12/22/2024 8:04:00 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
តូច​លេខ​៥០៣ លោក ឃួន ជឿន នៅតែ​ឃុបឃិត​បើក​ច្រករបៀង​អូរបីជាន់ឲ្យ​មេឈ្មួញ​នាំចូល​ទំនិញគេចពន្ធ
Thu,21 June 2018 (Time 09:03 AM)
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 1835នាក់)


(បន្ទាយមានជ័យ)៖ប្រភពពី​នាយទាហាន​និង​ពលទាហាន​ក្នុង​អង្គ​ភាពវរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៣ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ដែលជា​មេបញ្ជាការ​យោធា​អង្គ​ភាពវរ​សេនា​តូច​លេខ​៥០៣ នៅតែ​ឃុបឃិត​បើក​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ម៉ូតូ​គេចពន្ធ​ស៊េរី​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទៀតផង​។ ជាងនេះទៅទៀត​នៅ​ច្រករបៀង​អូរ​បី​ជាន់ បច្ចុប្បន្ន​ឈ្មួញ​អាច​នាំចូល​គោក្របី ជ្រូក​រស់ មាន់​ទារ​ស់ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុ​ប​ឃិ​បើកដៃ​ពី​សំណាក់​មន្ត្រី​ពុករលួយ​ជា​ប្រព័ន្ធ​។ ចំណែក​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ មិន​ចាត់​វិធាន​ការបិទច្រក​របៀង​អូរ​បី​ជាន់ ដើម្បី​ឲ្យ​ស្របតាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​នោះទេ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ច្រករបៀង​អូរ​បី​ជាន់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង្គភាព​យោធា​វរ​សេនា​តូច​៥០៣ គឺជា​ច្រក​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​នាំចូល​គោក្របី​និង​មាន់​ទា​រស់​ពី​ស្រុក​សៀម តាម​ច្រក​នេះ​យ៉ាង​អនាធិបតេយ្យ​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បើតាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក ឃួន ជឿន មេបញ្ជាការ​យោធា​វរ​សេនា​តូច​លេខ​៥០៣ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិភាគ​៥​ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៊ុន សេង ទេនោះ​គឺ​លោក ឃួន ជឿន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

គួរ​រំលឹក​ដែរ​ថា​ថ្មីៗ​នេះ​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​ថ្មី​ទៀត​ឲ្យ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បិទ​ច្រករបៀង​ទាំងអស់​តាម​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​រាលដាល​បន្តទៀត​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​ការពារ​ព្រំដែន​និង​យោធា​ការពារ​ព្រំដែន​នៅក្នុង​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក ជាច្រើន​កន្លែង​នៅតែ​ដំណើរការ​យ៉ាង​រលូន​។ ក្នុងនោះ​ច្រករបៀង​អូរ​បី​ជាន់ នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​វរ​សេនា​តូច​លេខ​៥០៣ ដែលមាន​លោក ឃួន ជឿន ជា​មេបញ្ជាការ កំពុង​ក្លាយជា​ច្រក​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ គួរ​ពិនិត្យឡើងវិញ​អំពី​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តបន្ទាយមានជ័យ ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ជាច្រើន​កន្លែង​ទៀត នៅតែ​ដំណើរការ​យ៉ាង​រលូន​ដោយខ្វល់ពីអ្វីឡើយ..?។

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់