ក្រុមហ៊ុនព្រមានលោក ជា វីរះ នឹងជាប់គុក នូវច្បាប់ ព្រហ្មទណ្ឌ ៦ ឆ្នាំ បើមិនយកឡានជូនក្រុមហ៊ុនវិញ
សេចក្តីជូនដំណឹងដល់បុគ្គលិកឈ្មោះ ជា វីរះ ដែលជាបុគ្គលិកផ្នែកទីផ្សារឱ្យក្រុមហ៊ុនយើងពេលនេះ លោក ជា វីរះ បានលួចគឹបកេងប្រាក់ក្រុមហ៊ុនជាង $ 20,000 (ពីម៉ឺនដុល្លារអាមេរិក) នឹង ឡាន 01 គ្រឿង សរុបទឹកប្រាក់ជិត $ 60,000 (ប្រាំមួយម៉ឺនដុល្លារអាមេរិក) រត់គេចមិនចូលខ្លួនមកដោះស្រាយជូនក្រុមហ៊ុនវិញទេ ខាងក្រុមហ៊ុនបានទំនាក់ទំនងម្តងហើយ ម្តងទៀត នៅតែមិនលើកលេខក្រុមហ៊ុនថែមទាំងប្លុកលេខក្រុមហ៊ុនទៅទៀត ។ ដូច្នេះ ហើយសូមលោក ជា វីរះ ចូលខ្លួនមកដោះស្រាយជាមួយក្រុមហ៊ុនអោយបានមុនថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ សូមបញ្ជាក់ក្រុមហ៊ុនទុកពេលឱ្យម្តងទៀតដើម្បីដោះស្រាយជាមួយក្រុមហ៊ុន ។
សេចក្តីជូនដំណឹងសូមប្រកាសស្វែងរកបុរសម្នាក់ឈ្មោះ ជា វីរះ ដែលជាមន្ត្រីប៉េអឹម នឹងជាបុគ្គលក្រុមហ៊ុន ផ្នែកទីផ្សារជប៉ុន ដែលបានយករថយន្ត1គ្រឿង នឹងលុយអតិថិជនចំនួនទៀត ។ បានបាត់ខ្លួនតាំងពីថ្ងៃទី ០១ ខែ ០៩ ឆ្នាំ២០១៨ ទល់មកដល់ពេលនេះ នៅពុំទាន់មកដល់ក្រុមហ៊ុនវិញ ឫក៏ខលមកប្រាប់ក្រុមហ៊ុនវិញឡើយ ។ អាស្រ័យដូចនេះ សូម ប្អូនមិត្តនៅក្នុង facebook ទាំងអស់បើស្គាល់ ឫក៏ឃើញបុរសឈ្មោះ ជា វីរះ ជួយប្រាប់ឱ្យមកចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផង ក្រុមហ៊ុននឹងទុកពេលឱ្យកែខ្លួនឡើងវិញ
បើតាមច្បាប់សញ្ញាណនានានៃបទល្មើស "រំលោភលើទំនុកចិត្ត" ត្រូវបានបញ្ញាតិ្តក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ចាប់ពីមានត្រា ៣៩១ ដល់មាត្រា ៣៩៦ ដែលក្នុងនោះ ក្នុងមាត្រា ៣៩១ បានបែងចែកទាក់ទងនឹងនិយមន័យ នៃការរំលោភលើទំនុកចិត្តថា "អំពើរំលោភលើសេចក្តីទុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ព្រម ដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិ ទៅធ្វើការប្រើបា្រស់ជាកំណត់" ។ ឧទារហ៍ណ៍ ៖ លោក ក បានខ្ចីរបស់លោក ខ យកទៅប្រើប្រាស់មួយរយៈ ប៉ុន្តែ ដល់ពេលដែលត្រូវប្រគល់រថយន្តត្រលប់មកម្ចាស់គេវិញ លោក ក មិនបានប្រគល់រថយន្តឱ្យលោក ខ វិញឡើយ បែរជាមានគំនិតទុច្ចរិតយករថយន្តនោះ ទៅលក់ដើម្បីលែងល្បែង ។ ក្នុងករណីនេះ លោក ក បានប្រព្រឹត្តអំពើរំលោភទំនុកចិត្ត ដោយសារគាត់មានចេតនាទុច្ចរិត ដោយមិនបនាប្រគល់រថយន្តនោះទៅម្ចាស់គេវិញ ហើយថែមទាំងយកទៅលក់ថែមទៀតផង ។
