12/22/2024 8:06:17 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកខៀវ កញ្ញារីទ្ធ គាំទ្រឲ្យមេគយច្រកព្រែកចាកប្តឹងលោក ហ៊ុន សុខានិងអ្នកកាសែត ជិត១០នាក់ពីបទប្រមាថរាជការ!
Sun,02 June 2019 (Time 08:53 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1487នាក់)


​​​​​

​​​​​​​​                                                           

 

(កំពត)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានគាំទ្រគម្រោងប្តឹងរបស់លោក ហេង សំបូរមេគយប្រចាំច្រកព្រែកចាក ខេត្តកំពតពីបទ<<ប្រមាថរាជការ>> ចំពោះលោក ហ៊ុន សុខាប្រធាន ក្លឹបអ្នកកាសែតឯករាជ្យនិងបក្ខពួកប្រមាណជា១០នាក់ទៀត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន ក្នុងស្រុក នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បាន បញ្ជាក់យ៉ាងដូច្នេះថា «តាមច្បាប់ អាជ្ញាធរអាចប្តឹងបានពីការប្រមាថមន្ត្រី ដែលកំពុងបំពេញ ការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់ កម្ពុជា-វៀតណាម ក្នុងខេត្តកំពត មានករណីទំនាស់មួយបានកើតឡើង ស្ទើរតែផ្ទុះហិង្សាធ្ងន់ធ្ងរ ទៅហើយ រវាងអ្នកយកព័ត៌មានមួយក្រុមប្រមាណជា១០នាក់ ដឹកនាំដោយលោកហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យនិងមន្ដ្រីគយប្រចាំនៅប៉ុស្ដិ៍នោះតែម្ដង ពាក់ព័ន្ធទៅនឹងការ យកព័ត៌មានពីការដឹកទំនិញឆ្លងកាត់ព្រំដែនអន្តរជាតិនេះ។

យោងតាមវីដេអូដែលត្រូវបានចែកចាយ នៅលើបណ្ដាញសង្គម Facebook អ្នកយកព័ត៌មានមួយ ក្រុមមិនទាន់ដឹងថា ស្ថិតនៅអង្គភាពណាខ្លះនោះ បានចុះទៅផ្សាយផ្ទាល់ពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ហើយត្រូវបានមន្ដ្រីគយដែលមានតួនាទី ជាមេប៉ុស្ដិ៍ព្រែកចាក បានដកហូត ទូរស័ព្ទ ដែលនាំឲ្យផ្ទុះជម្លោះដាក់គ្នារហូតចង់ប្រើអំពើហិង្សារុញច្រានគ្នាទៀតផង។

ពាក់ព័ន្ធករណីនេះ ប្រធានការិយាល័យគយ និងរដ្ឋាករខេត្តកំពត លោក ហេង សំបូរ បានថ្លែង ឲ្យដឹងថា អង្គភាពរបស់លោក បាននិងកំពុងពិចារណា ពិភាក្សាជាមួយមេធាវីរបស់ខ្លួន ដើម្បីដាក់ ពាក្យបណ្ដឹងទៅលើអ្នកយកព័ត៌មានទាំងនេះ ទៅកាន់សាលាដំបូងខេត្តកំពតទៀតផង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន ក្នុងស្រុក លោក ហេង សំបូរ បានបញ្ជាក់ថា មុនពេលមានរឿងនេះ កើតឡើង អ្នកយកព័ត៌មានដែលលោកអះអាងថា មានដូចជាលោក ហ៊ុន សុខាប្រធានក្លឹបអ្នក កាសែតឯករាជ្យផងនោះ ប្រមាណជា ១០នាក់ បានចូលទៅក្នុងបរិវេណប៉ុស្ដិ៍ព្រែកចាក ខណៈដែលមន្ដ្រីគយរបស់លោកកំពុងបំពេញភារកិច្ច ហើយពួកគេបានផ្សាយផ្ទាល់ពីការដឹក ទំនិញ ដូចជា ប្រេងឆា មី និងត្រីខ ពីប្រទេសវៀតណាម ដោយគ្មានការអនុញ្ញាតជាមុន។ ទើបនៅពេលនោះមន្ដ្រីរបស់លោក ដែលជាមេប៉ុស្ដិ៍គយព្រែកចាក បានកញ្ឆក់យកទូរស័ព្ទមិនឲ្យ ឡាយទើបផ្ទុះជម្លោះយ៉ាងដូច្នេះ។ មន្ដ្រីគយរូបនេះ បានបញ្ជាក់ទៀតថា បើសិនជាអ្នកយកព័ត៌មាន ខាងលើ មកសុំសម្ភាសន៍ត្រឹមត្រូវ មន្ដ្រីរបស់លោក នឹងផ្ដល់ជូនព័ត៌មានជាក់ជាមិនខានឡើយ។

យោងតាមសកម្មភាព នៅក្នុងវីដេអូមួយនេះ អ្នកយកព័ត៌មានបានថតឡាយនៅលើបណ្ដាញ សង្គម Facebookនិងស្រែករិះគន់ខ្លាំងៗ ទៅលើមន្ដ្រីគយពីររូប និងដេញតាមយកទូរសព្ទ័ដៃរប ស់ខ្លួនមកវិញហើយតាមថតរហូតដល់បន្ទប់ធ្វើការរបស់មន្ត្រីគយនោះទៀតផង។

យ៉ាងណាក៏ដោយ កាសែត មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីលោក ហ៊ុន សុខា និងក្រុមអ្នកយកព័ត៌មានខាងលើនេះ បាននៅឡើយទេ នៅព្រឹកថ្ងៃដដែលនេះ។
សូមបញ្ជាក់ថា លោក ហ៊ុន សុខាក៏កំពុងរងបណ្តឹងពីម្ចាស់ដីមួយកន្ងែងទៅតុលាការខេត្តកំពត ផងដែរពីបទ«ក្លែងឯកសារដីធ្លីនិងកាន់កាប់ដីធ្លីរបស់អ្នកដទែខុសច្បាប់»

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់