ក្រសួងធនធានទឹកចាប់ផ្តើមពិនិត្យនិងសម្រេចលើសំណើរបស់ លោកទ្រី ភាពដើម្បីស្តារ ទន្លេមេគង្គ!
នៅពេលនេះ ក្រសួងធនធានទឹកចាប់ផ្តើមពិនិត្យនិងសម្រេច លើសំណើរបស់ ក្រុមហ៊ុន លោកទ្រី ភាពដើម្បីស្តារទន្លេមេគង្គ ឡើងវិញ តាមសំណេីរបស់ក្រុមហ៊ុន កាប់បំផ្លាញព្រៃឈេីដ៏ធំមួយនេះ នៅកម្ពុជា។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទ្រីភាព បានស្នើសុំគោលការពីរដ្ឋាភិបាល ដើម្បីបូម និងស្ដារទន្លេមេគង្គពីចំណុចព្រំដែនកម្ពុជា-វៀតណាម ក្អមសំណ រហូតដល់ព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងតាមដងទន្លេបាសាក់ ។
នៅក្នុងលិខិតមួយចុះកាលបរិច្ឆេទថ្ងៃទី០៧ ឧសភា ឆ្នាំ ២០១៩ ផ្ញើទៅកាន់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម លោក ជ្រា សុចិន្តា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រីបានបញ្ជាក់ថា ករណីក្រុមហ៊ុនទ្រីភាព អេនជីនាវី&ខនស្រ្តាកសិន គោរពស្នើសុំគោលការអនុញ្ញាតចុះសិក្សា បូម ស្ដារ និងធ្វើច្រាំង ទន្លេមេគង្គ ចាប់ពីចំណុចច្រកព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ) រហូតដល់ចំណុចភូមិសាស្រ្តខេត្តកំពង់ចាម ក្រចេះ និងដងទន្លេបាសាក់ រាជរដ្ឋាភិបាលសម្រេចជូន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងផ្ដល់មតិ ។
យោងតាមប្រភពពីក្រសួងធនធានទឹក និងឧត្តុនិយមបង្ហើបឲ្យដឹងថា ក្រសួងកំពុងពិនិត្យនិងសម្រេចសំណើនេះ៕