ហ៊ូវ ជីវ៉ៃ ដឹកជញ្ជូនប្រណីតចេញពីព្រៃសហគមន៏បាន ដោយសារអាជ្ញាធរខេត្តនិងមេប៉េអឹមជាអ្នកជួយជ្រោមជ្រែង?
រតនគិរី ៖ តាមសេចក្តីរាយការណ៏ពីប្រជាសហគមន៏ក្នុងឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរីបានអោយ ដឹងថានៅយប់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៨មេឈ្មួញឧក្រឹដ្ឌកម្មព្រៃឈើឈ្មោះ ហ៊ូវជីវៃ និងបក្សពួកកំពុងប្រមូលឈើចេញពីព្រៃសហគមន៏តាមត្រាក់ទ័រ ប្រហែល១០គ្រឿងកំពុងអូសឈើចេញពីព្រៃសហគមន៍ភូមិបាដលឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនះគិរី ចេញយកទៅប្រទេសវៀតណាម តាមផ្លូវទឹកយ៉ាងរលូនដោយមិនមានការភ័យបារម្មណ៏អ្វីទាំងអស់ដោយសារសមត្ថកិច្ចនិងអាជ្ញាធរមួយចំនួនក្នុងខេត្តរតនះគិរី មិនខ្វល់នឹងការព្រមានរបស់ សម្ដេចក្រឡាហោម សខេង ហ៊ាន បើកដៃ អោយមានការកាប់ឈើទ្រង់ទ្រាយធំ តាម បន្ទាត់ព្រំដែនកម្ពុជាវៀតណាមយ៉ាងរង្គាសដោយមិនមានទប់ស្កាត់និងបង្ក្រាប?
តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចឈរជើងនៅក្នុងខេត្តរតនះគិរីបានទទួលផលប្រយោជន៏យ៉ាងក្រាស់ក្រែងពីមេឈ្មួញជនជាតិវៀតណាមឈ្មោះ ហ៊ូវជីវៃមេឧក្រឹដ្ឌកម្មព្រៃឈើប្រចាំភូមិភាគឦសាន្តជាងនេះទៅទៀតបានជាមេឈ្មួញឈើជនជាតិវៀតណាមឈ្មោះហ៊ូវជីវៃអាចគៀងគរមនុស្សនិងបក្សពួកចូលកាប់នៅក្នុងតំបន់ហាមឃាត់ក្នុងដែនព្រៃសហគមន៏បានប្រជាពលរដ្ឌដាក់ការសង្ស័យទៅលើអាជ្ញាធរខេត្តនិងលោកគឹមរស្មី មេប៉េអឹមខេត្តរតនះគិរីនិងសមត្ថកិច្ចជាអ្នកនៅពីក្រោយខ្នងមេឧក្រឹដ្ឌកម្មព្រៃឈើឈ្មោះហ៊ូវជីវៃទេីបមេឈ្មួញជនជាតិវៀតណាមរូបនេះជាន់ផ្អៀងខេត្តមួយនេះ។
សេចក្ដីរាយការណ៏បានបន្តទៀតថា ក្នុង ឃុំ ញ៉ាង ស្រុកអណ្ដូងមាសខេត្តរតនះគិរីមានឈ្មួញ កំពុងកាត់ប្រមូលឈើ យ៉ាងអនាធិបតេយ្យ និងមានជនជាតិវៀតណាម រាប់រយនាក់និងគ្រឿងចក្រ វៀតណាមរាប់រយគ្រឿង កំពុង កាត់ប្រមូលឈើឆ្លងដែន ខុសច្បាប់ជារាងរាល់ថ្ងៃនិងរាល់យប់ហើយបន្តដឹកតាមក្បួនអូសឈើទៅប្រទេសវៀតណាមរាប់រយទូកនិងក្បួន ស្ថិត នៅ ចន្លោះ បង្គោល លគ្គ លេខ ១៤ និង ១៥ ក្នុង ភូមិភិលើ ឃុំ ញ៉ាង ស្រុកអណ្ដូងមាសខេត្តរតនគិរីជារាងរាល់ថ្ងៃ ។
ចំណែកប្រភពពីប្រជាសហគម្មន័ ជនជាតិដើមភាគតិច ចារ៉ាយ ក្នុង ភូមិ ប៉ាដល ឃុំសេសាន្ត ស្រុកអូយ៉ាដាវ ខេត្តរតះគិរី បានលើកឡើងដែរថា ឈ្មួញ ឈ្មោះ ស៊ីនឿន នឹងឈ្មោះ ប៊ិក ជានាក់ទិញព្រៃ សហគម្មន៍ ព្រៃកាពារ អោយវៀតណាម ចូលកាត់ឈើ ជារៀងរាល់ថ្ងៃ ព្រោះសមត្ថកិច្ចនិងអាជ្ញាធរខេត្តគាត់គ្មានឆន្ទះបង្ក្រាបនិងទប់ស្កាត់បើទោះបីមានការស្តីបន្ទោសយ៉ាងធ្ងន់ៗពីសំណាក់សម្តេចក្រឡាហោមសខេងយ៉ាងណាក៏អាជ្ញាធរខេត្តនិងសមត្ថកិច្ចមេព្រៃរឹតតែផ្គើននិងប្រសាសន៏សម្តេចក្រឡាហោមយ៉ាងងើល ?
