12/22/2024 8:26:02 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
លោក មួង ដា​រ៉ា មេ​គយ​ច្រក​ជ្រៃ​ធំ នៅតែ​សប្បាយ​ប្រមូល​លុយ​ពី ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន​គ្រប់ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន និង​មួយចំណែក​ឧបត្ថម្ភ​ឆ្នាំងបាយ​មេៗ
Fri,12 January 2018 (Time 08:25 AM)
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 1919នាក់)


     ​ប្រភព​បាន​បង្ហើប​ថា ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​រកស៊ី​ដឹកទំនិញ ឆ្លងកាត់​ច្រក​ជ្រៃ​ធំ មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក​មួង ដា​រ៉ា ដូចជា​ឧ​ត្ត​ម​សេនីយ៍​មួយចំនួន ដែល​នាំចូល ប្រភេទ​គ្រឿងសំណង់ មានដូចជា ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ ដែក ទំនិញ​ចាប់ហួយ ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ ប្រើប្រាស់​រថយន្ត ផ្ទុក​លើស​ទម្ងន់ បំផ្លាញ​ផ្លូវ​និង​ស្ពាន តាមផ្លូវ​ជាតិ​លេខ​២១ ច្រើន​ឆ្នាំ​មកហើយ មិនសូវមាន​ការត្រួត​ពិនិត្យ​នោះទេ​។ គេ​ដឹងថា មន្ត្រី​គយ​របស់លោក មួង ដា​រ៉ា បាន​ជួយ​សម្របសម្រួល ក្រូមេ​ឯកសារ ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ នាំ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​មួយខែៗ មិនដែល​មាន​នរណា ហ៊ាន​សួរនាំ​នោះទេ ព្រោះ​លោក មួង ដា​រ៉ា បាន​អួត​ប្រាប់​គេ​ថា គាត់​ប្រឹងរក​ចំណូល ថ្លៃ​បាយ​ជូន​ថ្នាក់លើ​។​

 

     ​សកម្មភាព​ដោយឡែក​កូនចៅ របស់លោក មួង ដា​រ៉ា បាន​ឃុបឃិត​ឲ្យ មាន​ការហូរចូល​ជ្រូក​ក្រហម ឬ​ជ្រូក​ត្រចៀក​ខៀវ មាន់ ទា ត្រី​ឆ្តោ និង​ម្ហូបអាហារ មាន​សារ​ធាតុគីមី ជាពិសេស​ថ្នាំពេទ្យ​ក្លែងក្លាយ​មកពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្នុងស្រុក​កោះធំ យ៉ាង​ប្រ​សេក​ប្រសាច ក៏​ជា​ប្រភព​ចំណូល​មិនធម្មតា សម្រាប់​ជំនាញ​គយ របស់លោក មួង ដា​រ៉ា ដែល​អាច​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន តាមរបៀប​ពុករលួយ មិន​ខ្វល់ខ្វាយ​ចំពោះ​ការអំពាវនាវ​របស់​ស​ម្តេច​តេ​ជោ និង​ការ​រឹតបន្តឹង របស់លោក ឱម យ៉ិនទៀង ម្តងណា​ឡើយ ដូចដែល​មន្ត្រី​តូចតាច​មួយចំនួន បានបញ្ជាក់ និង​រិះគន់ថា លោក មួង ដា​រ៉ា មិនដែល​ព្រឺ​រោមជើង ចំពោះ​ចំណាត់ការ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​សូម្បីតែ​ប៉ុន​សរសៃសក់​។​

 

     ​ថ្មីៗ​នេះ ច្រក​សម្ងាត់​មួយ​ត្រូវបង្កើត​ឡើង​នៅ ក្បែរ​នឹង​ច្រក​អន្តរជាតិ​ជ្រៃ​ធំ ស្ថិតនៅ​ក្នុងភូមិ​៧ ឃុំ​សំពៅ​លូន ស្រុក​កោះធំ​។ ច្រក​សម្ងាត់​នេះ គឺ​នៅ​នឹង​ក្បែរ​ច្រាំងទន្លេ​បាសាក់ ទំនិញ​គេច ពន្ធ​ស្ទើរតែ​គ្រប់​ប្រភេទ កំពុងតែ​ហូរ​ចូល​ពី​ប្រទេស​វៀតណាម ហើយ​ទំនិញ​ចូលមក គឺ​ត្រូវគេ​ដឹក​តាម​ទូក​មក​ទម្លាក់​នៅ​ទីនោះ ដើម្បី​ផ្ទេរ​តាម​រថយន្ត​នាំចូល​មកកាន់​ទីក្រុង​ភ្នំពេញ​។ ហើយ​ទំនិញ​ដែល​ត្រូវ​នាំ​ចូលមក​តាម​ច្រក​នេះ មានដូចជា​បន្លែ ផ្លែឈើ និង​បង្កប់​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​។ ច្រក​មួយ​នេះ គឺ​គ្រប់គ្រង​ដោយ​មន្ត្រី​ជំនាញ នៃ​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ក្រោម​ការចាត់ចែង​ពី​លោក មួង ដា​រ៉ា ដែល​វា​គឺជា​ច្រក​មួយ​បន្ថែមទៀត​សម្រាប់​ឲ្យ​ពួកគេ​រកលុយ​ដាក់​ក្នុង​ហោប៉ៅ​ឆៅៗ​៕ សហការី​ ​

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់