លោក ងួន កុសល ទំនងជាមិនហ៊ានចាត់ការ បង្ក្រាបទំនិញគេចពន្ធ ដែលហូរចូលតាម ច្រកប៉ោយប៉ែតនោះទេ ព្រោះមាន ឈ្មួញល្បីៗ៥រូបចាំកាង
-
-
-
ប៉ោយប៉ែត ៖ ជាច្រើនឆ្នាំមកហើយដែលឈ្មួញចំនួន៥រូបប្រចាំប៉ោយប៉ែតដូចជា
ឈ្មោះ គឹម ស្រ៊ាង
មានតួនាទីជាអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ , ឈ្មោះចែ ថោង
ឡេង , ឈ្មោះ ជា ទី , ឈ្មោះចែ ស្រី និងឈ្មោះ យាយហយ ជាដើម
មានភាពល្បីល្បាញជាខ្លាំងខាងកាង (ជ្រែ) ទំនិញគេចពន្ធ ឬ
ទំនិញបង់ពន្ធមិនគ្រប់ចេញពីទឹកដីថៃចូលមកកម្ពុជា
តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
មានការបង្ហើបឲ្យដឹងថា ក្រៅពីទំនិញគេចពន្ធ និងទំនិញដែលបង់ពន្ធមិនគ្រប់នោះ
ក៏នៅមានមុខទំនិញខ្លះទៀតត្រូវបានគេឃុបឃិតគ្នាក្នុងការក្លែងមុខទំនិញ
ពីប្រភេទទំនិញមានតម្លៃខ្ពស់
មកជាប្រភេទទំនិញដែលមានតម្លៃថោកៗដើម្បីឲ្យការបង់ពន្ធទាបត្រឹម១៥ទៅ៣០ភាគរយប៉ុណ្ណោះ។
ឧទាហរណ៍ (បើឈ្មួញនាំចូលរថយន្តស៊េរីទំនើបមានតម្លៃថ្លៃ គេនឹងបម្លែងទៅជារថយន្តស៊េរីអន់ៗតម្លៃថោកៗ ឬ បើឈ្មួញនាំចូលគ្រឿងបន្លាស់រថយន្តដែលមានតម្លៃថ្លៃ គេនឹងបម្លែងទៅជាប្រភេទគ្រឿងបន្លាស់ម៉ូតូ ឬក៏គ្រឿបន្លាស់កង់ជាដើម….ដើម្បីឲ្យការបង់ពន្ធនៅកម្រិតទាប) ជាហេតុធ្វើឲ្យថវិកាជាតិពីការបង់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ត្រូវធ្លាក់ចូលក្នុងហោប៉ៅក្រុមឈ្មួញខិលខូច និងក្រុមមន្ត្រីពុករលួយចែកគ្នាធ្វើមានបានផ្ទាល់ខ្លួន ចំណែករដ្ឋគឺជាអ្នកខាតបង់។ ហើយមូលហេតុដែលក្រុមឈ្មួញអាចបង្កព្យុះភ្លៀងតាមអំពើចិត្តបែបនេះត្រូវបានគេសង្ស័យថា អាចមានការបើកភ្លើងវៀវ ឬ មានការឃុបឃិតគ្នាពីសំណាក់មេគយប្រចាំច្រកព្រំដែន និងមេគយថ្នាក់ខេត្តតែម្តង បើមិនដូច្នោះទេឈ្មួញក៏មិនហ៊ានដែរ។