12/22/2024 1:55:23 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកទៅចូលរួមបោះបង្គោល និងឈរការពារបង្គោលដែលពួកគេបោះរំលោភយកដី វត្តតាមបញ្ជាមេកើយរបស់គេ
Tue,06 August 2019 (Time 08:32 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1799នាក់)


(ភ្នំពេញ) ករណីជនមិនស្គាល់មុខ ប្រើកូនចៅទៅបោះបង្គោលរបងព័ន្ធយកដីវត្តគោកបញ្ជាន់ មានទំហំជិត ៤ហិកតា មានតម្លៃខ្ទង់ជិត២០លានដុល្លារ កាលពីពេលថ្មីៗនេះ ឥឡូវមន្ត្រីអាជ្ញាធរបានស្គាល់អត្តសញ្ញាណ  អាជ្ញាធរបានស្គាល់អត្តសញ្ញាណជនខាងលើនេះហើយ បន្ទាប់ពីឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកទៅចូលរួមបោះបង្គោល និងឈរការពារបង្គោលដែលពួកគេបោះរំលោភយកដី វត្តតាមបញ្ជាមេកើយរបស់គេ ! 
តាមប្រភពពីមន្ត្រីអាជ្ញាធរ ដែលដកស្រង់ចំលើយរបស់ជនទៅបោះបង្គោលរំលោភយកដីវត្តខាងលើ បានអះអាងថា អ្នកដែលបញ្ជាអោយរូបគេ ទៅបោះបង្គោលយកដីវត្តខាងលើ គឺមានឈ្មោះ ហេង ចេស្តា ប្រធាន ក្រុមហ៊ុន ហេង ចេស្តា តែអត្តសញ្ញាណពិតប្រាកដ គេនៅមិនទាន់ដឹងច្បាស់នៅឡើយ នោះទេ អ្នកខ្លះគេថាឈ្មោះ  ហេង ចេស្តា នេះមានឋានៈ ជាឧត្តមសេនីយ៍ ។ ក្នុងនោះតាមការអះអាង ក្រោយពីមន្ត្រីអាជ្ញាធរលើកគ្នាចុះទៅដកបង្គោលបោះរំលោភយកដីវត្ត និងឃាត់ខ្លួនកូនចៅគេយកទៅសួរនាំរួចមក មានបុរសម្នាក់ដែលអះអាងឈ្មោះ ហេង ចេស្តា ខាងលើ បានទូស័ព្ទទៅគំរាមមន្ត្រីអាជ្ញាធរមូលដ្ឋានទៀតផង ។ 
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានមនុស្សមួយក្រុមមានគ្នាជិត១០នាក់ បាននាំគ្នាយកបង្គោលទៅបោះរំលោភយកដីស្រះទឹកវត្តគោកបញ្ជាន់ មានទំហំជាង ៣ ហិកតា មានទីតាំងស្ថិតនៅក្នុងសង្កាត់ចោមទៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបោះទីតាំងឈរជើងនៅទីនោះ ដើម្បីការពារបង្គោល និងដីដែលពួកគេអះអាងថា ធ្វើតាមបញ្ជាមេរបស់ពួកគេ ។ 
ក្រោយពីមានករណីបែបនេះ បានធ្វើអ្នកភូមិផ្ទុះប្រតិកម្មឡើង ហើយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មន្ត្រីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានលើកគ្នាចុះទៅដកបង្គោលស៊ីម៉ង់ត៍នោះចេញវិញរួមទាំងឃាត់ខ្លួនមនុស្សចំនួន ០២ នាក់ យកទៅសាកសួរផងដែរ តែក្រោយមកបុរសម្នាក់មិនមានពាក់ព័ន្ធក៏ដោះលែងវិញ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធតែម្នាក់ប៉ុណ្ណោះ ។ 
