12/22/2024 8:15:06 AM
គេហទំព័រកាសែត គតិជាតិខ្មែរ, សារព័ត៌មានជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
ឧកញ៉ាលឹម ប៊ុណ្ណាសហការជាមួយឧកញ៉ាគិត ម៉េងកៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​តំបន់​បាត​អាង
Wed,27 December 2017 (Time 09:59 PM)
ដោយ ៖ ktk (ចំនួនអ្នកអាន: 2243នាក់)


 



លោកឧកញ៉ាលឹម ប៊ុណ្ណានិង ភរិយាឈ្មោះថុង​ ធីតាសហការជាមួយ លោកឧកញ៉ា គិត ម៉េងម្ចាស់ក្រុមរ៉ូយ៉ាល់គ្រុម កាប់បំផ្លាញព្រៃឈើកាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍។

 

យោងតាមប្រភពពីខេត្តស្ទឹងត្រែងឲ្យដឹងថាលោកឧកញ៉ាលឹម ប៊ុណ្ណាកំពុងសហការជាមួយក្រុម
ហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) របស់ឧកញ៉ាគិត ម៉េងដែលប្រព្រឹត្តបទល្មើស​ព្រៃឈើ​នៅ​ខេត្
តស្ទឹងត្រែង​ដោយឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា 
គិត ម៉េ​ង និងលោក សាន ចយជាមេការរបស់លោកឧកញ៉ា លឹម ប៊ុណ្ណាដែលមានភរិយាឈ្មោះ
ថុង ធីតាគឺជាអ្នកដែលបាន​និង​កំពុង​តែ​កៀរគរ​ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ហើយ​
ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅ​ជា​ឈើ​ស្របច្បាប់ រួច
ដឹកយកទៅលក់នៅប្រទេសយួន។
ប្រភពដែលស្និទ្ធនឹងលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិដដែលនោះឲ្យដឹង​ទៀត​ថា ឈ្មោះ សាន ច​យ មេការរបស់លោកឧកញ៉ា លឹម ប៊ុណ្ណានិងឈ្មោះ ហឿ​ន ប៊ុ​ន​ជឿន ក៏​កំពុង​
តែ​ឲ្យ​ពលរដ្ឋ​កាប់ និង​ប្រមូល​ឈើ​រហូត​ដល់​ស្រុក​សៀម​ប៉ា​ង​ផង​ដែរ។
ចំណែក​ឈើ​នៅ​ក្នុង​តំបន់​បាត​អាង​វិញ​គឺ​ត្រូវ​បាន​ប្រគល់​ឲ្យ​ឈ្មោះ សាន ចយដែលជាមេការដ៏ ជំនិតរបស់លោកឧកញ៉ា លឹម ប៊ុណ្ណានិងភរិយា ថុង ធីតា មើល​ការ​ខុស​ត្រូវ​ហើយ​កូនចៅ​ឧកញ៉ា លឹម ប៊ុណ្ណាឈ្មោះ សាន ច​យ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ដឹកឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទាំងថ្ងៃទាំងយប់ ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​មើល​រំលង​មិន​ទប់ស្កាត់ និង​បង្ក្រាប​នោះ​ទេ​។ សកម្មភាព​កាប់​ព្រៃឈើ​ភាគ​ឦសាន​នៅ​តែ​បន្ត​កើនឡើង​។ គេប្រើ​ស្ទីល​ថ្មី​ផ្លាស់​ប្តូរ​ពី​ឧកញ៉ា​មួយ​ទៅ​ឧកញ៉ា​មួយទៀត​ដើម្បី​ចែក​គ្នា​បំផ្លាញ​ដោយ​ជ្រក​ក្រោម​លេស ក្រុមហ៊ុន​សម្អាត​បាត​ អាងរបស់ឧកញ៉ា គិត ម៉េងដោយ​គ្មាន​ទី​បញ្ចប់​។ 
យ៉ាងណា​ក៍ដោយ​តំណាង​ក្រុមហ៊ុន Royal Group ប្រចាំ​ខេត្តស្ទឹងត្រែង លោក​អ៊ុំ ប៊ុ​ន​រេ​ត បាន និយាយ​បដិសេធ​ប្រាប់​អ្នកកាសែតថា នេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​តាម​រយៈ​ឮ​គេ​ថា​ដែលគ្មាន​អំណះអំណាង​ច្បាស់លាស់​។ រីឯ​លោក ឧកញ៉ា លឹម ប៊ុណ្ណានិងភរិយា ថុង ធីតាមិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេពីករណីបទល្មើសព្រៃឈើដ៍មហន្តរាយនេះ​ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល៕

 

ព័ត៌មានគួរចាប់អារម្មណ៍

Mr. Chuob Chamroeun, Head of Kampot Provincial Customs Branch, immediately took office and deployed his children from all walks of life to collect money from corrupt sources. 28/06/2024 (ktk)

ព័ត៌មានគួរចាប់អារម្មណ៍

Rainwater gambling in violation of the law in Phnom Penh can play illegal rainwater gambling (strict law, light law) freely, what is the will of the Phnom Penh Municipal Administrative Unity Command, "big mats, cheat, sleep or have to take the law seriously"? Thu, 27 June 2024 (Time 01:21 PM) By: ktk 168 (Readers: 2 people) (គតិជាតិខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បនល្បែងទឹកភ្លៀងល្មើសើច្បាប់នៅឯភ្នំពេញ អាចលេងល្បែងទឹកភ្លៀងល្មើសច្បាប់(ច្បាប់តឹង ច្បាប់ធូរ)ដោយសេរី គណបញ្ជាការឯកភាពរដ្ឋបាលក្រុងភ្នំពេញ មានឆន្ទះបែបណា«កន្ទេលធំ បន្លំដេក ឬត្រូវយកច្បាប់ជាធំ»? (ktk 168)

ព័ត៌មានគួរចាប់អារម្មណ៍

រះភិក្ខុជោតញ្ញាណោ អ៉ឹង ប៊ុនហ៊ូវ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ខណះឯកភាពសមត្ថកិច្ចក្រុងភ្នំពេញមិនបង្ក្រាបបនល្បែងទឹកភ្លៀងល្មើសច្បាប់ កណ្តាលទីក្រុង នាំអោយបទបញ្ជាសម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សាបដូចទឹកមាត់ខ្យង? (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26011 នាក់
ម្សិលមិញ :
53903 នាក់
សប្តាហ៍នេះ :
266317 នាក់
ខែនេះ :
1871996 នាក់
3 ខែនេះ :
6222599 នាក់
Online :
8707 នាក់
សរុប :
64969522 នាក់