12/22/2024 8:04:11 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក​ ណង​ ពិសិដ្ឋប្រធានមន្ទីរសេ​ដ្ឋកិច្ច​និងហិរញ្ញវត្ថុខេត្ត​សៀមរាបល្បីខាង​ពុករលួ​យ
Mon,28 October 2019 (Time 07:14 PM)
ដោយ ៖ ktk168 (ចំនួនអ្នកអាន: 1765នាក់)


ថ្មីៗ​នេះ​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក ណង ពិសិដ្ឋ កំពុង​បង្កើត​សកម្មភាព​ពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត ហើយ​អំពើពុករលួយ​របស់លោក ណង ពិសិដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​សម្រាប់​មន្ទីរ​និង​អង្គភាព​នានា​ចំណុះ​សាលាខេត្ត​សៀមរាប​ផងដែរ​។ លើស​នេះ​ទៅទៀត​លោក ណង ពិសិដ្ឋ តែង​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទៅ​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​អំពើពុករលួយ​និង​រឿងអាស្រូវ​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​លោក អូន ព័ន្ធមុនីរ័ត្ន និង​មន្ត្រី​ធំៗ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ ជា​បង្អែក​ទេនោះ គឺ​លោក ណង ពិសិដ្ឋ ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​

បើតាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក ណង ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ណង ពិសិដ្ឋ ត្រូវបាន​លាតត្រដាង​ជា​បន្ត​បន្តា​ប់​យ៉ាងណាក៏ដោយ ក៏​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​មន្ត្រី​ធំៗ​ក្នុង​ក្រសួង​នេះ​សម្ងំ​ស្ងាត់ឈឹង​តែម្តង​។ ចំណែក​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនទាន់មាន​ពេលវេលា​សមរម្យ​ណាមួយ​ដើម្បី​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ណង ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប នៅឡើយ​ទេ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ណង ពិសិដ្ឋ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រី​គណនេយ្យ​ប្រចាំ​មន្ទីរ​និង​អង្គភាព​នានា​ជុំវិញ​សាលាខេត្ត​សៀមរាប នៅតែ​ប្រឈម​នឹង​ការលំបាក​ពេល​ទៅ​ដក​ប្រាក់​ឬ​ទូទាត់​សាច់ប្រាក់​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប​។ ដោយហេតុថា ប្រសិនបើ​មន្ត្រី​គណនេយ្យ​ទាំងនោះ​មិន​កាត់​ភាគរយ​(​ទឹកតែ​) ឲ្យ​ទៅ​លោក ណង ពិសិដ្ឋ និង​បក្ខពួក​តាម​ការកំណត់​ទេនោះ គឺ​មិន​ងាយ​ដក​បាន​សាច់ប្រាក់​យកទៅ​អនុវត្តន៍​គម្រោង​ផ្សេងៗ និង​មិនអាច​ទូទាត់​បិទ​បញ្ជី​បាន​ឆាប់រហ័ស​ឡើយ​។ ហេតុនេះហើយ​ទើប​កន្លងមក​មន្ត្រី​គណនេយ្យ​តាម​បណ្ដា​មន្ទីរ​អង្គភាព​នានា​ចំណុះ​សាលាខេត្ត​សៀមរាប បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ណង ពិសិដ្ឋ ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដឹងឮ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​ជាក់ស្ដែង​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវបាន​គេ​ដឹងថា ជា​បង្អែក​រឹងមាំ​របស់លោក ណង ពិសិដ្ឋ ហើយ​ទុក​ឲ្យ​មន្ត្រី​ពុករលួយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន។

65761572_358573278056436_7488893702463553536_n72336727_2457209917894537_6167059341787529216_n

66295403_2264007540361078_1666609819525578752_n

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់