នាយឧត្តមសេនីយ៍ខេង សុមេធ ជាគំរូល្អក្នុងការពង្រឹងសីលធ៌មនិងការគោរពច្បាប់ចរាចរសាធារណៈ
ទោះបីហេតុការគួរអោយភ្ញាក់ផ្អើលមួយកើតឡើងតាំងពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩ក្តី។តែករណីដែលប៉ូលីសចរាចរតូចតាច ខេត្តស្ទឹងត្រែងឃាត់ចំរថយន្តលោកនាយឧត្តមសេនីយ៍ខេង សុមេធ កំពុងបើកបរលើសល្បឿនកំណត់រួចធ្វើការផាកពិន័យនោះបែរជាត្រូវនាយឧត្តសេនីយ៍ខេង សុមេធចេះដាក់ចិត្តទទួលកំហុសចំពោះ មុខមន្ត្រីចរាចរខេត្តតូចតាចយ៉ាងសក្ត័សមនិងថ្លៃថ្នូរដែលត្រូវចាត់ទុកជាគំរូល្អបំផុតក្នុងបេះដូងមហាជនហាក់ទើបកើតថ្មីៗនៅឡើយ។ កាលក្នុងពេលកើតហេតុមហាជននិងក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងសកម្មភាពការចុះអនុវត្តច្បាប់ចរាចរឬត្រួតពិនិត្យសុវត្ថិភាពចរាចររបស់កងកម្លាំងនគរបាលចរាចរខេត្តស្ទឹងត្រែង។បណ្តាញសង្គមកោតសរសើរក្រុមប៉ូលីសតូចតាចរបស់ខេត្តមួយនេះហ៊ានផាកពិន័យលើរថយន្តរបស់លោកនាយឧត្តមសេនីយ៍ខេង សុមេធ ដែលបើកបរលើសល្បឿនកំណត់ជាក់ស្តែង។ហើយកាន់តែសរសើរជាងនេះនោះគឺមហាជនយល់ថានៅសល់មន្ត្រីជាន់ខ្ពស់នគរបាលជាតិម្នាក់ដែរដែលមានសីលធ៌មនិងដែលចេះគោរពច្បាប់ចរាចរ។ ប្រភពបញ្ជាក់ថា៖ហេតុការណ៍នោះគឺបង្ករឡើងដោយអ្នកបើកបររថយន្តរបស់លោកនាយឧត្តមសេនីយ៍ខេង សុមេធ បានបើកបរលើសល្បឿនកំណត់ឬបើកបរមិនគោរពច្បាប់ចរាចរ ទើបបណ្តាលអោយមានការឃាត់រថយន្តដើម្បីផាកពិន័យ។អ្វីដែលគេឯងចាត់ទុកថាចម្លែកអស្ចារ្យនោះ នៅត្រងថាខណៈនោះលោកនាយឧត្តមសេនីយ៍ខេង សុមេធក៏មានវត្តមាននៅទីនោះដែរ ហើយលោកនាយឧត្តមសេនីយ៍រូបនោះបានទទូលយកការផាកពិន័យនោះដោយថ្លៃថ្នូរបំផុតសឹងតែមិនធ្លាប់មានទេ សម្រាប់មន្ត្រីជាន់ខ្ពស់យើងដែលក្លាហានទទួលយកកំហុសដោយថ្លៃថ្នូរបែបនេះយ៉ាងដូច្នេះពីមុនមក។ តាមការកត់សំគាល់នាពេលកន្លងមក មានមន្ត្រីជាន់ខ្ពស់ភាគច្រើនណាស់ដែលបើកបរផ្ទាល់ខ្លួនឬប្រើប្រាស់អ្នកបើកបរបើកបរដោយល្មើសច្បាប់ហើយព្យាយាមប្រើឥទ្ធិពលឬអាងឋានៈតួរនាទីអំណាចរបស់ខ្លួនបើករតគេចឬទៅគ្របសង្កត់មន្ត្រីអនុវត្តច្បាប់ គេចវេសពីការទទួលខុសត្រូវនូវទង្វើខុសច្បាប់របស់ពួកគាត់ចំពោះមុខមន្ត្រីអនុវត្តច្បាប់តូចតាចដោយ សំអាងបុណ្យ សំអាងសក្ត័ ខ្លាចបង់កិត្តិយស ឬខ្លាចខ្មាសគេ ពួកគាត់ភាគច្រើនប្រើចរឹតកំសាកមិនហ៊ានទទួលខុសត្រូវទៅនឹងទង្វើរបស់ខ្លួនឬរបស់កូនចៅខ្លួនបានប្រព្រឹត្ត។ ពាក់ពន្ធ័នឹងស្មារតីទទួលខុសត្រូវខ្ពស់របស់នាយឧត្តមសេន៏យ៍រូបនោះប្រភពមួយដោយឡែកពីបងប្អូនរួមជំនាន់ជាមួយលោកខេង សុមេធអោយដឹងថាមិនចំឡែកឡើយចំពោះនាយឧត្តមសេនីយ៍ខេង សុមេធនោះ។ព្រោះថាគាត់មានចរឹតថ្លៃថ្នូរមួយនេះតាំងពីនៅក្មេងម៉្លេះមិនមែនទើបតែពេលនេះទើបបានធ្វើជាគំរូល្អដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ឯទៀតនោះទេ។ពោលគឺគាត់ធ្លាប់តែមានភាពទទួលខុសត្រូវបែបនោះជាអចិន្ត្រៃយ៍ ហើយត្រូវមន្ត្រីនគរបាលជាច្រើននាក់រួចមកហើយដែលពោលសរសើរនូវចរឹតទទួលខុសត្រូវរបស់គាត់នឹងបានយកគំរូរតាមគាត់។ប្រភពដដែលរៀបរាប់ ថានាយឧត្តមសេនីយ៍ ខេង សុមេធគឺជាបុគ្គលហ៊ានធ្វើហ៊ានទទួលខុសត្រូវ។លោកខេងសុមេធ បានហែលឆ្លងកាត់ព្យុះគ្រាប់កាំភ្លើងតាំងពិីក្មេង។ពោលគឺធ្លាប់ហែលក្នុងព្យុះគ្រាប់របស់ពពួកខ្មែរក្រហម ដោយស្មារតីទទួលខុសត្រូវអង់អាចក្រោមការដឹកនាំដោយសម្តេចហ៊ុនសែនតាំងតែពីនៅជានគរបាលស្រុកម៉្លេះជាទម្លាប់ទៅហើយ។ប្រភពបន្តថាលោកឧត្តមសេនីយ៍ខេង សុមេធចាប់ផ្តើមបំរើជាតិតាំងពីក្មេងល្ហក់គឺផ្តើមពីមានឋានៈត្រឹមជាពលនគរបាលនៅស្រុកបន្ទាយស្រីត្រូវសមមិត្តនគរបាលក្នុងស្រុកចាត់ទុកថាជាក្មេងដ៏អង់អាចក្លាហាននៃកងកម្លាំងនគរបាលប្រជាជនបដិវត្តស្រុកបន្ទាយស្រីដោយសារមានទម្លាប់ចេះទទួលខុសត្រូវខ្ពស់តាំងពីក្មេងដូចពេលនេះអីចឹង។ ពេលវេលាចេះតែទៅមុខ ដោយសារពលនគរបាលក្លាហាន គោរពវិន័យល្អនិងចេះទទួលខុសត្រូវគ្រប់កិច្ចការនិងដោយសាររដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកាលនោះមានកាតព្វកិច្ចរែកពន់ធ្ងន់ធ្ងរណាស់ ខណៈស្ថិតក្រោមគំនៀបបរទេសផង ទទួលបន្ទុកការពារការវិលវិញរបស់ខ្មែរក្រហមផង