បែកធ្លាយទៀតហើយ លោកចាងហ្វាងកាសែតកម្ពុជារុងរឿង កាងបទល្មើសព្រៃឈើ
រាជធានីភ្នំពេញៈ យោងទៅលើការចុះផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចោទជាសំនួរពាក់ព័ន្ធរឿង កាងបទល្មើសព្រៃឈើ ដែលនោះមាននៃថា រួមដៃជាមួយពួកឈ្មួញដើម្បីបំផ្លាញជាតិ។
យ៉ាងណាម៉ិញ រឿងអ្នកកាសែតកាងបទល្មើសព្រៃឈើ មិនមែនជារឿងបុគ្គលនោះឡើយ ព្រោះថាពាក្យថាកាសែត អ្នកកាសែត នឹងធ្វើអោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្លូយ៉ាង ធ្ងន់ធ្ងរដល់អ្នកសារព័ត៌មានដ៏ទៃទៀត។
ជុំវិញបញ្ហានេះ លោកចាងហ្វាងកាសែតកម្ពុជារុងរឿងក៏បានបកស្រាយថា ”ដឹងមិនច្បាស់ផង ខំនិយាយណាស់លោកចាងហ្វាងដូរបាយកញ្ចប់។ រៀនធ្វើព័ត៌មានម្តងទៀតពីរៀមច្បង។ កុំឡាគេធឺ ថាតាមតែគេ អ្នកព័ត៌មានបែបនេះចុះផ្សាយគ្មានការពិតចឹង ហើយបានជារកដូរបាយកញ្ចប់គេមិនដូរផង។”
សូមបញ្ជាក់ថា នៅក្នុងសម្តីគាត់ បានដៀលចាងហ្វាងផ្សេងថា ជាអ្នកកាសែតដូរបាយកញ្ចប់។ នោះគឺត្រឹមត្រូវហើយ តាងនាមខ្ញុំជាចាងហ្វាងមិត្តខ្មែរ ខ្ញុំក៏ធ្វើព័ត៌មានដូរបាយកញ្ចប់ដែរ ហើយក៏មិនមានលុយចូលហាងធំៗ មានឡានជិះ ដូចលោកចាងហ្វាងកម្ពុជារុងរឿងដែរ។ ព្រោះនៅពេលធ្វើព័ត៌មានម្តងៗ ខ្ញុំមិនគិតរឿងលុយជាធំនោះទេ គឺពួកខ្ញុំធ្វើដើម្បីប្រទេសជាតិ ស្របជាមួយគោលការណ៍ស្នើសុំអាជ្ញាប័ណ្ណ ដែលមានអត្ថន័យទាំងស្រុងថា “សំណើរសុំបើកគេហទំព័រសារព័ត៌មានៈ ដោយខ្ញុំបាទមានបំណងចង់ចូលរួមចំណែក ក្នុងប្រព័ន្ធផ្សព្វផ្សាយ អោយបានផុសផុល នៅក្នុងសង្គមបន្ថែមទៀត ជាពិសេសខ្ញុំចង់ចូលរួមលើលស្ទួយវិស័យសារព័ត៌មាន ហើយខ្ញុំសន្យាថា នឹងមិនធ្វើរឿងទាំងឡាយណាដែលបំផ្លាញជាតិខ្លួនឯងឡើយ”។
ដូចដែរបានរៀបរាប់ខាងលើ ក្នុងនាមខ្ញុំជាអ្នកកាសែតដូចគ្នា សូមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមឱម យ៊ិនទៀង មេត្តាពិនិត្យ និងស៊ើបអង្កេតលើលោក ចាងហ្វាងកាសែតកម្ពុជារុងរឿងទៅលើរឿងដូចដែរបានកំណត់បញ្ហាខាងក្រោមៈ
១. តើគាត់រកស៊ីអ្វីបាន ជាធ្វើត្រឹមអ្នកកាសែតសោះ មានលុយទិញដ៏ឡាន ខណៈពេលដែលអ្នកកាសែតយើងខ្លះ ស្ទើតែគ្មានលុយហូបបាយផងនោះ
២. ដើម្បីសងភាពស្អាតស្អំ ដល់អ្នកសារព័ត៌មានផ្សេងៗ
សូមបញ្ជាក់ផងដែរថា ឯកឧត្តមឱម យ៊ិនទៀង ធ្លាប់ថតជាមួយលោកចាងហ្វាង នៅមុខក្រសួងប្រឆាំងអំពើពុករលួយ ដែរនោះខ្ញុំក៏មិនដឹងថា គាត់អាចយករូបនោះទៅប្រព្រឹត្តអ្វីខ្លះផងដែរ ឬជាការបញ្ជាក់ចំណងមិត្តភាពស្អិតរមួតរបស់ឯកឧត្តមឱម យ៊ិនទៀង និងចាងហ្វាង?
ខ្ញុំគ្រាន់តែជាអ្នកព័ត៌មានជំនាន់ក្រោយ មិនសូវពូកែផ្នែកអក្សរសាស្រ្តនោះទេ បើមានកំហុសដោយអច្ចេតនាណាមួយសូម ឯកឧត្តមឱម យ៊ិនទៀង មេត្តាលើកលែងទោសផង។