បុរសដែលត្រូវបានឃាត់ខ្លួននោះត្រូវបានគេស្គាល់ឈ្មោះ ហង្ស ពេជ្រ ភេទប្រុស អាយុ ៥៦ ឆ្នាំ អតីតយោធាពិការនៅអង្គភាពពិសេស មុនធ្លាក់ខ្លួនពិការ មានឋានន្តរស័ក្តិ ថ្នាកវរសេនីយ៍ឯក មានទីលំនៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ តាមចំលើយរបស់លោក ហង្ស ពេជ្រ បានអោយដឹងថា គាត់មកមើលដីខាងលើនេះតាមបញ្ជាក្រុមហ៊ុន ហេង ចេស្តា ដែលមានទីស្នាក់ការនៅម្តុំវត្តនិរោធខណ្ឌច្បារអំពៅ តែប៉ុណ្ណោះ ។ បច្ចុប្បន្ន ឈ្មោះ ហង្ស ពេជ្រ ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់តាមច្បាប់ ។ 
ពាក់ព័ន្ធការអះអាងខាងលើ នៅរសៀលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៩ នេះ អង្គភាពព័ត៌មាន Fresh New មិនអាចធ្វើការទាក់ទងក្រុមហ៊ុន ចេង ចេស្តា ដើម្បីសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរស័ព្ទ សំរាប់ធ្វើការទាក់ទង ។ 
គួររំលឹកថា កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ដីស្រះព្រះទន្លេរបស់វត្តគោកបញ្ជាន់នេះ មានទំហំ ៣៦,៦៥៦ ម៉ែត្រការ៉េ ត្រូវបានលោក ឆាយ ឬទ្ធិសែន អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ កាលសម័យនោះ ចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិ ជា សម្បត្តិ របស់វត្ត គោកបញ្ជាន់ ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កាលពីអំឡុងឆ្នាំ២០០៦ ដីស្រះព្រះទន្លេ ធ្លាប់មានក្រុមជនខិលខូចឃុបឃិតគ្នាលួចលក់ម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋរារាំង និងប្តឹងទប់ស្កាត់ទាន់ពេលវេលា ។ 
ដោយនៅពេលនោះក្រុមជនខិលខូច បានលួចលក់ដីជាប់សាលារៀនបឋមសិក្សាគោកបញ្ជាន់ ដែលជា កម្មសិទ្ធិរបស់វត្តទំហំ ៧ម៉ែត្រ គុណនឹង ១០០ម៉ែត្រអស់ម្តងរួចមកហើយ ។ ពលរដ្ឋសង្កាត់ចោមទី២ បានឱ្យដឹង ថា ករណីដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាន់នេះ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការរាជធានីនៅឡើយ ដោយសារប្រជាពលរដ្ឋបានប្តឹងរក្សាការពារ និងសុំរំលាយគណៈកម្មការវត្តគោកបញ្ជាន់ចោល ព្រោះពួកគាត់សង្ស័យថា ដីវត្តអាចឈ្នួញទិញបានព្រោះមាន ការឃុបឃិតពីមនុស្សដែលមានសិទ្ធិអំណាច សម្រេចកិច្ចការនៅក្នុងវត្តនេះ ។

តាមអ្នករកស៊ីទិញ លក់ដីធ្លី បានបង្ហើបអោយដឹងថា ទីតាំងដីស្រះទន្លេរបស់វត្តគោកបញ្ជាន់នេះ បើលក់​បាន១ម៉ែត្រការ៉េ ខ្ទង់៥០០ ដុល្លារ ឯណោះ ។ ដូចនេះ បើគេយក ៦.៦៥៦ម៉ែត្រការ៉េ គុណ ៥០០ ដុល្លារទៅ គឺ ស្មើ ១៨,៣២៨.០០០ ដុល្លារឯណោះ ! អញ្ចឹងតើបានឈ្មួញស្រក់ទឹកមាត់មិនខ្លាចបុណ្យបាប ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់