មន្ត្រីជំនាញចុះពិនិត្យផ្សារ៣កន្លែងកណ្តាល ក្រុងរកឃើញឡូតដែលមាន សារធាតុបូរ៉ាក់ប៉ះពាល់សុខភាព និងដកហូតបានចំនួន៥គីឡូក្រាម នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖មន្ត្រីជំនាញចុះពិនិត្យផ្សារ៣កន្លែងកណ្តាលក្រុងរកឃើញឡូតដែលមានសារធាតុបូរ៉ាក់ប៉ះពាល់សុខភាពនិងដកហូតបានចំនួន៥គីឡូក្រាមនៅព្រឹកថ្ងៃទី០៥ខែតុលាឆ្នាំ២០១៨នៅក្រុងសិរីសោភ័ណ។
លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានប្រាប់ថា៖យុទ្ធនាការចុះពិនិត្យទំនិញនៅអំឡុងបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជំបិណ្ឌជិតមកដល់មន្ត្រីមន្ទីពាណិជ្ជកម្មខេត្តបានរួមសហការជាមួយមន្ត្រីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការពិនិត្យតាមផ្ទៈនិងស្តង់ផ្សាររាល់ពិនិត្យរកទំនិញដែលហួសការបរិច្ឆេតប្រើប្រាស់និងអប់រំណែនាំដល់អាជីវករនិងប្រជាពលរដ្ឋចូលរួមការពារសុខមាលភាព។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលដែលមន្ត្រីជំនាញចុះពិនិត្យទំនិញនៅតាមផ្ទៈស្តង់និងផ្សារត្រីក្រុងប៉ោយប៉ែតជាប់ជាយដែនគឺមន្ត្រីជំនាញបានដកហូតទំនិញហួសការបរិច្ឆេទផុតកំណត់ប្រើប្រាស់ត្រូវបានដកហូតហើយមន្ត្រីជំនាញបានរកឃើញបង្អែមមាន ឡូត និងបាញ់ឌុក ដែលមានសារធាតុបូរ៉ាក់ ដែលអ្នកបរិភោគ ប៉ះពាល់សុខភាពបានហើយត្រូវបានដកហូតជិត៥គីឡូក្រាម។
លោកបានបញ្ជាក់ថា៖ក្រោយពេលមន្ត្រីជំនាញរកឃើញ ឡូត និងបាញ់ឌុក ដែលផលិតក្នុងស្រុកដែលប្រើប្រាស់ជាតិបូរ៉ាក់ប៉ះពាល់សុខភាពអ្នកបរិភោគនៅផ្សារជាប់ជាយដែនក្រុងប៉ោយប៉ែត ហើយដោយមានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូលលោកបានដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើប្រតិបត្តិចុះពិនិត្យចំនួន៣ផ្សារក្នុងក្រុងសិរីសោភ័ណមាន ផ្សារសិរីសោភ័ណ និងផ្សារហ៊ុយឡេង និងផ្សារចំការគរ បានរកឃើញឡូតដែលមានសារធាតុបូរ៉ាក់តូបលក់បង្អែមក្នុងផ្សារចំការគររឺផ្សារថ្មីត្រូវបានដកហូតចំនួន៥គីឡូក្រាមហើយសាកសួរព័ត៌មានទៅអ្នកលក់បង្អែមឡូតបានទិញពីអ្នកលក់ដុំដែលយកមកអោយហើយផលិតនៅក្នុងស្រុក។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ក្រោយពេលទទួលព័ត៌មានហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាកន្លែងដែលផលិតឡូតមានសារធាតុបូរ៉ាក់ដើម្បីចាត់ការតាមច្បាប់ហើយការចុះពិនិត្យផ្ទះនិងស្តង់ផ្សារចំនួន៣កន្លែងក្រុងសិរីសោភ័ណនេះបានរកឃើញដកហូតទំនិញហួសការបរិច្ឆេទនិងផុតការប្រើប្រាស់មានទឹកក្រូចដបជ័រ១៦ដប កំទិចមី៦៥០កញ្ចប់ ស្រាបៀរ៩កំប៉ុង ទឹកគ្រាប់ជី៦ដប សាប៊ូដុះខ្លួន២០៨ដុំ ទឹកដោះគោ៤កំប៉ុង ស្ករគ្រាប់២៤៥គ្រាប់ លុតបង្អែម១ធុងស្មើ៥គីឡូក្រាមដែលមានសារធាតុបូរ៉ាក់៕