ងាប់ហើយរស់វិញ លងផ្អើលភូមិTC ញឹកកោសល្យវិទ្យា ពុករលួយទើបនឹងដកចេញពឹងបារមី លោកសុខ ពុទ្ធីវុធ កែនបក្ខពួកក្តោបក្តាប់ចំណូលដ៏មហាសាលនៅTCវិញ
ភ្នំពេញ៖ លេខមុនល្បីថាកូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនលោកសុខ ពុទ្ធីវុធ ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលបន្ទុកប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា(TC)លេងល្បិចយកមាន់ព្រៃទៅកំចាយមាន់ស្រុក។ក្រោមលេសថាធ្វើកំណែទម្រង់(TC)និងធ្វើចិត្តល្អជួយរក្សាដំណែងលោក សន វី ជាអគ្គនាយកនៅទូរគមនាគមន៍កម្ពុជា (TC)។
ក្រោយការផ្សាយមកយើងបានទទួលព័ត៌មានថា៖តាមពិតការរក្សាលោកសន វីទុកដដែលនោះគឺទុកអោយលោកសន វីធ្វើទីងមោង។វាជាផ្នែកមួយនៃយុទ្ធវិធីយកមាន់ព្រៃទៅកំចាយមាន់ស្រុកអោយមានប្រសិទ្ធិភាពបំផុតប៉ុណ្ណោះ។នៅក្នុងយុទ្ធសាស្ត្រក្តោបលុយចំណូលដ៏ធំធេងនៅTCមូលដូចបាល់មិនចេះបែកតាមបែបបក្ខពួក។ពោលគឺកុំអោយមានបាតុភាពតវ៉ាផ្សេងៗផ្ទុះឡើងរំខានដូចមុនៗ។គឺដូចជំនាន់លោកឡៅ សារឿន លោកកឹម វីក្រានិងជំនាន់លោកញឹក កោសល្យវីទ្យាខ្លួនឯង។
ប្រភពដដែលថា៖ពេលនេះលោកញឹកកោសល្យវិទ្យាត្រូវលោកសុខ ពុទ្ធីវុធដាក់កន្លុះដឹកមកធ្វើជាជំនួយការផ្ទាល់ដែលមើលទៅហាក់គ្រាន់តែជាជំនួយការធម្មតា។តែតាមពិតជាជំនួយការដែលក្តោបអំណាច ពេញដៃតាមរយការលើកបន្តុបបក្ខពួករបៀបយកមាន់ព្រៃថ្មី មានលោកអឹម ហង្សអង្គុយកៅអីប្រធាននាយកដ្ឋានរដ្ឋបាលលោកធឿន សុថាវរឹទ្ធទៅកាន់កៅអីអនុប្រធាននាយករដ្ឋបាល,លោកធឿន ចាន់សុជាតិអង្គុយកៅអីប្រធាននាយកដ្ឋាននីតិកម្មនិងលោកសុផានិតនិងលោកញឹក កោសល្យវិទ្យាជាជំនួយការលោកសុខពុទ្ធីវុធ។
ប្រភពពីមន្ត្រីបំរើការងារនៅTCនិយាយថា៖កូនប្រសារសម្តេចហ៊ុន សែនដែលជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍បានរៀបផែនការដើម្បីក្តោបក្តាប់TCផ្តាច់មុខខ្លួនឯងរួមដៃជាមួយញឹក កោសល្យវិទ្យាតាមក្បួន(អូសទូកកុំអោយល្អាន ចាប់ត្រីអោយបានកុំអោយល្អក់ទឹក)ឬ(ស្ងោរសាច់អោយឆ្អិនមិនអោយក្តៅទឹក)កឹបកេងលុយមហាដាលពីចំណូលលក់ខ្យល់នេះជាចំណូលកម្ពុជា។
