ក្រុមហ៊ុន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន ស៊ី អិល (C L) ស្របច្បាប់ត្រឹមត្រូវ បញ្ជូនសិក្ខាកាមជាច្រើននាក់ ទៅធ្វើការនៅប្រទេស ជប៉ុន តាមច្បាប់ការងារ
(ភ្នំពេញ) តាមការបញ្ជាក់ពីលោកអគ្គនាយក្រុមហ៊ុន និងជាអគ្គនាយកបណ្តុះបណ្តាលភាសាជប៉ុន ស៊ីអិល ថា៖ សិក្ខាកាមទាំងអស់ដែលបានមកសិក្សាភាសាជប៉ុន បានធ្វើកិច្ចសន្យាបន្តបន្ទាប់ជាមួយនឹងក្រុមហ៊ុន ដើម្បីបានទៅសិក្សា និងបានទៅធ្វើការងារនៅប្រទេសជប៉ុន ។ ក៏ប៉ុន្តែ សិក្ខាកាមមួយចំនួនតូចពុំអនុវត្តនៅតាមនីតិវិធីស្របច្បាប់របស់ក្រុមហ៊ុន និងបទបញ្ជារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាល នោះទេ ហើយក៏មិនយកចិត្តទុកដាក់ មិនខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទៅតាមកម្មវិធីរបស់ក្រុមហ៊ុន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលបានយកចិត្តដាក់ក្នុង ការបញ្ជូនសិក្ខាកាមទៅសិក្សានិងធ្វើការងារនៅប្រទេសជប៉ុនទេ ។ អ្នកខ្លះបង់លុយហើយ មិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួនទេ តួយ៉ាងដូចជាសិក្ខាកាមចំនួន ៩ នាក់ ដែលបានចោទក្រុមហ៊ុន ដូចតាមពាក្យការចោទរបស់ពួកគាត់នោះទេ ។ ក្រុមហ៊ុនបានព្យាយាមទំនាក់ទំនងជាច្រើនលើកច្រើនសារ បែរជាពួកគេទាំង ០៩ នាក់នោះ មិនបានមកសិក្សាភាសាជប៉ុននៅមជ្ឈមណ្ឌលបណ្តុះបណ្តាល អ្នកខ្លះថា ជាប់ធ្វើការងារ មិនបានមកតាមការកំណត់របស់ក្រុមហ៊ុននោះទេ ។ អ្នកដែលបង្កបញ្ហាទាំង ០៩ នាក់នោះ មានឈ្មោះដូចខាងក្រោម ៖
-ទី1 ឈ្មោះ ម៉េង ស្រីល័ក្ខ បានទៅជប៉ុនចំនួន០៣ឆ្នាំ ម្តងរួចហើយ រួចបានឆ្លើយថាមិនបានទៅ -ទី2 ឈ្មោះ ងួន ប្រុសពៅ បានស្នើសុំដកពាក្យកាលពីថ្ងៃទី១៧-១២-២១៨ ក្រុមហ៊ុនបានយល់ព្រមកែពាក្យជូន និងសងសំណងទៅវិញចំនួន 1,400$ វិញ ឈ្មោះ ងួន ប្រុសពៅ បានយល់ព្រមយកលុយចំនួន 1,400$ -ទី3 ឈ្មោះ លាង សំភាស់ បានធ្វើកិច្ចសន្យាបន្តការសិក្សាទៅជប៉ុនកាលពីថ្ងៃទី ២៤-សីហា -២០១៨ បានព្រមព្រៀងបន្តការសិក្សាទៅប្រទេសជប៉ុនវិញ ។ -ទី4 ឈ្មោះ វ៉ាញ បុនី បានយល់ព្រមព្រមរៀបចំឯកសារផ្នែកសណ្ឋាគារ -ទី5 ឈ្មោះ អ៊ុំ ចន្ថា -ទី6 ឈ្មោះ រឿន សុធា ទាំងពីរនាក់ទៅផ្នែកកសិកម្ម ។ -ទី7 ឈ្មោះ ស៊ន់ ដារ៉ា -ទី8 ឈ្មោះ យូវ វែងហេង ទាំងពីរនាក់ទៅផ្នែកសំណង់ -និងទី9 ឈ្មោះ ជា វីរៈ ។
អ្នកទាំង ០៩ នាក់ខាងលើនេះ ក្រុមហ៊ុនបានរៀបចំបញ្ជូនទៅជប៉ុនតាំងពីថ្ងៃទី២៨-០៦-២០១៨ ពួគគាត់ត្រូវចាក់ចេញទៅធ្វើការនៅប្រទេសជប៉ុន នៅថ្ងៃទី ២៥-១២-២០១៨ ។ ក៏ប៉ុន្តែ ពួកគាត់ទាំងប្រាំ (៥នាក់) ដូចមានឈ្មោះខាងលើនេះ បានបោះបង់ចោលការសិក្សាចោលតាំងពីថ្ងៃទី ៣០-០៦-២០១៨ ក្រុមហ៊ុនបានព្យាយាមទាក់ទងទៅដែលតែមិនចូល អ្នកខ្លះទាក់ទងបាន ឆ្លើយថា ជាប់រវល់លធ្វើការងារដោយមិនបានមករៀនសូត្រទេ រហូតដល់ថ្ងៃពួកគាត់ដាក់ពាក្យបណ្តឹងថ្ងៃទី ០៤-០១-២០១៩ បានក្រុមហ៊ុនដឹងថា មានជនសង្ស័យឈ្មោះ ជា វីរៈ ជាមញុះញុង ឱ្យសិក្ខាកាមដាក់ពាក្យប្តឹងបរិហាកេរ្តិ៍ ក្រុមហ៊ុនដោយមិនបានការដោះស្រាយពីក្រុមហ៊ុនឡើយ ។ តាមពិតលោក ជា វីរៈ ត្រូវបានតុលាការ បានចេញដីកាតាមចាប់ចំនួន២ដងមកហើយ ពីបទរំលោភលើសេចក្តីទុកចិត្ត ដោយយកឡានរបស់ក្រុមហ៊ុនយកទៅបាត់ពុំបានយកមកវិញ ។ មិនតែប៉ុណ្ណោះ លោក ជា វីរៈ បានឱ្យមេធាវីធ្វើពាក្យបណ្តឹងទៅតុលាការ ដោយយកឈ្មោះសិក្ខាកាមដែលមិនប្រក្រតីទាំងនេះ ដើម្បីបង្ខូចកេរ្តិ៍ក្រុមហ៊ុនខាងលើ ។ លោកអគ្គនាយកក្រុមហ៊ុន បានបន្តទៀតថា លោក ជា វីរៈ និងលោកមេធាវី ហាក់បីដូចជាមានបំណងចង់បង្ខូចឈ្មោះក្រុមហ៊ុនរបស់យើងខ្ញុំ ដែលក្រុមហ៊ុនពុំបានធ្វើអ្វីខុសទៅតាមនីតិវិធីច្បាប់ការងារក្រុមហ៊ុនឡើយ ។