ចំពោះទោសដែលត្រូវអនុវត្តវិញ អនុលោមតាម មាត្រា ៣៩២ នៃក្រមព្រមទណ្ឌ បានបញ្ញាត្តិថា ៖ អំពើរំលោភលើទំនុចិត្ត ត្រូផ្តន្ទាទោសពន្ធាគារពី៦(ប្រាំមួយ) ខែ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០០ (មួយលានរៀល) ទៅ ៦,០០០,០០០០ (មួយប្រាំមួយលានរៀល) ម្យ៉ាងវិញទៀត បទល្មើសរំលោភទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០០ (បួនលានរៀល) ទៅ ១០,០០០,០០០០ (ដប់លានរៀល) ផងដែរ ។ កាលបើអំពើរំលោភទំនុកចិត្តនេះ ត្រូវបានប្រព្រឹត្តិដោយអភិបាល ឬអ្នកត្រួតពិនិត្យមូលនិធិ ឬបុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យ ធ្វើជំនួសនូវកិច្ចការរបស់អ្នកទាំងនេះ ឬនិយោជិតដែលទទួលអាណត្តិពីនីបុគ្គល ដែលប្រព្រឹត្តិអំពើណាមួយដែលជាការរំលោភលើទំនុកចិត្តក្នុងគោលបំណងទទួលផលប្រយោជន៍ ដល់ខ្លួន ឬតតិយជន ឬក្នុងគោលបំណងធ្វើឱ្យខូចខាតនីតិបុគ្គល ហើយបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះ ។
មិនតែប៉ុណ្ណោះ អំពើរំលោភទំនុកចិត្តក៏ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០០០០(បួនលានរៀល) ទៅ ១០,០០០,០០០០(ដប់លានរៀល)ផងដែរ ។ ប្រសិនបើគេរកឃើញថាមានស្ថានទម្ងន់ទោសនេះដែរ ក្នុងមាត្រា ៣៩៤ បានចែងពីល័ក្ខខណ្ឌដែលអាចកំណត់ថាជាស្ថានទម្ងន់ទោសបានទាល់តែ បទល្មើសនោះ ប្រព្រឹត្តិឡើង ៖
Ø ដោយបុគ្គលណាម្នាក់ដែលបានធ្វើការអំពាវនាវដល់សាធារណជន ដើម្បីទទួលបានមូលនិធិ ឬតម្លៃសម្រាប់ចាប្រយោជន៍ផ្ទាល់ខ្លួន ឬជាប្រយោជន៍សម្រាប់សហគ្រាសឧស្សាហកម្ម ពាណិជ្ជកម្ម ។
Ø ដោយអាណត្តិគាហករបស់តុលារការ ឬអ្នកជំនួយរបស់តុលារការនៅក្នុងក្របខណ្ឌនៃមុខងាររបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញការងាររបស់ខ្លួន ។
Ø ដោយអ្នករាជការសាធារណ និងក្នុងក្របខណ្ឌនៃមុខងាររបស់ខ្លួន ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ។
បញ្ជាក់ : ចំណែកការបំពានកាព្វកិច្ច លើការអនុវត្តកិច្ចសន្យារដ្ឋប្បវេណី ឬកិច្ចសន្យាពាណិជ្ជកម្ម ពុំមែនជាកម្មវត្ថុ នៃបទល្មើសរំលោភលើទំនុកចិត្តដែលបញ្ញាត្តិក្នុងក្រមព្រហ្មទណ្ឌនោះឡើយ ។ ក្នុងករណីដែលភាគីណាមួយមិនអនុវត្តកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យា ភាគីដែលត្រូវបានគេរំលោភបំពានអាចដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋប្បវេណី ។
ឧទាហរណ៍ : លោក ក បានខ្ចីប្រាក់របស់លោក ខ ចំនួន USD ១០,០០០ (មួយម៉ឺនដុល្លារអាមេរិក) ដោយបានចុះកិច្ចសន្យាខ្ចីប្រាក់ដោយកំណត់យកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨ ជាពេលដែលលោក ក ត្រូវសងប្រាក់ ។ កាលកំណត់សងបានមកដល់ ប៉ុន្តែ លោក ក ពុំបានសងប្រាក់មកតាមការកំណត់ឡើយ ក្នុងករណីនេះ អំពើដែលលោក ក បានប្រព្រឹត្តិពុំមែនជា បទល្មើសរំលោភលើទំនុកចិត្ត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌឡើយ ប៉ុន្តែ សកម្មភាពនេះ ជាអំពើមិនអនុវត្តកាតព្វកិច្ចដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណីប៉ុណ្ណោះ ។