ប្រភពបន្តថាដើម្បីកែទម្រង់សុីអោយជ្រៅត្រូវកំចាត់ក្រុមចាស់ៗជើងខ្លាំងជាឆ្អឹងទទឹងកចេញអោយបានមុនសិនដាច់ខាត។ ទន្ទឹមនឹងការដាក់បក្ខពួកចូលក្តោបក្តាប់ទើបបានស្រួល។ដូច្នេះកត្តាចាំបាច់បំផុតគឺត្រូវរក្សាដំណែងលោកសន វីទុកសិន។គឺទុកគ្រាន់ធ្វើជាម្លប់ដ៏ត្រជាក់ជាគម្របឬជាខែលការពារមន្ត្រីនិយោជិកក្រោមឱវាទព្រោះគេដឹងច្បាស់ថា មានមន្ត្រីនិងនិយោជិកនៅTCភាគច្រើនលើសលប់ នៅមានចិត្ត គោរពស្រឡាញ់ការដឹកនាំដែលមានតម្លាភាពរបស់លោកសន វី ។ដូច្នេះការក្សាលោកសន វីទុកដូចទីងមោងបន្លាចចាបឬបង្ការក្រែងមានបញ្ហាកើតបាតុភាពជាយថាភូតខណៈដែលលោកសុខពុទ្ធីវុធដាក់បក្ខពួកមនុស្សថ្មីឬថាយកមាន់ព្រៃទៅកំចាយមាន់ស្រុក អោយចូលទៅកកូរកកាយTCនោះគឺជាការទុកលោកសន វីនិងបក្ខពួកគឺជាចាំបាច់ហើយវិធីរក្សាសន វីនិងមនុស្សជំនឹតលោកសន វីទុកខ្លះនោះក៏ត្រូវរក្សាទុកឆ្នាំងបាយឆ្នាំងសម្លរអោយលោកសន វីនិងមនុស្សជំនិតសន វីអោយសម្ងំដេកសុីសមរម្យសមនឹងទំហ៊ំនៃការពុករលួយនោះដែរ។។ព្រោះថាខណៈមនុស្សថ្មីជាបក្ខពួកពុករលួយឬបក្ខពួកនិយមឥតប្រណីពេកនោះផ្តើមកកូរវាអាចប្រឈមនឹងការតវ៉ាដូចមុន។
ប្រភពដដែលនៅតែបន្តថា ជិត១ឆ្នាំហើយ លោកត្រាំ អ៊ីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងលោកឱមយិនទៀងសម្ងំហិតក្លឹនពុករលួយស្អុយគគ្រុកនៅTCព្រោះខ្លាចអស់បុណ្យខ្លួនឯងដោយអំណាចកូនប្រសារស្តេចទ្រាំទល់ភ្នែកមើលTCគ្មានរីកចម្រើនប្រែប្រួលអ្វីសោះនោះ។
ប្រភពបន្តថាឯលោកសុខ ពុទ្ធីវុធកំពុងលើកលើកទឹកចិត្តមនុស្សដែលបានលើកបន្តុបអោយចូលកកូរកឹបកេងថវិកាចំណូលនិងបំប៉ោងចំណាយ ផ្ដល់អំណាចពេញដៃឲ្យបក្ខពួក ក្រោមខ្សែញាក់របស់ញឹក កោសល្យវិទ្យា។សុខ ពុទ្ធីវុធបើកដៃក្នុងការលើកផែនការហិរញ្ញវត្ថុ និងរាល់ការចំណាយដែលសុទ្ធតែបំប៉ោងដើម្បីកេងប្រវ័ញ្ចន៏ថវិការដ្ឋយកចែកគ្នាទាំងស្រុង។ដោយឡែកលោកសន វីដែលគេថាជាអគ្គនាយកទ្រាំធ្វើទីងមោងសម្ងំសោយសុទាំង(SAD)ធ្វើមានធ្វើបានចាំតែOK ទទូលផលបើប្រៀបធៀបនឹងពីមុនពេលដែលគាត់កែទម្រង់TCសុីអោយជ្រៅ។
ប្រភពបន្តទៀតថាចំណូលចូលជាតិពីTCនោះបានមកពីលក់ខ្យល់មាន៖