កសាងជាតិដែលនៅសល់តែផេះផង់ឡើងវិញផង។ដូច្នេះភារកិច្ចប្រយុទ្ធប្រឆាំងការវិលត្រឡប់វិញនៃពួកខ្មែរក្រហមឈាមខ្មៅដើម្បីការពារពលរដ្ឋរក្សាសន្តិសុខសណ្តាប់ធ្នាប់ទូរទាំងប្រទេសគឺជាបន្ទុកធ្ងន់ដូចភ្នំរបស់មេដឹកនាំកំពូលៗដែលទម្លាក់មកលើកម្មាភិបាលយុទ្ធជនគ្រប់ជាន់គ្របថ្នាក់អោយទទួលខុសត្រូវជ្រោងទង់ប្រយុទ្ធក្រោមការដឹកនាំនៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលក្នុងនោះមានសម្តេចហ៊ុនសែនក៏ជាថ្នាក់ដឹកនាំកំពូលឆ្នើមមួយរូបផងដែរ។ហើយជាពិសេសដោយសារភាពចាំបាច់រដ្ឋាភិបាលពេលនោះបានបំប្លែងកងកម្លាំងនគរបាលមួយផ្នែកដោយជ្រើសយកចេញពីយុទ្ធជនក្លាហាននៃកងនគរបាលតាមបណ្តាមូលដ្ឋានស្រុកបង្កើតចេញជា(នគរបាលA3)។ទើបជាឳកាសចាប់ផ្តើមសំខាន់នៃយុទ្ធជននគរបាលវ័យក្មេងខ្ចីឈ្មោះខេង សុមេធនេះ។ ប្រភពបន្តថា ដោយសារក្លាហានពីកំនើត ជាយុទ្ធជនមានប្រាជ្ញាបាធី ជាបុគ្គលហ៊ានទទួលខុសត្រូវគ្រប់កិច្ចការនិងគោរពវិន័យផង។យុទ្ធជន ខេង សុមេធបានអភិវឌ្ឍន៍ខ្លួនអោយក្លាយទៅជាមេបញ្ចាការកម្លាំងA3ជាកម្លាំងការពារព្រំដែនដែលមានទីតាំងយ៉ាងធំនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។បន្ទាប់ពីហែលឆ្លងភាពល្វីងជូរចត់កំចាត់ឈ្មួញឧក្រឹដ្ឋឆ្លងដែននិងដោយការលត់ដំ តស៊ូប្តូរជីវិតក្នុងសមរភូមិរាប់ភ្លេចទើបបានជាមាននាយឧត្តមសេនីយ៍ខេង សុមេធនៅថ្ងៃនេះ។ ទាំងអស់ខាងលើជាពិត មិនមែននិទានរឿងនោះទេ។សាក្សីរស់ដែលអោុដឹងនេះនិយាយថាគាត់ ចង់អោយជំនាន់ក្រោយបានដឹងថាបុគ្គលជានាយឧត្តមសេនីយ៍ខេង សុមេធ ដែលជាតួរអង្គគំរូនាំមុខគេអោយចេះទទួលខុសត្រូវទង្វើដែលខ្លួនប្រព្រឹត្តពេលនេះ គឺជាបុគ្គលចេះទទួលខិសត្រូវ ក្លាហានគោរពវិន័យ គោរពច្បាប់ គាត់មានភាពចាស់ទំផ្នែកអប់រំសីលធម៌និងសតិអារម្មណ៍ធ្លាប់ធ្វើពលិកម្មទាំងកាយទាំងចិត្តទាំងជីវិតដោយហ៊ានលះបង់រួចទៅហើយដែរកាលពីយុគសម័យជីវិតស្ថិតគាត់នៅចំពោះមុខព្យុះគ្រាប់របស់ខ្មែរក្រហមប៉ុលពត។ ដូច្នេះហើយបានជានៅចំពោះមុខនគរបាលតូចតាចដែលកំពុងអនុវត្តច្បាប់គាត់គោរពការងារផាកពិន័យរបស់នគរបាលថ្នាក់ក្រោមដោយថ្លៃថ្នូរបំផុតបែបនេះ ព្រោះជាចរឹតពិតរបស់លោកខេង សុមេធតាំងពីក្មេងគឺបែបហ្នឹង។ មហាជនចង់ឃើញនាយឧត្តមសេនីយ៍ខេង សុមេធរូបនេះក្លាយជាគំរូសម្រាប់អស់លោកដែលជាមន្ត្រីជាន់ខ្ពស់ និងនាយឧត្តមសេនីយ៍ឬបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ឯទៀតចេះក្លាហានថ្លៃថ្នូរតាមគំរូលោកនាយខេង សុមេធគ្រប់ៗ៕