/បណ្តាញទូរសព្ទ័ចល័ត Beeline Mobitel cootelប្រពន្ធ០៣៨ Excellប្រពន្ធ័០១៨ Metfone qb Smart ២ប៉ិស្តិ៍វិទ្យុរាប់សឹបក្នុងក្រុងនិខេត្ត ៣/ការប្រើអាំងទែរណែតទូទាំងប្រទេស។​ល។​និង។​ល។​ ៤/ចរន្តចំំណូលចំណាយពោពេញដោយអំពើពុករលួយបំប៉ាងចំណាយរដ្ឋបាល​និងចំហៀវយកពីចណូលគ្រប់មុនសញ្ញាលក់ខ្យល់។​ អាណត្តិមុន សន វី គ្រាន់ជាអគ្គនាយកស្តីទីទូរគមនាគមន៍កម្ពុជា តែដោយសារមេៗពីមុនសុីលុយបែករឿងបាត់លុយត្រូនិយោជិកបាតុកម្មទម្លាក់និងចេះតែរាយការណ៍ថារកសុីខាតហើយសុំលុយជាតិមកប៉ះប៉ូវរាល់ឆ្នាំ ធ្វើរបាយការណ៍របៀប(រកសុីខាតរដ្ឋចេញ ចំណេញអញញាត់ហោប៉ៅ)​ទើបសន វីត្រូប៉ានដូចដើររកអុសប៉ះឈើងាប់បានឡើងធ្វើមេធំនៅTCនេះពេញសឹទ្ធិ។​គេថាកាលណោះព្រះឥន្ទមើលច្រឡំមនុស្ស ខណៈលោកប្រាក់ សុខុនផ្លាស់ពីទីស្តីការកាន់ជារដ្ឋមន្ត្រីប្រៃសណីយ៍ភ្លែត លោកសន វី និងអ៊ុង ពិសឹដ្ឋ ជា(កូនក្រក)ឡើងកូដភ្លែត។​តែភ្លាមៗបែរប្រែចរិតហួសពីការគឹតលោកសន វីនិងលោកអ៊ុង ពិសឹដ្ឋផ្តើមប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងចាស់ដៃជាងអ្នកមុនទៅទៀត។​ ប្រភពបន្តថាក្រោយមកលោកសុខ ពុទ្ធីវុធឡើងជំនួសលោកកុយ ពុំជាប្រធានក្រុមប្រឹក្សាទូរគមនាគមន៍ទើបជម្ងឺពុកហើយរលួយរបស់សន វីនិងអ៊ុង ពិសឹដ្ឋជាកូនក្រកហាក់ស្រន់មួយរយៈព្រោះតែសុខ ពុទ្ធីវុធញាត់កូនក្រកជំនិតចូលអុកឡុកដោយប្រើលេសធ្វើការកែទម្រង់សុីអោយកាន់តែអាលាយឆាប់(ប្រភពបានសុំស្លេះប្រវត្តិត្រឹមនឹងសិន)បែរមកនិយាយពីសកម្មភាពពុករលួយម្តង។ ប្រភពបែរមកនិយាយពីសកម្មភាពមន្ត្រីមន្ត្រីគ្រាក់ៗជើងចាស់ជើងថ្មីវិញ នៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា ដោយចាប់ផ្តើមឲ្យដឹងថា៖ ទោះពេលនេះលោកសុខ ពុទ្ធីវុធញាត់កូនក្រកគាត់ចូលកាន់កាប់TCគ្រប់កន្លែងខ្លឹមខ្លាញ់ដែលលុយលក់ខ្យល់ហូរចូលដូចទឹក។​បច្ចុប្បន្ន លោក សន វី បានបន្តខ្ចីដៃកូនក្រកគាត់លោក អ៊ុង ពិសិទ្ធ អតីតៈអនុប្រធាននាយកដ្ឋនផែនការហិរញ្ញវត្ថុ(ដែលមានស្នារដៃចាប់ជនពុករលួយពីមុន)អោយគ្រប់គ្រងតួនាទីយ៉ាងសំខាន់ក្នុងការតាមឈ្លាំមើលដើម្បីសកម្មភាពកូនក្រកលោកសុខពុទ្ធីវុធពុករលួយដើម្បីចាត់ការកឹបកេងថវិកានិងការចំហៀវចំណូលបំប៉ោងចំណាយរបស់កូនក្រកលោកសុខពុទ្ធីវុធយ៉ាងស្វិតទុកជាអាវុធសម្ងាត់កាពារខ្លួននិងបង្ករ បង្កើនផលជាថ្មីនិងទាមចំណែកមួយក្រាស់ឃ្មឹកក្នុងផ្លូវតែមួយគឺរួមគ្នាលួចជាតិ។​ ប្រភពបន្តថាលោក អ៊ុង ពិសិដ្ឋ បុគ្គលមានជំនាញការលើកផែនការហិរញ្ញវត្ថុ និងរាល់ការចំណាយព្រមទាំងក្តាប់ចំណូលសម្រាប់អង្គភាពTCទាំងមូលពីមុនយ៉ាងច្បាស់។​ចេះក្បួនបំប៉ោងនិងចំហៀវដើម្បីកេងប្រវ័ញ្ចន៍ថវិកាជាតិយកចែកគ្នាកាលណោះក៏ដូចពេលនេះទោះជាអំណាចក្តោបដោយក្រុមលោកសុខពុទ្ធីវុធតារយៈប្រើកូនក្រកនៅតែមិនអាចធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ ។​ ពួកគាត់បន្តថាលោកអ៊ុង ពិសឹដ្ឋជំនាញស្រាប់ ការកៀបសង្កត់លើមនុស្សថ្មីអ្នកកេងប្រវញ្ចន៏ជំនាន់ក្រោយដែលគ្មានបទពិសោធលើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ពីសវនកម្មផ្ទៃក្នុង ឬសវនកម្មជាតិ ឬសវនកម្មក្រសួងហិរញ្ញវត្ថុ ឬក្រុមប្រឆាំងពុករលួយដោយតម្លាភាពធ្វើអោយអ្វីៗនៅTCពេលនេះនៅតែក្តោបទាំងស្រុងក្នុងកណ្តាប់ដៃលោកសន វីនិងអ៊ុង ពិសឹដ្ឋដដែលបើទោះជាសម្បកក្រៅមើលទៅហាក់គ្មានអំណាចប្រព្រឹត្តអំពើពុករលួយខ្លាំងដៃនៅក្នុងTCក៏ដោយ។​ យើងមិនដឹងថាការលើកឡើងទាំអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ លោកសុខ ពុទ្ធីវុធ លោកសន វី​និងលោកអ៊ុង ពិសឹដ្ឋសុទ្ធតែមិនលើកទូរសព្ទ័អ្នកកាសែតទើបមិនអាចទាក់ទង

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់