ទទួលបានពីក្រុមហ៊ុនMobitel Metphono Smartphone TElecom ប្រពន្ធ័ខ្សែកាប ។ល។ទោះជាប្រើបច្ចេកវិទ្យា3G 4G 5G ឬទោះឈានដល់ 6Gទៀតក៏ត្រូវទិញខ្យល់ពីTCដែរហើយលុយហូរចូលTCចរន្តដូចទឹកហូរឬមូលដូចផែនដីចឹង។ និយាយងោយងាយស្តាបទោះប្រែតមកភ្ជុំបិណ្ឌអោយតែចេះនិយាយទូរសព្ទ័ក៏បង់លុយចូលTCដែរ។ លុយចំណូលគឺមហាសាលចឹងហើយបានជាពេលនេះល្បីថានៅTCរចនាសម្ព័ន្ធកំពូលពុករលួយមួយលក្ខណៈជាបក្ខពួកត្រូវបានបង្កើតក្រោមលេសកែទម្រង់ដោយលោកសុខ ពុធីវុធរួមនឹងលោកញឹក កោសល្យវិទ្យាដែលល្បីពុករលួយពីមុន។ពេលនេះពួកពុករលួយថ្មីថ្មោងកេងប្រវញ្ចន៏កាន់តែច្រើនឥតគណនាដោយគ្មានការត្រួតពិនិត្យពីអគ្គនាយកTCបានត្រឹមត្រូវឬពីសវនកម្មផ្ទៃក្នុង សវនកម្មជាតិ ឬសវនកម្មក្រសួងហិរញ្ញវត្ថុឬអង្គភាពប្រឆាំងអំពើពុករលួយដោយតម្លាភាពទេ ហើយបើទោះជាមានស្ថាបន័អធិការកិច្ចចុះទៅត្រួតពិនិត្យម្តងម្កាល ក៏គ្រាន់តែម៉ាៗយកតែស៊ងប៉ុណ្ណោះគ្មានការតាមដានពីសំណាក់ប្រធានស្ថាបន័ឬពីថ្នាក់ដឹកនាំក្រសួងនោះទេព្រោះថា លោកសន វី ដែលជាអគ្គនាយកTCត្រូវគរធីបចោលកៀនក្រលៀតក្លាយជាអគ្គនាយកទីងមោងចាំតែទទួលផលទៅហើយការងារក្តោបក្តាប់តាមបែបបក្ខពួកនៅលើប្រធានល្រុមប្រឹក្សាភិបាលដែលដាក់បក្ខពួកភាគច្រើនសុទ្ធសឹងជាគ្មានសមត្ថភាពគ្មានបទពិសោធន៍និងសុជីវធ៌មថែមទៀតគួរអោយអដ់សំណើច។
ពួកមន្ត្រីបន្តថា សកម្មភាពការងារនោះធ្វើអោយខូចត្រកូលហ៊ុនតាមរយៈអំណាចត្រកូល បដិសន្ធិនិងផ្តើមចាក់គ្រឹះនៅTCពុករលួយក្លាយជាជម្ងឺឧត្បាតចង្រៃធំមួយ មិនប្រញ៉ាប់ព្យាបាលប្រាកដ នឹងក្លាយជាដំបៅមហារីកនៅTC។
មន្ត្រីភាគច្រើននៅTCកំពុងរង់ចាំមើលថា ចំពោះមុខអំពើពុករលួយនៅTCពេលនេះតើសម្តេចតេជោមានចំណាត់ការយ៉ាងម៉េច?បើល្បីថាកូនប្រសារសម្តេចជាមេក្លោងកែទម្រង់សុីអោយជ្រៅដូច្នេះ? ។
ពុករលួយគ្មានព៌ណ គ្មានក្លឹន គ្មានរូប ពិសេសពុករលួយលក់ខ្យល់ តែគេអាចរកវាឃើញតាមរយៈត្រួតពិនិត្យក្រដាសស្នាម បញ្ជីគណនេយ្យ គណនេយ្យធនាគាររបស់បុគ្គលដែលល្បីថាពុករលួយ ឬបុគ្គលជាប់សង្សយ័ថាពុករលួយនោះ។តែទោះយ៉ាងណាគេមិនសង្ឍឹមស្ថាបន័ជំនាញរឿងនេះគឺអង្គភាពប្រឆាំងនឹងអំពើពុករលួយដែលមានឱម យិនទៀងជាប្រធានហ៊ានក្អកនោះទេ។
ការលើកឡើងខាងលើមិនដឹងថាចង់កាច់កុងប៉ែងជើងគ្នាឬគ្រាន់តែពួកមន្ត្រីចាស់ខ្ពើមរអើមមន្ត្រីថ្មីៗឬ?