បើតាមការផ្ដល់ ព័តមានពី មន្ត្រីមួយរូប ក្នុងវិរះការពារព្រំដែន គោក លេខ៦២៣. សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ឈ្មួញ ហូវជីវៃ ជានាក់ ផ្ដល់លុយ អោយឈ្មោះ ស៊ីនឿន និងឈ្មោះ ប៊ិក រត់ការទិញព្រៃខាងលើ។ និងឈ្មោះហូវជីវៃជាអ្នករត់កាផ្ទាល់បង់លុយអោយ គ្រប់ជំនាញ និងស្ថាប័នពាក់ពន្ធ័ក្នុងខេត្តរតនះគិរី ទាំងអស់ ។ បញ្ហាបទល្មើសព្រៃឈើនៅតែជាចំណុចរេសីបដែលថ្នាក់ដឹកនាំត្រូវតែគិតគូរនិងអភីរក្សនិងអភិវឌ្ឃន៏ប្រកបដោយចេរភាព .
បញ្ហាខាងលើនេះ គឺ មានមន្ត្រីជាច្រើនរូប សង្ស័យ កំពុងឃុបឃិតជាមួយឈ្មួញ បើកដៃអោយមាន ការកាប់ឈើទ្រង់ទ្រាយធំ នៅចំណុចខាងលើ គឺមានដូចជាលោក ស្នងការ ងួន គឿន លោកស្នងការង វ៉ាន សង្វាតទទួលផែនប្រឆាំងបទលល្មើសសេដ្ធកិច្ច លោក ជាតារា ប្រធានការិយាល័យ ប្រឆាំង បទលល្មើសសេដកិច្ច លោក ហេង រតនះ ស្នងការងទទួលបន្ទុកការពារនិងបង្ក្រាបទល្មើសតាមព្រំដែន។
លោក ងួនសុវណ្ណា មេវិរះកាពាព្រំដែនគោកលេខ៦២៣ លោកនង ដាមេប៉ុស្តិ៍ របៀងភូមិភិលើចំណុះអោយវិរះកាពាព្រំដែនគោកលេខ៦២៣ លោក សូសំណាង អធិកាស្រុកអូយាដាវ និងលោកអភិបាលស្រុកអូយ៉ាដាវ សង្ស័យទទួលលបានលាភសាការះ ច្រើនពីឈ្មោះហូវជីវៃ ឬយ៉ាងណាបានជាមិនមានវិធានការបង្ក្រាប ។ ចំណែក លោក គឹមរស្មី មេមញ្ជាការកងរាជអាវុធហត្តខេត្ត ក៏សំងំឈឹងដែរ ។
បញ្ហាខាងលើនេះ គួរតែឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាបើកការស៊ើប អង្កេតអោយបានស៊ីជម្រៅទៅលើមន្ត្រីគ្រាប់ល្ពៅនៅខេត្តរតនគិរី ព្រោះធំក្លិនមិនសូវក្រអូបឡើយជាងនេះទៅទៀត អាជ្ញាធរនិងសមត្ថកិច្ចនៅខេត្តភាគឦសាន្តមួយនេះរឹតតែផ្គើននិងប្រសាសន៏ដ៏ថ្លៃថ្លាសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់បទល្មើសធម្មជាតិព្រៃឈើអោយទាន់ពេលវេលា បើពុំដូចនោះទេ ព្រៃឈើខាងលើ និងត្រូវបាត់បង់ទាំងស្រុងនាពេលដ៏ខ្លីខាងមុខ ៕
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គភាពសារព័ត៌មាន មិនអាចសុំការបញ្ជាក់អំពីសមត្ថកិច្ចពាក់ព័ន្ធខាងលើបាននៅឡើយ ៕