ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ CellCart របស់លោកឧកញ៉ាគិត ម៉េង កំពុងកេងប្រវ័ញ្ចន៍ញើសឈាមប្រជាពលរដ្ឋខ្មែរ ល្មើសនឹងការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា?
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់ផ្តោតលើគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឱ្យបានលើសពីកម្រិតអតិបរមាដោយបានជំរុញឱ្យអ្នកវិនិយោគិនជាច្រើនចូលរួមចំណែក រំលែកបន្ទុកដល់រាជរដ្ឋាភិបាលក្នុងនោះវិស័យឯកជន ក៏ជាកត្តាសំខាន់ផងដែរដើម្បីជួយដល់ការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែក្រុមហ៊ុនមួយចំំនួនក៏បានបំពេញបំណងរបស់រដ្ឋាភិបាល ចំណែកឯក្រុមហ៊ុនមួយចំនួនទៀតមិនបានគោរពតាម(ស.ជ.ណ)របស់រដ្ឋាភិបាលនោះទេ មិនតែប៉ុណ្ណោះថែមទាំងបង្កឱ្យមានការព្រួយបារម្ភ ចំពោះការកេងចំណេញខ្ពស់ហួសពីការស្មាន ដែលអាចនឹងធ្វើឱ្យមានហានិភ័យដល់ភាពក្រីក្រ មិនអាចកាត់បន្ថយបានព្រោះវាប៉ះពាល់ជីភាពគ្រួសារប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនជាធុងសំរាមរបស់ប្រទេសណាមួយទេដែលគេស៊ីសាច់អស់រួចចោលកាកសំណល់ឱ្យនោះឡើយ ជាពិសេសអង្គការនិងក្រុមហ៊ុននានាដែលបានចំណាយដើមទុនតិចយកផលចំណេញច្រើនលើសលប់ ដោយបានមកវេចលុយពីកម្ពុជាវាល់លានដុល្លារ បានមកពីការរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ ហើយប្រមូលលុយរត់ទៅបរទេសវិញ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទCellCard របស់លោកឧកញ៉ាគិត ម៉េង កំពុងកេងប្រវ័ញ្ចន៍ញើសឈាមប្រជាពលរដ្ឋខ្មែរឥតឈប់ឈរដោយការកាត់លុយនៅពេលគេបញ្ចូលរាល់លើក បន្ទាប់ពីឆ្លើយតបទៅនឹងបញ្ហានេះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការព្រមានខ្លាំងៗទៅដល់ម្ចាស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទទាំងអស់ឱ្យបញ្ឈប់ការផ្សព្វផ្សាយពីការឃោសនា(ប្រមូសិន)លើកម្មវិធីហ្វ្រីថែមលុយដែលទិញបញ្ចូល1ដុល្លារដូរលុយទទួលបាន100ដុល្លារឬ1ដុល្លារទទួលបាន1000ដុល្លារនោះ គឺជាការខ្ជាស់ខ្ជាយឥតប្រយោជន៍ ឬអាចធ្វើឱ្យបាត់់បង់ប្រាក់ពន្ធចំណូលរដ្ឋ និងជាការបោកប្រាស់អតិថិជនជាអ្នកប្រើប្រាសទូរស័ព្ទ ព្រោះតែបានកាត់លុយពីពួកគេរាល់ពេលទិញកាតបញ្ចូលទឹកប្រាក់ទៅក្នុងគណនីស៊ីមទូរស័ព្ទម្តងៗ និងម្យ៉ាងទៀតដើម្បីជៀសវាងការផ្ញើសារមករំខានផងដែរ។
ប្រជាពលរដ្ឋភាគច្រើនដែលបានប្រើប្រាស់ លេខទូរស័ព្ទប្រព័ន្ធ CellCard កំពុងរងគ្រោះដោយសារក្រុមហ៊ុនរបស់លោកឧកញ៉ាគិត ម៉េង កេងប្រវ័ញ្ចន៍ញើសឈាមពីអ្នកប្រើប្រាស ព្រោះបានបន្លំលួចកាត់លុយរាល់ពេលបញ្ចូលលុយម្តងៗ ហើយខាងក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការបាត់បង់លុយរបស់អតិថិជននោះទេបែរជាចោទប្រកាន់មកលើអតិថិជនវិញថា បានខ្ចីលុយ ឬថាបានភ្ជាប់ប្រព័ន្ធ ភ្ជាប់កម្មវិធីនេះ កម្មវិធីនោះ និងភ្ជាប់អ៊ីនធ័រណេតទាំងបំភ្លើសគ្មានការពិតមិនសមហេតុផលទាល់តែសោះ ព្រោះពួកគាត់បានបញ្ចូលលុយ គ្រាន់តែសំរាប់តេទាក់ទងគ្នាប៉ុណ្ណោះ សឹងតែមិនចេះចុចផង ដែលការចោទប្រកាន់បែបនេះ គឺគ្រាន់តែជាលេសក្នុងការកាត់លុយពីអ្នកប្រើប្រាស ដើម្បីកេងចំណេញរបស់ក្រុមហ៊ុនរាប់លានដុល្លារក្នុងមួយថ្ងៃៗ ទង្វើថោកទាបរបស់ក្រុមហ៊ុនCellCard ហាក់ដូចជាអារកហុតឈាមប្រជាពលរដ្ឋ ដែលប្រើទូរស័ព្ទស៊ីមប្រព័ន្ធCellCard រាប់លាននាក់ បើគិតជាមធ្យមក្នុងមួយនាក់បញ្ចូលទឹកលុយ ត្រឹមតែមួយដុល្លារក៏ស្មើនឹងរាប់ម៉ឺនរាប់លានដុល្លារក្នុងមួយថ្ងៃៗ ដែលក្រុមហ៊ុនបន្លំលួចកាត់យកដោយមិនញញើតនឹងការព្រមានរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះឡើយ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថាក្រុមហ៊ុនCellCard របស់លោកឧកញ៉ាគិត ម៉េង គឺជាឈ្លើងសង្គមដែលតាមតោងទាម អង្គាមឆ្អឹងអតិថិជនជាអ្នកប្រើប្រាស លេខទូរស័ព្ទប្រព័ន្ធ CellCard ដោយម្ចាស់ក្រុមហ៊ុននេះបានបង្គាប់បញ្ជាឱ្យបុគ្គលិក នៅក្នុងក្រុមហ៊ុនបង្កើតកម្មវិធីនេះ កម្មវិធីនោះ រួចបញ្ជូនសារទៅឱ្យលេខទូរស័ព្ទដែលគ្រប់គ្រងដោយក្រុមហ៊ុនCellCard របស់ខ្លួន ដើម្បីចាំកាត់លុយនៅពេលគេបញ្ចូល ធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿទុកចិត្ត ក្នុងការប្រើលេខទូរស័ព្ទប្រព័ន្ធ CellCard ដោយសារតែកាត់លុយមិនរើសមុខគិតតែពីផលប្រយោជន៍ធ្វើយ៉ាងណាឱ្យបានចំណេញកប់ក្តោងលើគំនរឈាមនិងទឹកភ្នែកអ្នកដទៃ សូម្បីតែខ្យងក៏ប្រឹងអារកយកឈាមដែរ ខណ:ដែលលោកឧកញ៉ាគិត ម៉េង សព្វថ្ងៃនេះបានក្លាយជា មហាសេដ្ឋីជាន់ផ្អៀងស្រុកខ្មែរ ដោយសារការរកស៊ីលក់មេឃលក់ខ្យល់មិនខ្វល់ពីភាពលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ដែលបានគាំទ្រប្រព័ន្ធទូរស័ព្ទCellCard តាំងពីដើមរហូតមក ពេលនេះបែរជាលោកឧកញ៉ាគិត ម៉េង ម្ចាស់ក្រុមហ៊ុនមួយនេះ ជិះជាន់កេងប្រវ័ញ្ចន៍កំលាំងញើសឈាមប្រជាពលរដ្ឋគ្មានត្រាប្រណី ដើម្បីប្រមូលលុយធ្វើមានបាន ដោយស្សំបាបច្រើនជាងសន្សំបុណ្យ ពុករលួយមួយលានដងជួយជាតិមួយដងប៉ុណ្ណោះ ។
បុគ្គលិកនៅក្នុងក្រុមហ៊ុនបាននិយាយថា ការភ្ជាប់ប្រព័ន្ធតាមកម្មវិធីនិមួយៗ ដែលធ្វើឱ្យមានការកាត់លុយ ពីអតិថិជននោះ គឺបានតម្រូវឱ្យអ្នកប្រើលេខទូរស័ព្ទប្រព័ន្ធCellCard ទាំងអស់មានជម្រើសទទួលយកតាមការណែនាំរបស់ក្រុមហ៊ុន ដែលថាក្រុមហ៊ុននឹងផ្តល់អត្ថប្រយោជន៍បែបនេះ បែបនោះ ប៉ុន្តែធាតុពិតជាក់ស្តែងពុំបានធ្វើឱ្យអ្នកប្រើប្រាសទទួលផលចំណេញណាមួយឡើយ ក្រៅតែពីខាងក្រុមហ៊ុនកាត់លុយយក ហើយមិនបានឱ្យលុយនោះមកវិញទេ នៅពេលគេបានចូលទៅសួរនាំដល់ក្រុមហ៊ុន រួចឱ្យខាងបុគ្គលិកផ្តាច់សារនោះចោលវិញ ព្រោះមិនត្រូវការភ្ជាប់កម្មវិធីដែលមានភាពមិនប្រក្រតី បណ្តាលឱ្យបាត់លុយបញ្ចូលនោះទេ នៅពេលគេឆ្ងល់ថា តើហេតុអ្វីក្រោយពីបានដោះសារចេញរួចហើយ បែរជានៅតែមិនឃើញមានទឹកលុយបញ្ចូលនោះអញ្ចឹង?
