12/22/2024 8:32:14 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោកឃឹម ចិត្រា នាយប៉ុស្ត៍អន្តោប្រវេសន៍ថ្មី ច្រកទ្វារប៉ោយប៉ែត រងការចោទពីបទចាប់ជម្រិត ពលករ និងប្រព្រឹត្តអំពើពុករលួយ
Thu,14 February 2019 (Time 08:35 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 2006នាក់)


 
ខេត្តបន្ទាយមានជ័យ៖លោក វរសេនីយ៍ទោ ឃឹម ចិត្រា អត្ថលេខ១២២០៩ អតីតនាយប៉ុស្ត៍ នគបាលអន្តោប្រវេសន៍ ច្រកទ្វារតំបន់ជ្រៃធំ ខេត្តកណ្តាល ជាប់ព្រំដែនវៀតណាម ដែលត្រូវ បានផ្ទេរមកធ្វើជា នាយប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ជុំនួយ លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ដែលត្រូវផ្ទេរទៅធ្វើជា អនុប្រធាននាយកដ្ឋាន ទទួលទិស ទី១ កំពង់តែពង្រឹងអំណាចរបស់ខ្លួន មិនត្រឹមតែបន្តដើរតាមគំរូអាក្រក់ របស់លោក ស៊ឹម សំអាត ប៉ុណ្ណោះទេ ថែមទាំងបង្កើនអំពើពុករលួយកាន់តែខ្លាំងទ្វេឡើង មានដូចជា៖
 
 
 
១/ជម្រិតយកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត(លុយថៃ)ឬស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ ត្រាលើបណ្ណ័ព្រំដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត។

២/ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាត និង៥០០បាតផ្សេងទៀត សម្រាប់ថតកាតចូល ប្រទេសថៃ ។

៣/ធ្វើលិខិតបញ្ជាក់១សន្លឹក តម្លៃ២០០បាត និង៤០០បាតផ្សេងទៀត សម្រាប់ថតកាតចូលទៅ ដីថៃ ចំពោះពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រៅពីក្រុងប៉ោយប៉ែត។

៤/ជម្រិតយកលុយ៣០០បាទ ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅគល់ស្ពានមិត្តភាព កម្ពុជា-ថៃ។

៥/ជម្រិតទាលុយពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាតក្នុង១ខែ។

៦/ជម្រិតទាលុយពីអ្នក លក់ចំណីអាហារតាមរទេះរុញ ម្នាក់ក្នុង១ខែ ចាប់ពី១៥០០-២០០០ បាតរហូតដល់៦០០០បាត ។

 

ណុចទី៥នឹងទី៦ គឺលោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្ត៍ ជាអ្នកក្ដោបសេដ្ឋកិច្ច ។
គួរំលឹកផងដែរថា ការជម្រឹតយកលុយបែបនេះ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ជាបទឧក្រិដ្ឋ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ដែលមានចែងនៅក្នុងច្បាប់ ប្រឆាំងអំពើពុករលួយ ។ក្រៅពីនោះនាយប៉ុស្ត៍រូបនេះ នៅបានប្រើកូនចៅក្រោមបប់ ឲ្យចាំជម្រិត ទារលុយ ពីបងប្អូន ពលករ កម្មករ និងអាជីវករខ្មែរ ដែលឆ្លងដែនតាមច្រកទ្វារខាងលើ ដោយមានការសហការជាមួយ មេនគរ បាលអន្តោប្រវេសន៍ថៃ ឈ្មោះ បិន សហការគ្នា ប្រព្រឹត្តអំពើពុករលួយឆ្ង្គាលងដែន។សូមជំរាបថា នៅក្នុងកិច្ចព្រមព្រៀង រវាងប្រមុខរាជរដ្ឋាភិបាលទាំង២ កម្ពុជា-ថៃ (MOU)ស្ដីពីការឆ្លង ដែនទៅមក របស់ប្រជាពលរដ្ឋប្រទេសទាំង២ មិនអនុញ្ញាតិឲ្យមន្រ្តីមានសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារខាងលើ ជម្រឹតយកលុយពីប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែលោក ឃឹម ចិត្រា នៅតែបន្ត ប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋក្ដៅក្រហាយ នឹងរាជរដ្ឋាភិបាល ដែលនាំឲ្យស្អប់នាយករដ្ឋមន្ត្រី ហ៊ុន សែនកាន់តែខ្លាំងឡើងៗ ខណះលក សម រង្សុីមេដឹកនាំ បក្សប្រឆាំងកំពុងស្វះស្វែងរកការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាចផងនោះ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់