12/22/2024 1:56:44 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ខេត្តព្រះសីហនុ បានដុតកម្ទេចចោល ទំនិញម្ហូបអាហារខូចគុណភាពជាង ៦តោននៅទីលានចាក់សំរាម
Thu,07 December 2017 (Time 02:35 PM)
ដោយ ៖ គតិជាតិខ្មែរ (ចំនួនអ្នកអាន: 1789នាក់)


(ព្រះសីហនុ)៖ ទំនិញម្ហូបអាហារខូចគុណភាព និងទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង ០៦តោន ដែលមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ និងដកហូតបានពីអាជីវករ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០១៧នេះ ត្រូវបានដុតកម្ទេចចោល នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីនេះដុតកម្ទេចទំនិញម្ហូបអាហារខូចគុណភាពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ នៅក្នុងផ្សារ តាមហាងទំនិញមួយចំនួននៅទូទាំងខេត្ត និងតាមបណ្តាមាត់ច្រកត្រួតពិនិត្យ ជាលទ្ធផលបានរកឃើញទំនិញ ម្ហូបអាហារមួយចំនួនខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងច្បាប់ហាមឃាត់ ដកហូតយកមករក្សាទុក ដើម្បីដុតបំផ្លាញចោល។ ទំនិញម្ហូបអាហារ ខូចគុណភាព ដែលដុតកម្ទេចចោលនាពេលនេះ មានដូចជា ម្សៅទឹកដោះគោ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ គ្រឿងសមុទ្រ បន្លែ ជ្រក់ ប្រហិត សរុបចំនួន ៦,០៨០គីឡូក្រាម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ព្រមទាំងអាជ្ញាធរខេត្តព្រះសីហនុ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសតូ្រវខ្ពស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញឲ្យមន្ត្រីកាំកុងត្រូលទាំងអស់ ធ្វើការពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីបម្រើការងារត្រួតពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ ធានាឲ្យបាននូវអនុលោមភាពរបស់ទំនិញទាំងនាំចេញទាំងនាំចូល៕

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់