ចំណែកឯខាងបុគ្គលិករូបនោះ បានឆ្លើយថា នេះជាគោលការណ៍របស់ក្រុមហ៊ុនលុះត្រាតែបញ្ចូលលុយលើកក្រោយ ទើបទទួលបានទឹកលុយវិញ មិនតែប៉ុណ្ណោះថែមទាំងប្រើសម្តីគំរោះគំរើយថា បើពិបាកអញ្ចឹងទោះជាអ្នកឯងចង់ឈប់ប្រើលេខប្រព័ន្ធ012ឬគ្រប់លេខក្នុងប្រព័ន្ធCellCard ក៏ដោយក៏គ្មានអ្នកណាគេបង្ខិតបង្ខំដែរ បើទោះបីជាបុគ្គលិកក្រុមហ៊ុនCellCard មួយចំនួនទៀតកំពុងដើរលក់ស៊ីមនិងចែកលេខប្រព័ន្ធ012 ដោយសេរីគ្មានអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនក៏ដោយដែលកំពុងល្មើសច្បាប់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវបានហាមឃាត់ជាដាច់ខាតផងដែរ។
ករណីក្រុមហ៊ុនCellCard របស់លោកឧកញ៉ាគិត ម៉េង កំពុងប្រព្រឹត្តអំពើពុករលួយជាមួយភ្នាក់ងារបម្រើសេវាកម្មCellCard តាមរយ:ការកេងប្រវ័ញ្ចន៍ជញ្ជក់ញើសឈាមប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលជាអ្នករងគ្រោះយ៉ាងអយុត្តិធម៌ ដោយសារក្រុមហ៊ុនមួយនេះរកស៊ីតាមរបៀបធ្វើស្រែលើខ្នងរាស្ត្រ ដោយគំនិតទុច្ចរិតលួចបន្លំកាត់យកលុយពីអ្នកប្រើលេខទូរស័ព្ទក្នុងបណ្តាញប្រព័ន្ធរបស់ខ្លួន គឺជាការបោកប្រាស់ទាំងស្រុង មកលើប្រជាពលរដ្ឋក្រីក្រយ៉ាងគគ្លើនមិនញញើតកោតខ្លាចចំពោះច្បាប់បន្តិចសោះឡើយ ពីព្រោះលោកឧកញ៉ាគិត ម៉េង អាងខ្លួនមានលុយមានអំណាច ចង់ធ្វើអ្វីស្រេចតែអំពើចិត្ត ដោយគ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាហ៊ានទៅអប់រំណែនាំ និងធ្វើការហាមឃាត់ពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុនលោកបាននោះទេ គេនឹងរង់ចាំមើលថា តើលោកឧកញ៉ាគិត ម៉េង ដែលជាសេដ្ឋីម្ចាស់ក្រុមហ៊ុនCellCard កំពុងកើបលុយពីញើសឈាមប្រជាពលរដ្ឋខ្មែរយ៉ាងព្រហើនបែបនេះ ដោយជិះលែងដៃប្រឆាំងនឹងបម្រាមដ៏ធ្ងន់ធ្ងរ មិនគោរពតាមបទបញ្ជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាដល់ពេលណាទៀត?៕